អ្នកឧកញ៉ា ហុង ពីវ Archives - Kampuchea Thmey Daily

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល
ដើម្បីសាងសងអគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមិនប្រើប្រាស់ថវិកាជាតិសូម្បីមួយកាក់មួយសេន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អំពាវនាវឱ្យអ្នកមានធនធានជួយបរិច្ចាគថវិកា ដើម្បីសាងសង់អគារសិក្សាកម្ពស់៥ជាន់ គ្រោងចំណាយថវិកាសាងសង់ជាង១លានដុល្លារឱ្យចេញជារូបរាង សម្រាប់ជាប្រយោជន៍សម្រាប់យុវជនបានសិក្សារៀនសូត្រ។

បន្ទាប់ពីសម្ដេចតេជោ អំពាវនាវឱ្យបរិច្ចាគថវិកា ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល កាលពីថ្ងៃទី១១ ខែកុម្ភៈ  អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណងរួមចំណែកនៅក្នុងកសាងអគារសិក្សានេះ។

ជាមួយគ្នា អ្នកឧកញ៉ា ហុង ពីវ និងភរិយាបានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយកសាងអគារសិក្សានេះ ឱ្យលេចចេញជារូបរាងសម្រាប់ជាប្រយោជន៍ក្នុងវិស័យអប់រំ។

ដូចគ្នាដែរ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា ថៃ ជាហួត និងក្រុមគ្រួសារ ក៏បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ក្នុងការកសាងអគារសិក្សានេះ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន  ដែលជាអ្នកផ្ដួចផ្ដើមចលនាបរិច្ចាគថវិការសម្រាប់ការសាងសង់អគារសិក្សា បានចាត់ទុក វិភាគទានរបស់អ្នកឧកញ៉ាទាំងអស់ ថាជាការចូលរួមចំណែកដ៏ធំធេង ដល់ការកសាងធនធាន និងមូលធនមនុស្សសម្រាប់សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ ២០៥០។

តាមរយៈលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះទឹកចិត្តសប្បុរស និងស្នេហាជាតិ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែចូលរួមជួយ សម្រាលបន្ទុករបស់រដ្ឋ និងប្រជាជនកម្ពុជាជារៀងរហូត។

គួរឱ្យដឹងថា សម្រាប់សមណនិស្សិត សិស្សនិស្សិត ដែលសិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី  គឺនឹងទទួលបានអាហារូបករណ៍១០០ភាគរយ សិក្សាដោយមិនបាច់បង់ថ្លៃឡើយ។ ដោយហេតុថាសាកលវិទ្យាល័យ ជាសាកលវិទ្យាល័យមិនស្វែងរកប្រាក់ចំណូលបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យសប្បុរសជនបន្តជួយបរិច្ចាគថវិកាសម្រាប់បង់ថ្លៃអគ្គិសនី និងថ្លៃទឹក និងសេវាថែទាំ ដើម្បីទ្រទ្រង់និរន្តភាពសាកលវិទ្យាល័យមួយឱ្យស្ថិតនៅជាប្រយោជន៍សម្រាប់យុវជនគ្រប់ជំនាន់៕

ដោយ៖ ង៉ិល ណារ៉ាត់

The post អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា ហុង ពីវ បញ្ចេញលុយជាង ៥,៦លានដុល្លារ ទិញយកផ្ទះពីអតិថិជនវិញ
ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានចំណាយប្រាក់ទិញផ្ទះរបស់អតិថិជន ចូលវិញអស់ទឹកប្រាក់ចំនួនជាង ៥,៦ លានដុល្លារ ក្រោយពីសេចក្តីសម្រេចចរចារបស់ភាគីពាក់ព័ន្ធចូលជាធរមានបានរយៈពេល ៧ថ្ងៃ ដោយមាន​អតិថិជន ៤៥៨ នាក់ ហើយចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមសេចក្តីប្រកាស​របស់​បុរីពិភពថ្មី។

