ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឲ្យអភិបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សន្យាទប់ស្កាត់ការទន្ទ្រានយកដីនៅតំបន់ ៣ ឲ្យបាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យអភិបាលខេត្តទាំង ៦ នៅជុំវិញបឹងទន្លេសាប សន្យាចូលរួមទប់ស្កាត់ការទន្ទ្រានយកដីនៅតំបន់ ៣ ឲ្យបាន ហើយអ្នកដែលចាប់អារម្មណ៍ដីនៅតំបន់អភិរក្សនោះ ត្រូវដកខ្លួនចេញជាបន្ទាន់។

ការឲ្យសន្យាបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចថា ការការពារដីអភិរក្សតំបន់បឹងទន្លេសាប ពិសេសនៅតំបន់ ៣ គឺត្រូវអនុវត្តឲ្យបានម៉ត់ចត់ ហើយសម្ដេចមិនចង់ប្រើអភិក្រមទី ៥ គឺវះកាត់នោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសង្ឃឹមថា អភិក្រម ៤ នឹងត្រូវបានប្រើ អភិក្រមទាំង ៥ ខ្ញុំមិនចង់ប្រើអំណាចចុងប៉ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ ការទទួលខុសត្រូវដឹកនាំរដ្ឋបាល បើគ្មានវិន័យក្នុងរដ្ឋបាលធ្វើការងារអីមិនចេញទេ ខ្ញុំនិយាយឲ្យច្បាស់ចឹងម៉ង ខ្ញុំអត់សូវចេះមាត់ទេ ប៉ុនដៃខ្ញុំចេះស៊ីញ៉េ»។
សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឲ្យអភិបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ត្រូវមានភារកិច្ចដឹកនាំរួម ក្នុងការការពារដីអភិរក្សតំបន់បឹងទន្លេសាប ជាពិសេសនៅតំបន់ ៣។ ចំណែកអ្នកដែលចង់បានដីនៅតំបន់អភិរក្សទាំងនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ មុននឹងត្រូវអនុវត្តច្បាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដី កន្លែងតំបន់ ៣នោះ សូមម្ចាស់ការដកថយ មុននឹងត្រូវការអនុវត្តច្បាប់ ព្រោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបាន ត្រូវការពារឲ្យបាន ចឹងឯកឧត្ដមទាំង ៦ខេត្ត សន្យាជាមួយខ្ញុំចូលរួម ដើម្បីអនុវត្តទប់ស្កាត់ការទន្ទ្រានតំបន់ ៣នេះឲ្យបាន»៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


