ព័ត៌មានជាតិ
អ្នកឧកញ៉ា ហុង ពីវ ៖ទូកធំក្តោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនបុរីពិភពថ្មី រឹតតែជួបវិបត្តិជាងអតិថិជនទៅទៀត
រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរីពិភពថ្មីរបស់អ្នកឧកញ៉ ហុង ពីវ បានចេញតវ៉ា ស្នើឱ្យម្ចាស់បុរីនេះជួយទិញផ្ទះរបស់ពួកគាត់វិញ ដូចមាននៅក្នុងកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ អតិថិជន បានលើកឡើងថា ម្ចាស់បុរីពិភពថ្មី មិនព្រមទិញទិញផ្ទះពីអតិថិជនវិញនោះទេ ដោយបានបំពានកិច្ចសន្យា។

ឆ្លើយតបនឹងបញ្ហានេះ អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បានចេញសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃទី ២១ សីហា ដោយមានខ្លឹមសារដូច្នេះថា« ក្រុមហ៊ុនបុរីពិភពថ្មី ចាប់ផ្តើមសាងសង់ផ្ទះលក់ជូនអតិថិជន ចាប់ពីឆ្នាំ ២០០៣ រហូតមកដល់ បច្ចុប្បន្ននេះ អស់រយៈពេល ២០ឆ្នាំមកហើយ។ អតិថិជនដែលបានទិញសម្រាប់រស់នៅ ក៏បានចំណេញ ពីការឡើងថ្លៃនៃផ្ទះដែលកំពុង រស់នៅ រីឯអតិថិជនវិនិយោគដែលបានទិញ-លក់ៗ ក៏បានចំណេញ រាប់ម៉ឺនដុល្លារមកហើយដែរ»។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ថា «មកដល់បច្ចុប្បន្ននេះ ដោយសារមានវិបត្តិសេដ្ឋកិច្ចសកល ប្រទេសយើងក៏មិនអាចជៀសផុតបានដែរ ជាពិសេសខាងវិស័យអចលនទ្រព្យ ដូចអតិថិជនបានយល់ដឹងហើយថា ទូកធំក្ដោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនរឹតតែជួបវិបត្តិ កាន់តែធំជាងអតិថិជនទៅទៀត»។
អ្នកឧកញ៉ា ហុង ពីវ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា ក្រុមហ៊ុននៅតែសម្រួលជូន អតិថិជនតាមលទ្ធភាពដែលអាចធ្វើទៅបាន មានដូចជា ១-ក្រុមហ៊ុននៅតែអនុវត្ត១០០%ទៅតាមកិច្ចសន្យាលក់-ទិញ ដែលមានចែងជាលាយលក្ខណ៍អក្សរ, ២-បន្ដផ្តល់ការរៀបចំឥណទានសារឡើងវិញ។ ពោលគឺ ពន្យារយៈពេលបង់រំលស់ពី ១៧ឆ្នាំ រហូតដល់ ៣០ ឆ្នាំ ។
អ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា កន្លងមកក្រុមហ៊ុនបានយកទ្រព្យសម្បត្តិទៅតម្កល់នៅធនាគារ ដើម្បីខ្ចីប្រាក់មក វិនិយោគទិញ និងសង់ផ្ទះលក់ជូនអតិថិជន ហើយក្រុមហ៊ុនក៏ត្រូវបង់ការប្រាក់ជូនធនាគារផងដែរ។
ចំណែកអតិថិជនមកទិញផ្ទះពី ក្រុមហ៊ុនមានភាពងាយស្រួលបំផុត ១-គ្មានប្រាក់កក់, ២-គ្មានការបញ្ចាក់ ចំណូល ចំណាយ, ៣-គ្រាន់តែបង់រំលស់ប្រចាំខែ អាចចូលរស់នៅបាន និងមានសិទ្ធិអាស្រ័យផល ក្នុងនាមជា ម្ចាស់ផ្ទះ។ ក្រុមហ៊ុនពិភពថ្មីបានគោរពរាល់កិច្ចសន្យា ជាមួយអតិថិជនទាំងអស់ ដោយគ្មានការកែប្រែឡើយ។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា ហុង ពីវ។
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍ បានព្រមានថា បើនីតិបុគ្គល រូបវន្តបុគ្គល ឬអតិថិជនណា ដែលបានយកឈ្មោះក្រុមហ៊ុនទៅផ្សាយ ព័ត៌មានមិនពិត ក្នុងចេតនាបំផ្លើស លាបពណ៌ ក្នុងបំណងបង្អួចកេរ្តិ៍ឈ្មោះក្រុមហ៊ុនដោយប្រើប្រាស់ កែប្រែខុសពីការពិតនៃអង្គហេតុនីមួយៗ រវាងក្រុមហ៊ុន និងអតិថិជន នោះក្រុមហ៊ុននឹងប្រើប្រាស់សិទ្ធិ ដើម្បីតតាំងតាមផ្លូវច្បាប់ក្នុងបំណងការពារកិត្តិយសក្រុមហ៊ុន និងសូមឲ្យតុលាការធ្វើការផ្តន្ទា ទោសជនទាំងឡាយណា ដែលបានប្រព្រឹត្តិដូចបានរៀបរាប់ខាងលើ តាមផ្លូវច្បាប់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