ព័ត៌មានជាតិ
មុនអាចឡើងកាន់តំណែងជាអភិបាលរាជធានីខេត្ត ត្រូវមានលក្ខខណ្ឌយ៉ាងណាខ្លះ?
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានលើកពីលក្ខខណ្ឌមួយចំនួនសម្រាប់ឥស្សរជនមុនត្រូវបានជ្រើសរើសជាអភិបាលរាជធានីខេត្ត។
បើយោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តំណែងអភិបាលរាជធានីខេត្តត្រូវជ្រើសរើសចេញពីនៅក្នុងចំណោមមន្ត្រីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
មាត្រា ១៤១ បានកំណត់យ៉ាងច្បាស់ថា អភិបាលរាជធានីខេត្តត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក សួន សុម៉ាលីន អតីតអភិបាលរងខេត្តព្រៃវែង ទើបទទួលបានការតែងតាំងជាអភិបាលខេត្តព្រៃវែង
បើផ្អែកតាមមាត្រា ១៤២ ការផ្តល់តំណែងជាអភិបាលរាជធានីខេត្តលើឥស្សរជនណាម្នាក់ ត្រូវស្របតាមលក្ខណសម្បត្តិដូចខាងក្រោម ៖
– មានឋានន្តរសក្ដិឧត្តមមន្តី
– មានអាយុចាប់ពីសាមសិបប្រាំ (៣៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំពីរឆ្នាំ ឬ/និងមានសញ្ញាប័ត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់មានទោសឧក្រិដ្ឋ ឬមជ្ឈិមណាមួយ។
ក្នុងករណីចាំបាច់ អភិបាលរាជធានីខេត្តអាចជ្រើសរើសពីក្នុងចំណោមមន្តីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវមានលក្ខណសម្បត្តិសមស្រប។
តាមមាត្រា១៤៧ ក៏បានកំណត់អណត្តិអភិបាលរាជធានីខេត្ត មិនឲ្យលើសពីបួន (០៤) ឆ្នាំ និងអាចទទួលបានការតែងតាំងបានបួន (០៤) ឆ្នាំទៀត សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានធ្វើវិសោធនកម្មបានបង្កើនចំនួនគណៈអភិបាលរាជធានីខេត្ត។
មាត្រា ១៤០ ថ្មី គណៈអភិបាលរាជធានីភ្នំពេញបង្កើនចំនួនយ៉ាងច្រើន ១១ រូប និងគណៈអភិបាលខេត្តត្រូវបង្កើនចំនួនពី ៧ រូប ទៅ ១១ រូប។ ចំនួនជាក់ស្តែង ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


