Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ហុង ពីវ បញ្ចេញលុយជាង ៥,៦លានដុល្លារ ទិញយកផ្ទះពីអតិថិជនវិញ

បានផុស

នៅ

ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានចំណាយប្រាក់ទិញផ្ទះរបស់អតិថិជន ចូលវិញអស់ទឹកប្រាក់ចំនួនជាង ៥,៦ លានដុល្លារ ក្រោយពីសេចក្តីសម្រេចចរចារបស់ភាគីពាក់ព័ន្ធចូលជាធរមានបានរយៈពេល ៧ថ្ងៃ ដោយមាន​អតិថិជន ៤៥៨ នាក់ ហើយចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមសេចក្តីប្រកាស​របស់​បុរីពិភពថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ហុង ពីវ ថ្លែងតាមសេចក្តីប្រកាសនេះថា កន្លងមក បុរីពិភពថ្មី តែងតែបានចាត់តាំងតំណាងឲ្យទៅចូលរួម ប្រជុំដោះស្រាយបញ្ហាជាមួយអតិថិជនគ្រប់ពេលវេលា។ ប្រជុំនៅសាលាខណ្ឌចំនួន៥ដង នៅសាលារាជធានីភ្នំពេញ​ចំនួន ៣ដង និងអ្នកឧកញ៉ា បានចូលរួមប្រជុំផ្ទាល់ជាមួយអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។

ក្រោយជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុនបានសម្រេចចេញសេចក្តីប្រកាសជូន ដំណឹង ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ អំពីការទិញផ្ទះចូលវិញ ដោយមានលក្ខខណ្ឌ។ ទោះបីលក្ខខណ្ឌថ្មីមិនមានចែង​ក្នុងកិច្ចសន្យាទិញលក់ពីមុន​ទាំងស្រុង​ក៏ដោយ ក្រុមហ៊ុននៅតែបន្តអនុវត្តតាមសេចក្ដីប្រកាស ហើយអានុភាពនៃសេចក្តីប្រកាសនោះ មិនមានការអនុវត្តន៍ ដោយភាពប្រតិសកម្មឡើយ។

ប្រភពដដែល បានបញ្ជាក់ថា មានអតិថិជនជាច្រើនបានយល់ និងគាំទ្រនូវលក្ខខណ្ឌថ្មីនេះ ហើយបានស្ម័គ្រ​ចិត្តមក​ទទួលយកលក្ខខណ្ឌនេះ សល់តែចំនួនតិចតូចប៉ុណ្ណោះ។ បើតាមអ្នក=ឧកញ៉ា ហុង ពីវ «ក្រោយពីសេចក្តីសម្រេច​ចូលជាធរមានបានរយៈពេល ៧ថ្ងៃ ក្រុមហ៊ុនបានចំណាយប្រាក់ទិញផ្ទះចូលវិញអស់ចំនួន USD5,648,376 ដោយមានអតិថិជន 458 នាក់ ហើយ ចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត»។

ក្រុមហ៊ុនបានប្តេជ្ញា ខិតខំឱ្យអស់លទ្ធភាពក្នុងការសម្របសម្រួលលក្ខខណ្ឌ ដើម្បីសម្រាលដល់ការលំបាករបស់អតិថិជន ក្នុងបរិបទវិបត្តិអចលនទ្រព្យនេះ។ ប៉ុន្តែបើក្រុមហ៊ុន បានអះអាងថា ធ្វើតាមការទាមទារ ការចង់បានរបស់​អតិថិជន​មួយចំនួនតូច ដែលដឹកនាំដោយឈ្មោះ ហេង តារា នោះក្រុមហ៊ុនបុរីពិភពថ្មី នឹងក្ស័យធនជាមិនខាន ព្រោះក្រុម​ហ៊ុនក៏មានជាប់បំណុល ដូចគ្នាដែរ ដូចពាក្យចាស់ពោលថា “ទូកធំក្តោងធំ” បើក្រុមហ៊ុនក្ស័យធន នោះពិតជាមាន​ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អតិថិជនទាំងអស់។

ជាមួយគ្នានេះ ម្ចាស់គម្រោងបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ បានអំពាវនាវឲ្យអតិថិជនទទួលយក និងអនុវត្តនូវគោល​ការណ៍ចុងក្រោយ និងសូមមិនចូលរួមបន្តដោះស្រាយនូវអ្វីដែលជាការទាមទារ លើសពីលក្ខខណ្ឌ ដូចមានក្នុង​សេចក្តីប្រកាសជូនដំណឹងចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ និងផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមរម្លឹកថា ក្រោយផ្ទុះការតវ៉ាពីសំណាក់អតិថិជនមួយចំនួនរបស់ខ្លួន ដែលអះអាងថា ក្រុមហ៊ុនបុរីពិភពថ្មី មិនអនុវត្តតាម​កិច្ចសន្យាទិញ-លក់ផ្ទះ, ក្រុមហ៊ុន បុរីពិភពថ្មី បានចេញមុខបកស្រាយជំហរអនុវត្តន៍កិច្ចសន្យា ទិញ-លក់ផ្ទះរបស់ខ្លួន។ តាមរយៈសេចក្តីប្រកាស ចុះថ្ងៃទី២៩តុលា ក្រុមហ៊ុន សម្រេចកែប្រែលក្ខខណ្ឌចំនួន៣ ដែលក្រុមហ៊ុនអះអាងថាជាលក្ខខណ្ឌសម្រាលដល់អតិថិជន នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិដូចបច្ចុប្បន្ន។

លក្ខខណ្ឌដែលក្រុមហ៊ុនប្រកាសកែប្រែនោះ រួមមាន៖ ទី១ សម្រាប់កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌ​ទទួលទិញវិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញ៥០ភាគរយ នៃប្រាក់ដែលបានបង់​ប្រចាំខែ​(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកនឹងប្រាក់បានកក់និងប្រាក់បានសងដើម ទូទាត់កាត់​កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
លក្ខ​ខណ្ឌទី២ គឺសម្រាប់​កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញ។ ចំពោះករណីនេះ ក្រុមហ៊ុន​ទទួល​ទិញវិញតែប្រាក់ដើម បូកបន្ថែមនឹងប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ឬកាត់​កងជាក់ស្តែង​ជាមួយ​ប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
 លក្ខខណ្ឌទី៣ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមានផ្ទះ២។ ចំពោះលក្ខខណ្ឌនេះ គឺក្រុមហ៊ុនអនុវត្តន៍តែលើកិច្ចសន្យា ទិញផ្ទះមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ប៉ុណ្ណោះ ដោយក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកបន្ថែមប្រាក់បានកក់ និងប្រាក់បានសងដើម ហើយទូទាត់ជាក់ស្តែង​ជាមួយប្រាក់​ដែលអតិថិជនជំពាក់បង់ប្រចាំខែ ហើយយកទៅទូទាត់ជាមួយអតិថិចននៅបង់រំលស់បន្ត។ ចំពោះប្រាក់​នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ៣០ នាទីutes មុន

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម