ឧកញ៉ា យឹម តាស្រង់ Archives - Kampuchea Thmey Daily

ឧកញ៉ា យឹម តាស្រង់ សុំឱ្យសប្បុរសជន បន្តសកម្មភាពមនុស្សធម៌ គាំទ្រដល់កងទ័ពជួរមុខ និងជួយជនភៀសសឹក
ឧកញ៉ា យឹម តាស្រង់ អតីតកវីនិពន្ធល្បីឈ្មោះកម្ពុជា បានចេញមុខស្នើនិងលើកទឹកចិត្តសប្បុរសជន បន្តរួមសាមគ្គីគ្នា កុំបាក់ទឹកចិត្ត ដើម្បីជាចំណែកផ្តល់កំលាំងចិត្តជាមួយកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។

លោក យឹម តាស្រង់ បានរៀបរាប់ដូច្នេះថា កាលប៉ុន្មានថ្ងៃមុន លោកក៏បានចូលរួមចំណែកទុក្ខលំបាកជាមួយកងទ័ពជួរមុខ និងប្រជាជនភៀសសឹកផងដែរ ដ្បិតថា ទង្វើល្អរបស់លោករងពាក្យមិនល្អខ្លះក៏ពិតមែន តែលោកនៅតែជំរុញ និងលើកទឹកចិត្តដល់សប្បុរសជនឱ្យបន្តសកម្មភាពមនុស្សធម៌ដើម្បីជាតិ។

លោកថា ការអំពាវនាវរបស់លោកនេះ គឺបន្ទាប់ពីទទួលដំណឹងថា បច្ចុប្បន្ន មានពលរដ្ឋខ្មែរនៅតំបន់មួយចំនួនចាប់ផ្ដើមរើអីវ៉ាន់ចេញពីស្រុកកំណើតរកកន្លែងសុវត្ថិភាពខ្លះទៀតហើយ។ ដូចនេះ លោកទទូចឱ្យសប្បុរសជនកុំបាក់ទឹកចិត្តនឹងពាក្យឡកឡឺយកន្លងមក ហើយតាំងជំហររឹងមាំទាំងអស់គ្នា ដើម្បីជួយសង្គមជាតិ។

លោកសង្ឃឹមថា សប្បុរសជនទាំងអស់មិនបាក់ទឹកចិត្ត ហើយនៅតែបន្តសាមគ្គី ចូលរួមចំណែកជាមួយកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងករណីប្រសិនបើមានការឈ្លានពានពីចោរសៀមទៀត”។ មួយវិញទៀត លោកក៏ស្នើសុំចិត្តអ្នកចាំតែរិះគន់ ប្ដូរពីការអង្គុយក្នុងផ្ទះ ចុះទៅទីតាំងជួយទាំងអស់គ្នា៕ ចាន់រ៉ា

The post ឧកញ៉ា យឹម តាស្រង់ សុំឱ្យសប្បុរសជន បន្តសកម្មភាពមនុស្សធម៌ គាំទ្រដល់កងទ័ពជួរមុខ និងជួយជនភៀសសឹក appeared first on Kampuchea Thmey Daily.

លោក យឹម តាស្រង់ ស្ងើចនឹងភាពចាស់ទុំកូនស្រីនាយក្រិន ខណៈមហាជនរំជួលចិត្តព្រោះភាពរឹងមាំរបស់នាង
ត្រឹមជាកុមារីតូចម្នាក់ តែកូនស្រីពៅរបស់នាយក្រិនមានគំនិតចាស់ទុំ និងរឹងមាំខុសពីកុមារទូទៅ ខណៈគ្រាដែលឪពុកក្ស័យធនគ្មានប្រាក់កាសផ្គត់ផ្គង់គ្រប់គ្រាន់ កុមារីតូចនេះ មិនត្រឹមតែមិនទាមទារឬបន្ទោសឪពុក ថែមទាំងទ្រាំអត់ឃ្លានជាមួយឪពុក ពេលខ្លះហូបអំបិល ឬផឹកទឹកដើម្បីចម្អែតក្រពះ ពេលដែលអត់បាយម្តងៗទៀតផង។

ដោយហេតុនេះហើយ ធ្វើឱ្យសាធារណជនរំជួលចិត្តអាណិតអាសូរ ពិសេសឧកញ៉ា យឹម តាស្រង់ ក៏បង្ហាញអារម្មណ៍កោតស្ញប់ស្ញែងនឹងភាពចាស់ទុំរបស់នាងផងដែរ។

ជាការពិតណាស់បន្ទាប់បាត់វត្តមាន ពីសិល្ប:មួយរយ:ធំកន្លងទៅ តារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន កាលពីថ្មីៗនេះបានបញ្ជាក់ថាបច្ចុប្បន្នលោកកំពុងរស់នៅជាមួយកូនៗទាំង៣នាក់ឯស្រុកកំណើតខេត្តបាត់ដំបងដោយប្រកបរបរចិញ្ចឹមមាន់ទាដើម្បីបានប្រាក់កម្រៃចិញ្ចឹមខ្លួននិងកូនៗទាំង៣ដែលកំព្រាម្តាយ។

ដោយឡែកអ្វីដែលធ្វើឱ្យមហាជន និង អ្នកគាំទ្រកាន់តែអាណិតនោះ ខណ:ដែលកូនស្រីពៅរបស់តារាកំប្លែងលោក ទេស សុជន ហៅ នាយ ក្រិន ឈ្មោះ អូន បញ្ញា បានរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនដែលរស់នៅកម្សត់ជាមួយឪពុកធ្វើឱ្យអ្នកទស្សនាពោលទប់ទឹកភ្នែកមិនជាប់ ព្រោះតែក្តីអាណិតដល់ពួកគេដែលគ្មានម្តាយ។

តាមរយ:កិច្ចសម្ភាសមួយ កុមារីរូបនេះបាននិយាយទាំងកម្សត់ថា “ពេលអត់បាយហូប នាងនិងបងៗរួមទាំងឪពុក ធ្លាប់ហូបអំបិល ហើយបាយទទេក៏មានដែរ ។ បញ្ញា បន្តថា ពេលអត់បាយនាងទ្រាំបាន ហើយមានទឹកនាងផឹកទឹកឆ្អែត”។

ឃើញកូនស្រីពៅ នាយក្រិន រឹងមាំមានគំនិតចាស់ទុំ ចេះគិតគូរដល់គ្រួសារដូចមនុស្សពេញវ័យ ឧកញ៉ា យឹម តាស្រង់ ពោលសរសើរថា “អ៊ំសូមជូនពរក្មួយស្រីតទៅថ្ងៃមុខអនាគតរុងរឿង ជាសសរទ្រូងសម្រាប់គ្រួសារក្មួយ ក្មួយអាយុនៅក្មេងទេ ប៉ុន្តែចិត្តគំនិតក្មួយគឺប្រពៃជាងមនុស្សមានវ័យធំៗមួយចំនួនផង”។

មហាជននិងអ្នកគាំទ្រកត់សម្គាល់ថា ការបាត់ដំណឹងពីសិល្ប:របស់នាយ ក្រិន នេះគឺ​ចាប់តាំងពី​នាយជួបរឿងអកុសលត្រូវបែកបាក់ភរិយាទី២ ដោយសារលួចផិតក្បត់មានអ្នកថ្មីរហូត​ឈានដល់​ផ្លូវ​លែងលះគ្នា។ មិនតែប៉ុណ្ណោះអាជីពបើកហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វារទាំងស្រុងព្រោះក្ស័យធន។

ដោយសារហេតុផលខាងលើនេះ ទើបកាលពី​ចុងឆ្នាំ​២០១៩ នាយ​ ក្រិន បាន​សម្រេចវេចបង្វិចនិងនាំកូនៗទាំង៣នាក់យ៉ាងកម្សត់ចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនៅ​ខេត្តបាត់ដំបង៕ អត្ថបទ៖ ចាន់រ៉ា

The post លោក យឹម តាស្រង់ ស្ងើចនឹងភាពចាស់ទុំកូនស្រីនាយក្រិន ខណៈមហាជនរំជួលចិត្តព្រោះភាពរឹងមាំរបស់នាង appeared first on Kampuchea Thmey Daily.

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ
អតីតអ្នកនិពន្ធឆ្នើមរបស់ផលិតកម្មខ្នាតធំនៅកម្ពុជា ឧកញ៉ា យឹម តាស្រង់ បានលើកឡើងពីបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ ដោយគូសបញ្ជាក់ថា លោកនឹងយកបទពិសោធក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុនចម្រៀង ដើម្បីជាការចែករំលែកឱ្យសាធារណជន ពិសេសម្ចាស់ស្នាដៃសិល្បៈបានដឹង។

ក្នុងខ្លឹមសារនៅរសៀលថ្ងៃទី ០២ មេសា នេះ ឧកញ៉ា យឹម តាស្រង់ បានរៀបរាប់ថា “តាមរយៈបទពិសោធខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុនចម្រៀង ខ្ញុំលើកយកមកនិយាយថ្ងៃនេះដោយសារអាណិតប្អូនៗអ្នកសិល្បៈដែលគ្នាមិនដឹងអី ត្រូវបានគេលួចស្នាដៃដែលខំធ្វើ ខំចំណាយលុយ ហើយអ្នកខ្លះបានលុយហើយត្រូវបានគេលួចមួយផ្នែកទៀត ដោយមិនដឹងខ្លួន”។

