អាការចាញ់កូន Archives - Kampuchea Thmey Daily

អាការមុនមករដូវ អាចច្រឡំនឹងអាការ មានផ្ទៃពោះដំបូង?
រោគសញ្ញាមុនមករដូវមួយចំនួន ដូចរោគសញ្ញាមានផ្ទៃពោះដំបូងអ៊ឹចឹង ដែល​ធ្វើស្រីៗយើង​ដែល​មាន​គ្រួសារ​ហើយច្រឡំ ឬសង្ស័យថា មានផ្ទៃពោះ។ តើអាការៈមុនមករដូវ និងមានផ្ទៃពោះដំបូងដូចគ្នា​និង​ខុសគ្នាដូចម្តេចខ្លះ?

មុនពេលមករដូវ ២ សប្តាហ៍រាងកាយរបស់យើងផលិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែល​ជា​អ័រម៉ូន​សំខាន់សម្រាប់ទ្រទ្រង់ការមានគភ៌ដំបូង។

កម្រិតអ័រម៉ូននេះនឹងកើនខ្ពស់ក្នុងអំឡុងពេល ១សប្តាហ៍បន្ទាប់ ទោះបីជាយើងមិនមានផ្ទៃពោះក៏ដោយ។ ការ​កើន​ឡើង​នៃកម្រិតអ័រម៉ូន​នេះ​អាច​បណ្តាល​ឱ្យយើងមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជា​រោគ​​សញ្ញាមុនមករដូវ។

ប្រសិនបើយើងមានផ្ទៃពោះ រោគ​សញ្ញានៃការមានផ្ទៃពោះអាចលេចឡើងមុនពេលយើងបាត់​​រដូវចាប់ពី ១សប្តាហ៍ទៅ ១០ថ្ងៃ ពោល​គឺនៅសប្តាហ៍ទី ១ នៃការបង្កកំណើតតែម្តង។

អាការមុនមករដូវ និងមានផ្ទៃពោះដំបូងអាចមានលក្ខណៈស្រដៀង​គ្នាដូច​ខាងក្រោម៖

ឡើង​ទម្ងន់

សុដន់រីកធំ ហើម និងឈឺ ឬរមាស់ចុងសុដន់

ឈឺក្បាល

អស់កម្លាំង

ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត)

រមួលក្រពើ

ឈឺចង្កេះ

ទល់លាមក

ហើមពោះ

ញុំាច្រើន

ភាពខុស​គ្នា

ការធ្លាក់ឈាមពេលមករដូវខុសពីការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូង។ ការធ្លាក់ឈាមពេល​មាន​ផ្ទៃពោះដំបូងកើតឡើងដោយសារស៊ុតបង្កកំណើតភ្ជាប់ខ្លួននឹងជញ្ជាំងស្បូន (ស៊ុតកាច់សម្បុក) ហើយកើតឡើងនៅចន្លោះ​ពេលនៃការមករដូវដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ ប៉ុន្តែការធ្លាក់​ឈាម​នេះ​មិនសូវច្រើន និងមិនយូរដូចការធ្លាក់ឈាមពេលមករដូវទេ ហើយមានពណ៌ស្រាលជាង ឬមាន​ពណ៌​ត្នោត។

ការរមួលក្រពើមុនពេលមុនមករដូវមានសភាពធ្ងន់ជាងពេលមានផ្ទៃពោះដំបូង។

អាកាៈចង្អោរ និងក្អួតច្រើនកើតមានក្នុងពេលមានផ្ទៃពោះដំបូង។

ចុងសុដន់ ឬតំបន់ជុំវិញក្បាលសុដន់ឡើងពណ៌ខ្មៅគឺជាសញ្ញានៃការមានផ្ទៃពោះដំបូង។

អាការៈមុនមករដូវ និងការមានផ្ទៃពោះដំបូងមានលក្ខណៈដូចគ្នាច្រើន ជាពិសេសការធ្លាក់ឈាម​ពេល​ស៊ុតកាច់សម្បុកដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ វិធីសាស្រ្តល្អបំផុត​ក្នុងការ​បំបាត់មន្ទិល​សង្ស័យ​គឺការធ្វើតេស្តទឹកនោមពិនិត្យផ្ទៃពោះ៕

អត្ថបទ៖Hello Krupet

ចុចអាន៖អាហារ ៧ មុខកំពុងពេញនិយខ្លាំង តែបំផ្លាញសុខភាពច្រើនជាងអ្វីដែលអ្នកគិត

The post អាការមុនមករដូវ អាចច្រឡំនឹងអាការ មានផ្ទៃពោះដំបូង? appeared first on Kampuchea Thmey Daily.

