ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ

បានផុស

នៅ

ការមានផ្ទៃពោះ គឺជាពេលវេលាមួយ ដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់គ្រប់បែបយ៉ាង មិនថាសកម្មភាពឬសូម្បីតែអាហារ ដែលពួកគេញ៉ាំក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានអាហារជាច្រើន ដែលត្រូវចៀសវាងក្នុងពេលមានផ្ទៃពោះ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ សម្រាប់ម្តាយមានផ្ទៃពោះឆ្ងល់ថា តើពួកគេអាចញ៉ាំស៊ូស៊ី ចំពេលមានផ្ទៃពោះបានដែរឬទេ។

ហេតុអ្វី​បាន​ជា​អ្នក​មិន​គួរ​ញ៉ាំ​ស៊ូស៊ី​ពេល​មាន​ផ្ទៃពោះ

ក្នុងអំឡុងពេលមិនមានផ្ទៃពោះ មិនថាអ្នកញ៉ាំអ្វីទេ គឺបានទាំងអស់។ ប៉ុន្តែ​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ ​អាហារ​គឺជា​រឿង​មួយ​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់។

ស៊ូស៊ីគឺជាអាហារជប៉ុនដែលត្រូវបានផលិតជា​ចម្បង​ពីត្រីឆៅ។ ការបរិភោគរបបអាហារប៉ារ៉ាស៊ីត​ អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ ពោះវៀន ទៅ​ជា​មាន​រោគ​សញ្ញា​ទាំងនេះដូចជា៖ រាគ ក្អួត ឈឺ​ពោះ​ធ្ងន់ធ្ងរ ។

ក្រៅពី​ប៉ារ៉ាស៊ីត​នៅក្នុងត្រីឆៅ អាចបង្កឲ្យមាន​បាក់តេរី​ផ្សេងៗ​ទៀតដូចជា listeria បណ្តាល​ឲ្យ​មានជំងឺពុលអាហារ​ធ្ងន់ធ្ងរ សម្រាប់សុខភាពរបស់អ្នកនិងកូនក្នុងផ្ទៃ។ ស៊ូស៊ីធ្វើត្រីឆៅ​ បង្គាឆៅ ​ហើយទាំងនេះ​អាចផ្ទុកវីរុសឬបាក់តេរីដែលបង្កគ្រោះថ្នាក់ អាចបង្ក​ឲ្យ​ពុលអាហារ។ លើសពីនេះទៀតទារកដែលមិនទាន់កើត ក៏អាចប្រឈមនឹងបារតផងដែរ។ បាក់តេរី​និង​ប៉ារ៉ាសិត​ដែលកើតចេញពីត្រីឆៅ​អាចបង្កគ្រោះថ្នាក់ដល់សុខភាព។

ក្នុងអំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធភាពស៊ាំចុះខ្សោយ។ នេះធ្វើ​ឲ្យ​វា​កាន់​តែ​ងាយស្រួល​ក្នុង​ការ​ឆ្លង​ ដែលអាចនាំ​ឲ្យ​មានហានិភ័យដូចជា៖ ហានិភ័យនៃការរលូតកូន ទារកបានស្លាប់ក្នុងផ្ទៃ ការរលាកស្បូន កំណើតមិនគ្រប់ខែ ។ មិនត្រឹមតែប៉ុណ្ណោះទេ ​ម្តាយ​មានផ្ទៃពោះ​បរិភោគ​ត្រីឆៅ ​ក៏ផ្តល់​ឲ្យដល់កូនជាមួយនឹងការកើនឡើងនៃបារត។ ប្រសិនបើវាត្រូវបានផ្តល់បរិមាណបារតច្រើន​ អាចប៉ះពាល់ដល់ការវិវត្តនៃប្រព័ន្ធសរសៃប្រសាទ​ ធ្វើ​ឲ្យ​ខូចខួរក្បាល។ បញ្ហានៃការស្តាប់ និងចក្ខុ​ ដូច្នេះម្តាយដែលមានផ្ទៃពោះគួរតែចៀសវាង​ទទួលទានស៊ូស៊ីមានត្រីឆៅ និងសាច់ឆៅជាច្រើនប្រភេទ ។

តើអាហារស៊ូស៊ីប្រភេទណា ដែលម្តាយមានផ្ទៃពោះអាចញ៉ាំបាន?

ក្នុងអំឡុងពេលមានផ្ទៃពោះ ម្តាយគួរតែចៀសវាងអាហារស៊ូជាត្រីឆៅ ​និងចៀសវាងបរិភោគត្រី​ដែលមានមាតិកា​បារតខ្ពស់ ​ប៉ុន្តែត្រូវ​បរិភោគត្រីដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដើម្បីជាគុណ​ប្រយោជន៍ដល់​សុខភាព​ដូចជា ត្រីសាលម៉ុន ត្រីប្រា ឬត្រីខ្លាញ់ដទៃទៀត យ៉ាងហោចណាស់ ៣ ដងក្នុង​មួយសប្តាហ៍។ លើសពីនេះ​ទៀត អ្នកម្ដាយអាចញ៉ាំស៊ុបស៊ូស៊ីចម្អិន ឬរដុំបាយស៊ូស៊ី ជំនួសវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកម្ដាយថ្មីថ្មោងគួរដឹងអ្វីខ្លះ ពីកំណើតកូនដែលកើតដោយវះកាត់និងធម្មជាតិ

ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services