អ្នកឧកញ៉ា ហុង ពីវ ថ្លែងតាមសេចក្តីប្រកាសនេះថា កន្លងមក បុរីពិភពថ្មី តែងតែបានចាត់តាំងតំណាងឲ្យទៅចូលរួម ប្រជុំដោះស្រាយបញ្ហាជាមួយអតិថិជនគ្រប់ពេលវេលា។ ប្រជុំនៅសាលាខណ្ឌចំនួន៥ដង នៅសាលារាជធានីភ្នំពេញ​ចំនួន ៣ដង និងអ្នកឧកញ៉ា បានចូលរួមប្រជុំផ្ទាល់ជាមួយអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។

ក្រោយជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុនបានសម្រេចចេញសេចក្តីប្រកាសជូន ដំណឹង ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ អំពីការទិញផ្ទះចូលវិញ ដោយមានលក្ខខណ្ឌ។ ទោះបីលក្ខខណ្ឌថ្មីមិនមានចែង​ក្នុងកិច្ចសន្យាទិញលក់ពីមុន​ទាំងស្រុង​ក៏ដោយ ក្រុមហ៊ុននៅតែបន្តអនុវត្តតាមសេចក្ដីប្រកាស ហើយអានុភាពនៃសេចក្តីប្រកាសនោះ មិនមានការអនុវត្តន៍ ដោយភាពប្រតិសកម្មឡើយ។

ប្រភពដដែល បានបញ្ជាក់ថា មានអតិថិជនជាច្រើនបានយល់ និងគាំទ្រនូវលក្ខខណ្ឌថ្មីនេះ ហើយបានស្ម័គ្រ​ចិត្តមក​ទទួលយកលក្ខខណ្ឌនេះ សល់តែចំនួនតិចតូចប៉ុណ្ណោះ។ បើតាមអ្នក=ឧកញ៉ា ហុង ពីវ «ក្រោយពីសេចក្តីសម្រេច​ចូលជាធរមានបានរយៈពេល ៧ថ្ងៃ ក្រុមហ៊ុនបានចំណាយប្រាក់ទិញផ្ទះចូលវិញអស់ចំនួន USD5,648,376 ដោយមានអតិថិជន 458 នាក់ ហើយ ចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត»។

ក្រុមហ៊ុនបានប្តេជ្ញា ខិតខំឱ្យអស់លទ្ធភាពក្នុងការសម្របសម្រួលលក្ខខណ្ឌ ដើម្បីសម្រាលដល់ការលំបាករបស់អតិថិជន ក្នុងបរិបទវិបត្តិអចលនទ្រព្យនេះ។ ប៉ុន្តែបើក្រុមហ៊ុន បានអះអាងថា ធ្វើតាមការទាមទារ ការចង់បានរបស់​អតិថិជន​មួយចំនួនតូច ដែលដឹកនាំដោយឈ្មោះ ហេង តារា នោះក្រុមហ៊ុនបុរីពិភពថ្មី នឹងក្ស័យធនជាមិនខាន ព្រោះក្រុម​ហ៊ុនក៏មានជាប់បំណុល ដូចគ្នាដែរ ដូចពាក្យចាស់ពោលថា “ទូកធំក្តោងធំ” បើក្រុមហ៊ុនក្ស័យធន នោះពិតជាមាន​ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អតិថិជនទាំងអស់។

ជាមួយគ្នានេះ ម្ចាស់គម្រោងបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ បានអំពាវនាវឲ្យអតិថិជនទទួលយក និងអនុវត្តនូវគោល​ការណ៍ចុងក្រោយ និងសូមមិនចូលរួមបន្តដោះស្រាយនូវអ្វីដែលជាការទាមទារ លើសពីលក្ខខណ្ឌ ដូចមានក្នុង​សេចក្តីប្រកាសជូនដំណឹងចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ និងផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមរម្លឹកថា ក្រោយផ្ទុះការតវ៉ាពីសំណាក់អតិថិជនមួយចំនួនរបស់ខ្លួន ដែលអះអាងថា ក្រុមហ៊ុនបុរីពិភពថ្មី មិនអនុវត្តតាម​កិច្ចសន្យាទិញ-លក់ផ្ទះ, ក្រុមហ៊ុន បុរីពិភពថ្មី បានចេញមុខបកស្រាយជំហរអនុវត្តន៍កិច្ចសន្យា ទិញ-លក់ផ្ទះរបស់ខ្លួន។ តាមរយៈសេចក្តីប្រកាស ចុះថ្ងៃទី២៩តុលា ក្រុមហ៊ុន សម្រេចកែប្រែលក្ខខណ្ឌចំនួន៣ ដែលក្រុមហ៊ុនអះអាងថាជាលក្ខខណ្ឌសម្រាលដល់អតិថិជន នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិដូចបច្ចុប្បន្ន។

