សុខភាព
អាហារ ៧ មុខកំពុងពេញនិយខ្លាំង តែបំផ្លាញសុខភាពច្រើនជាងអ្វីដែលអ្នកគិត
អាហារគឺជាកត្តាសំខាន់មួយ ក្នុងចំនោមកត្តាទាំងបួនសម្រាប់ជីវិតមនុស្ស។ ការពិតគ្រប់គ្នាដឹងច្បាស់ ថាអាហារណាល្អសម្រាប់រាងកាយនិងមិនល្អ។
ខាងក្រោមនេះគឺជាអាហារ ៧ មុខធំៗ ពេញនិយម សម្រាប់មនុស្សទូទៅ តែក៏បំផ្លាញសុខភាពយ៉ាងច្រើនដូចគ្នា ៖
១ នំ Croissant

ខណៈនំប៉័ង Croissant ក្លាយជាអាហារពេញនិយមនាសម័យនេះ និងងាយស្រួលរកនៅតាមផ្លូវ។ ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងថា នំដុតប្រភេទនេះ មានកាឡូរីខ្ពស់នោះទេ។ ជាពិសេសកាឡូរីពីខ្លាញ់ ពីការពិតដែលថាអ្នកខ្លះអាចប្រើសារធាតុ margarine វាជាអាហារដែលមានជាតិសូដ្យូមខ្ពស់ ទោះបីជាមិនមានរសជាតិប្រៃក៏ដោយ ក៏អាចធ្វើឲ្យអ្នកធាត់ដែរ។ Josephine Forbes អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Baker IDI Heart and Diabetes នៅអូស្ត្រាលីបានដាស់តឿនថា នំដុតនេះជាអាហារមួយដែលធ្វើឲ្យមុខឆាប់ចាស់ និងនាំឲ្យកើតជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ស្បែកមានស្នាមជ្រីវជ្រួញ និងប្រែពណ៌ ដោយសារតែមានសារធាតុពុលក្នុងបរិមាណខ្ពស់ជាងស្តង់ដារ រួមទាំងសារធាតុ bleach, សារធាតុថែរក្សា, សារធាតុបន្ថែម, ស្ករសិប្បនិម្មិត, margarine, ភ្នាក់ងាររសជាតិ។ល។
២ នំដូណាត់
នំប្រភេទនេះឆ្ងាញ់ ហើយក៏មានសារធាតុផ្អែមខ្លាំងមិនធម្មតាដែរ។ វាក៏កាឡូរីខ្ពស់ បើធៀបនឹងនំប្រភេទផ្សេងទៀត។ ព្រោះវាជាអាហារសម្រន់ ដែលចៀនជាមួយម្សៅ ហើយនំដូណាត់ចៀនក៏សម្បូរទៅដោយជាតិស្ករ ស៊ុត ទឹកដោះគោ និងប៊ឺផងដែរ។
៣ នំដំឡូងបំពងស្រួយៗ

ដំឡូងអាចមានប្រយោជន៏ច្រើនយ៉ាងដល់សុខភាព ប៉ុន្តែបើយកទៅចៀនឬបំពង នេះគឺជាពិរុទ្ធជនដែលបំផ្លាញសុខភាព។ ដោយសារតែគ្រឿងទេសនៃការចម្អិន និងអាហារដែលប្រើជាមួយវាមានដូចជា៖ អំបិល ឈីសត្រាំ ជាមួយម្សៅមានគ្រប់រសជាតិផ្សេងៗគ្នា។
៤ ឈីស

តាមពិត ឈីសមិនមែនអាក្រក់ដល់សុខភាពខ្លាំងនោះទេ វាក៏មានប្រយោជន៍ដល់រាងកាយផងដែរ។ ប៉ុន្តែបញ្ហាគឺស្ថិតនៅលើបរិមាណដែលអ្នកញ៉ាំ និងប្រភេទឈីសដែលញ៉ាំ។ ឈីសត្រូវបានកែច្នៃបន្ថែមដោយបន្ថែមអំបិល ទឹកស៊ីរ៉ូ ឬភ្នាក់ងាររសជាតិផ្សេងទៀត ដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់។ ដោយសារតែឈីសមានថាមពលខ្ពស់ ជាតិខ្លាញ់ និងសូដ្យូម។ វាមិនមែនជាអាហារដែលរាងកាយត្រូវការច្រើននោះទេ។ ដូច្នេះដើម្បីទទួលបានអត្ថប្រយោជន៍ ត្រូវកំណត់ក្នុងបរិមាណ។ ការញ៉ាំច្រើនពេកអាចបង្កគ្រោះថ្នាក់ នេះបង្កើនហានិភ័យនៃជំងឺបេះដូង លើសឈាម និងធាត់។
៥ តែគជ់
នាពេលថ្មីៗនេះ តែគជ់កំពុងក្លាយជាភេសជ្ជៈពេញនិយម និងបានធ្វើឲ្យមនុស្សជាច្រើនញៀនដោយសារតែវារសជាតិផ្អែម ក្រអូបឈ្ងុយ ស័ក្ដិសមនឹងអាកាសធាតុ ។ ញ៉ាំហើយមានអារម្មណ៍ស្រស់ស្រាយ បំបាត់ការស្រេកទឹកបានយ៉ាងល្អ។ ប៉ុន្តែបើញ៉ាំមិនប្រយ័ត្ន អាចបង្កគ្រោះថ្នាក់ដល់រាងកាយ។
ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន នោះជាតិស្ករអាចនឹងកកកុញពេញរាងកាយ នេះមិនរួមបញ្ចូលម្សៅគជ់ខ្យងទេ។
៦ អាហាររហ័ស ឬអាហារឥតបានការ
អាហារប្រភេទនេះ នៅតែលក់ដាច់ ជាមួយនឹងរសជាតិគឺឆ្ងាញ់។ វាក៏ជួយឲ្យយើងបំពេញក្រពះ បានយ៉ាងងាយស្រួល និងឆាប់រហ័សផងដែរ។ ដូច្នេះមនុស្សហៅថាអាហាររហ័ស ឬត្រូវបានគេហៅថា អាហារឥតបានការផងដែរ។ ដើម្បីហៅវាថាអាហារឥតបានការ គឺជាអាហារមិនមិនផ្តល់អត្ថប្រយោជន៍ដល់សុខភាព។
៧ សាច់អាំង

នេះប្រហែលជាមិនមែនជាអាហារពេញនិយមទេ។ ប៉ុន្តែវាជាអាហារសម្រាប់ព្យាបាលចិត្ត តែជាប្រភេទមានជាតិខ្លាញ់ និងសូដ្យូមច្រើន។ ដូច្នេះមិនសមរម្យសម្រាប់ការញ៉ាំញឹកញាប់នោះទេ។ ទាំងនេះអាចនាំឲ្យកើតជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ដោយសាតែវាមានជាតិសូដ្យូមច្រើនពេក ហើយចូលរួមបង្កើនហានិភ័យនៃសម្ពាធឈាម និងប៉ះពាល់ដល់តម្រងនោម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្ដាមឆៅ អាចបង្កគ្រោះថ្នាក់ ឬមានប៉ារ៉ាស៊ីតក្នុងរាងកាយ អ្នកនិយមហូប គួរប្រុងប្រយ័ត្ន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានជាតិ១៥ ម៉ោង agoបណ្ឌិត សុខ ទូច ថាថៃឈ្លានពានកម្ពុជា មិនមែនជារឿងថ្មី ខណៈលោក ពុយ គា បន្ទរ ថៃកំពុងយកគំរូតាមប្រទេសមហាអំណាចគាបសង្កត់កម្ពុជា