លោកបញ្ជាក់ដែរថា មូលហេតុដែលលោកចង់លើកយកមករឿងនេះមកចែករំលែក ក៏ដោយសារអាណិតអ្នកសិល្បៈដែលត្រូវបានគេលួចស្នាដៃ ខណៈខាតបង់ទាំងពេល លុយកាក់ ហើយត្រូវបានគេកេងចំណេញថែមទៀត។ តួយ៉ាងបច្ចុប្បន្ន ការលួចស្នាដៃសិល្បៈមានសឹងគ្រប់ទម្រង់៕

The post លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ appeared first on Kampuchea Thmey Daily.

អ្នកនិយមស្ទីមសូណា! ឧកញ៉ា យឹម តាស្រង់ ឱ្យយោបល់ថា កុំសូណាម្នាក់ឯង ព្រោះបើគាំងបេះដូងគ្មានអ្នកដឹង
កាលពីយប់មិញនេះ ឧកញ៉ា យឹម តាស្រង់ បានចែករំលែកនូវរឿងរ៉ាវមួយរបស់ខ្លួន ដែលជួបបញ្ហាក្នុងបន្ទប់សូណា ខណៈពេលដែលលោកចូលត្រាំទឹកត្រជាក់តាមទម្លាប់ ហើយស្រាប់តែមានអាការៈមិនស្រួលខ្លួន បិះគាំងបេះដូង។ ដោយហេតុនេះហើយ លោកបានដាស់តឿនអ្នកដែលនិយមស្ទីមសូណាដូចជាលោក ឱ្យមានការប្រុងប្រយ័ត្ន ជៀសវាងសូណាម្នាក់ឯង ព្រោះបើមានបញ្ហាមិនមានអ្នកដឹង ហើយជួយទាន់ពេលឡើយ។

តាមរយៈវីដេអូជាង ៤នាទី ឧកញ៉ា យឹម តាស្រង់ បានរៀបរាប់ថា ហេតុការណ៍នេះកើតឡើងស្របដែលលោកកំពុងចូលត្រាំទឹកត្រជាក់តាមទម្លាប់ធម្មតា ខណៈកម្រិតទឹកគឺត្រឹម ៥-៦អង្សាសេ។ លោកបញ្ជាក់ថា រាល់លើកលោកមិនដែលជួបប្រទះបញ្ហានេះឡើយ ដោយឡែកថ្ងៃកើតហេតុ ត្រាំទឹកត្រជាក់ទើបតែបានប្រមាណ ២នាទី ស្បែកលោក ចាប់ផ្តើមរមាស់ បន្ទាប់មកក៏មានអាការៈថប់ដង្ហើម។

គ្រានោះ លោកក៏ប្រញាប់ងើបចេញពីអាង ហើយដោយសារស្ថានភាពលោកហាក់មិនប្រសើរ លោកមិនបង្អង់យូរឡើយ ក៏ស្រវ៉ាទូរស័ព្ទទាក់ទងទៅអ្នកបើកឡានរបស់លោក ឱ្យបញ្ជូនលោកទៅមន្ទីរពេទ្យ ខណៈលោកចាប់ផ្តើមទន់ដៃជើង និងបាត់បង់ស្មារតីម្តងៗទៅហើយ ដោយមានបុគ្គលិកកន្លែងសូណា ២នាក់ ជួយគ្រៀរផង។

ក្រោយហេតុការណ៍នេះ លោកយល់ថា ជីវិតពិតជាផុយស្រួយ ហើយគ្មាននរណាម្នាក់អាចមើលមិនឃើញនៅប៉ុន្មានវិនាទីខាងមុខនោះទេ។ ដោយហេតុនេះហើយ លោកណែនាំអ្នកដែលនិយមស្ទីមសូណា ត្រូវស្ទង់ស្ទាបស្ថានភាពសុខភាពរបស់ខ្លួនជាមុនសិន មុននឹងសូណា និងគួរមានគ្នាសូណាជាមួយ ព្រោះបើជួបករណីដូចលោក អាចមានអ្នកជួយទាន់ពេលវេលា៕

The post អ្នកនិយមស្ទីមសូណា! ឧកញ៉ា យឹម តាស្រង់ ឱ្យយោបល់ថា កុំសូណាម្នាក់ឯង ព្រោះបើគាំងបេះដូងគ្មានអ្នកដឹង appeared first on Kampuchea Thmey Daily.