លក្ខខណ្ឌដែលក្រុមហ៊ុនប្រកាសកែប្រែនោះ រួមមាន៖ ទី១ សម្រាប់កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌ​ទទួលទិញវិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញ៥០ភាគរយ នៃប្រាក់ដែលបានបង់​ប្រចាំខែ​(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកនឹងប្រាក់បានកក់និងប្រាក់បានសងដើម ទូទាត់កាត់​កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
លក្ខ​ខណ្ឌទី២ គឺសម្រាប់​កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញ។ ចំពោះករណីនេះ ក្រុមហ៊ុន​ទទួល​ទិញវិញតែប្រាក់ដើម បូកបន្ថែមនឹងប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ឬកាត់​កងជាក់ស្តែង​ជាមួយ​ប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
លក្ខខណ្ឌទី៣ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមានផ្ទះ២។ ចំពោះលក្ខខណ្ឌនេះ គឺក្រុមហ៊ុនអនុវត្តន៍តែលើកិច្ចសន្យា ទិញផ្ទះមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ប៉ុណ្ណោះ ដោយក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកបន្ថែមប្រាក់បានកក់ និងប្រាក់បានសងដើម ហើយទូទាត់ជាក់ស្តែង​ជាមួយប្រាក់​ដែលអតិថិជនជំពាក់បង់ប្រចាំខែ ហើយយកទៅទូទាត់ជាមួយអតិថិចននៅបង់រំលស់បន្ត។ ចំពោះប្រាក់​នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ៕

The post អ្នកឧកញ៉ា ហុង ពីវ បញ្ចេញលុយជាង ៥,៦លានដុល្លារ ទិញយកផ្ទះពីអតិថិជនវិញ appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា ហុង ពីវ ៖ទូកធំក្តោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនបុរីពិភពថ្មី រឹតតែជួបវិបត្តិជាងអតិថិជនទៅទៀត
រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរីពិភពថ្មីរបស់អ្នកឧកញ៉ ហុង ពីវ បានចេញតវ៉ា ស្នើឱ្យម្ចាស់​បុរីនេះជួយទិញផ្ទះរបស់ពួកគាត់វិញ ដូចមាននៅក្នុងកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ អតិថិជន បានលើកឡើងថា ម្ចាស់បុរីពិភពថ្មី មិនព្រមទិញទិញផ្ទះពីអតិថិជនវិញនោះទេ ដោយបានបំពានកិច្ចសន្យា។

ឆ្លើយតបនឹងបញ្ហានេះ អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បានចេញសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃទី ២១ សីហា ដោយមានខ្លឹមសារដូច្នេះថា« ក្រុមហ៊ុនបុរីពិភពថ្មី ចាប់ផ្តើមសាងសង់ផ្ទះលក់ជូនអតិថិជន ចាប់ពីឆ្នាំ ២០០៣ រហូតមកដល់ បច្ចុប្បន្ននេះ អស់រយៈពេល ២០ឆ្នាំមកហើយ។ អតិថិជនដែលបានទិញសម្រាប់រស់នៅ ក៏បានចំណេញ ពីការឡើងថ្លៃនៃផ្ទះដែលកំពុង រស់នៅ រីឯអតិថិជនវិនិយោគដែលបានទិញ-លក់ៗ ក៏បានចំណេញ រាប់ម៉ឺនដុល្លារ​មកហើយដែរ»។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ថា «មកដល់បច្ចុប្បន្ននេះ ដោយសារមានវិបត្តិសេដ្ឋកិច្ចសកល ប្រទេសយើងក៏មិនអាចជៀសផុតបានដែរ ជាពិសេសខាងវិស័យអចលនទ្រព្យ ដូចអតិថិជនបានយល់ដឹងហើយថា ទូកធំក្ដោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនរឹតតែជួបវិបត្តិ កាន់តែធំជាងអតិថិជនទៅទៀត»។

អ្នកឧកញ៉ា ហុង ពីវ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា ក្រុមហ៊ុននៅតែសម្រួលជូន អតិថិជនតាមលទ្ធភាព​ដែលអាចធ្វើទៅបាន មានដូចជា  ១-ក្រុមហ៊ុននៅតែអនុវត្ត១០០%ទៅតាមកិច្ចសន្យាលក់-ទិញ ដែលមានចែងជា​លាយលក្ខណ៍អក្សរ, ២-បន្ដផ្តល់ការរៀបចំឥណទានសារឡើងវិញ។ ពោលគឺ ពន្យារយៈពេលបង់រំលស់ពី ១៧ឆ្នាំ រហូតដល់ ៣០ ឆ្នាំ ។

អ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា កន្លងមកក្រុមហ៊ុនបានយកទ្រព្យសម្បត្តិទៅតម្កល់នៅធនាគារ ដើម្បីខ្ចីប្រាក់មក វិនិយោគទិញ និងសង់ផ្ទះលក់ជូនអតិថិជន ហើយក្រុមហ៊ុនក៏ត្រូវបង់ការប្រាក់ជូនធនាគារផងដែរ។

ចំណែកអតិថិជនមកទិញផ្ទះពី ក្រុមហ៊ុនមានភាពងាយស្រួលបំផុត ១-គ្មានប្រាក់កក់, ២-គ្មានការបញ្ចាក់ ចំណូល ចំណាយ, ៣-គ្រាន់តែបង់រំលស់ប្រចាំខែ អាចចូលរស់នៅបាន និងមានសិទ្ធិអាស្រ័យផល ក្នុងនាមជា ម្ចាស់ផ្ទះ។ ក្រុមហ៊ុនពិភពថ្មីបានគោរពរាល់កិច្ចសន្យា ជាមួយអតិថិជនទាំងអស់ ដោយគ្មានការកែប្រែឡើយ។ នេះជាការបន្ថែម​របស់អ្នកឧកញ៉ា ហុង ពីវ។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍ បានព្រមានថា បើនីតិបុគ្គល រូបវន្តបុគ្គល ឬអតិថិជនណា ដែលបានយកឈ្មោះ​ក្រុមហ៊ុនទៅផ្សាយ ព័ត៌មានមិនពិត ក្នុងចេតនាបំផ្លើស លាបពណ៌ ក្នុងបំណងបង្អួចកេរ្តិ៍ឈ្មោះក្រុមហ៊ុនដោយប្រើប្រាស់ កែប្រែខុសពីការពិតនៃអង្គហេតុនីមួយៗ រវាងក្រុមហ៊ុន និងអតិថិជន នោះក្រុមហ៊ុននឹងប្រើប្រាស់សិទ្ធិ ដើម្បីតតាំងតាម​ផ្លូវច្បាប់ក្នុងបំណងការពារកិត្តិយសក្រុមហ៊ុន និងសូមឲ្យតុលាការធ្វើការផ្តន្ទា ទោសជនទាំងឡាយណា ដែលបានប្រ​ព្រឹត្តិដូច​បានរៀបរាប់ខាងលើ តាមផ្លូវច្បាប់៕

The post អ្នកឧកញ៉ា ហុង ពីវ ៖ទូកធំក្តោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនបុរីពិភពថ្មី រឹតតែជួបវិបត្តិជាងអតិថិជនទៅទៀត appeared first on Kampuchea Thmey Daily.