បន្ថយអាការចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ
សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ញ៉ាំ​ អាហារ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​ចៀស​វាង​អាហារ​ដែល​សម្បូរ​ខ្លាញ់ និង​មាន​ស្ករ​ច្រើន​។ បន្លែ​ និង​ផ្លែ​ឈើ​ជា​ប្រ​ភព​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ពេល​យើង​មាន​ បន្លែ និង​ផ្លែ​ឈើ​ក្នុង​របប​អាហារ​ យើង​នឹង​ទទួល​បាន​វីតាមីន រ៉ែ និង​ជាតិ​សរសៃ ដែល​ខ្លួន​យើង និង​កូន​ក្នុង​ផ្ទៃ​ត្រូវ​ការ​។ តើ​អ្វី​ផ្លែ​ឈើណាខ្លះ​ងាយ​រក ហើយ​មាន​ប្រយោជន៍​ច្រើន​ដល់​ស្រីៗ​កំពុង​ពពោះ?​

១. ផ្លែក្រូច

ផ្លែ​ក្រូច​មិន​ត្រឹមតែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​ស្រ្តី​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​នៅ​មាន​ហ្វូឡេត ​ដែល​មាន​សារសំខាន់​ណាស់​ជួយ​ការ​ពារ​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​កូន​ក្នុង​ផ្ទៃ​កុំ​ឲ្យ​មាន​បញ្ហា។

ក្រៅពី​នេះ​ផ្លែ​ក្រូច​ក៏​ជា​ប្រភព​វីតាមីន C ផង​ដែរ ដែល​វីតាមីន​នេះ ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការ​ពារ​ការ​ខូច​ខាត​កោសិកា និង​ជួយ​រាង​កាយ​ស្រូប​ជាតិ​ដែក​បាន​ល្អ​ទៀត​ផង​។

២. ស្វាយទុំ​​

ផ្លែ​ស្វាយ​ក៏​សម្បូរ​វីតាមីន C និង​វីតាមីនA​។ ខ្វះ​វីតាមីន A ពេល​កើត​ធ្វើឲ្យ​ទារក​ប្រឈម​នឹង​ផល​វិបាក​ផ្សេងៗ​ខ្ពស់ ដូច​ជា​ឆ្លង​រោគ​ផ្លូវ​ដង្ហើម និង​រាករូស​ជា​ដើម។

​​ជា​ការ​ណែ​នាំ​ស្រ្តី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ស្វាយ​ទុំ​ច្រើន​ពេក​ទេ​​ក្នុង​មួយ​ថ្ងៃ ដោយ​ថា​អាច​នាំឲ្យ​លើ​ស​វីតាមីន A ថ្វី​បើ​ករណី​នេះ​ជា​ករណី​កម្រ​ក៏​ដោយ​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម និង​ញ៉ាំ​ជាមួយ​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​។

៣. ផ្លែ​ប័រ

សម្រាប់​ផ្លែ​ប័រ​ឯណេះ​វិញ​សម្បូរ​​ទៅ​ដោយ​វីតាមីន C, B, K ជាតិ​សរសៃ Choline ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ស្រ្តី​មាន​ផ្ទៃពោះ​មួយ​ចំនួន​អះអាង​ថា​ផ្លែ​ប័រ​ជួយ​កាត់​បន្ថយ​អាការៈ​ចង្អោរ​ពេល​មាន​ផ្ទៃពោះ ដែល​នេះ​ទំនង​មក​ពី​រ៉ែ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​។

​ប៉ូតាស្យូម ក៏​បន្ធូរ​រោគសញ្ញា​រមួល​ក្រពើ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ផង​ដែរ។ អាការៈ​រមួល​ក្រពើ ច្រើន​កើតឡើង​ដោយ​សារ​តែ​រាង​កាយ​ខ្វះ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ចំណែក​Cholineវិញ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ​កូន​ក្នុង​ផ្ទៃ​។

៤. ចេកទុំ​

ចេកទុំ ក៏​ជា​ប្រភព​នៃ​ប៉ូតាស្យូម វីតាមីនB6,​ C និង​ជាតិ​សរសៃ។ បន្ថែម​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូច​ជា​ចេក​ទុំ​ទៅ​ក្នុង​របប​អាហារ​ក៏​អា​ច​ជួយ​កាត់​បន្ថយ​បញ្ហា​ទល់​លាមក​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ដែរ​។ ការ​សិក្សា​ផ្សេង​ទៀត​បង្ហាញ​ថា​វីតាមីនB6 ជួយ​បន្ធូរ​អាការៈ​ចាញ់​កូន​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ផង​ដែរ​។

៥. ផ្លែ​ប៉ោម​

ផ្លែ​ប៉ោម​សម្បូរ​ជាតិ​សរសៃ និង​វីតាមីន C, A ​ប៉ូតាស្យូម​ និង​pectin ​ផង​ដែរ។ Pectin ជា​ព្រីបាយអូទិក(prebiotic) ជួយ​ចិញ្ចឹម​បាត់​តេរី​ល្អ​ក្នុង​ពោះវៀន​។ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ពី​ផ្លែ​ប៉ោម​ យើង​គួរ​ញ៉ាំ​ទាំង​សម្បក តែ​ត្រូវ​ប្រាកដ​ថា​បាន​លាង​សម្អាត​ស្អាត​ជាមុន​សិន​។

ញ៉ាំ​ផ្លែ​ឈើ​ពេល​ពពោះ​ជួយ​ឲ្យ​យើង​ និង​កូន​មាន​សុខភាព​ល្អ។ ផ្លែ​ឈឺ​កំប៉ុង​អាច​ជា​ជម្រើស​​ល្អ​សម្រាប់​ស្រ្តី​ពពោះ​ដែរ​ តែ​ត្រូវ​ប្រាកដ​ថា​មិន​មាន​បន្ថែម​ជាតិ​ស្ករ។ ដើម្បី​ដឹង​ច្បាស់​ពី​ផែន​ការ​អាហារ​ពេល​មាន​ផ្ទៃពោះ ស្រីៗ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ

ចុចអាន៖ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន

The post បន្ថយអាការចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ appeared first on Kampuchea Thmey Daily.