ជីវិតកម្សាន្ដ
លោក យឹម តាស្រង់ ស្ងើចនឹងភាពចាស់ទុំកូនស្រីនាយក្រិន ខណៈមហាជនរំជួលចិត្តព្រោះភាពរឹងមាំរបស់នាង
ត្រឹមជាកុមារីតូចម្នាក់ តែកូនស្រីពៅរបស់នាយក្រិនមានគំនិតចាស់ទុំ និងរឹងមាំខុសពីកុមារទូទៅ ខណៈគ្រាដែលឪពុកក្ស័យធនគ្មានប្រាក់កាសផ្គត់ផ្គង់គ្រប់គ្រាន់ កុមារីតូចនេះ មិនត្រឹមតែមិនទាមទារឬបន្ទោសឪពុក ថែមទាំងទ្រាំអត់ឃ្លានជាមួយឪពុក ពេលខ្លះហូបអំបិល ឬផឹកទឹកដើម្បីចម្អែតក្រពះ ពេលដែលអត់បាយម្តងៗទៀតផង។
ដោយហេតុនេះហើយ ធ្វើឱ្យសាធារណជនរំជួលចិត្តអាណិតអាសូរ ពិសេសឧកញ៉ា យឹម តាស្រង់ ក៏បង្ហាញអារម្មណ៍កោតស្ញប់ស្ញែងនឹងភាពចាស់ទុំរបស់នាងផងដែរ។

ជាការពិតណាស់បន្ទាប់បាត់វត្តមាន ពីសិល្ប:មួយរយ:ធំកន្លងទៅ តារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន កាលពីថ្មីៗនេះបានបញ្ជាក់ថាបច្ចុប្បន្នលោកកំពុងរស់នៅជាមួយកូនៗទាំង៣នាក់ឯស្រុកកំណើតខេត្តបាត់ដំបងដោយប្រកបរបរចិញ្ចឹមមាន់ទាដើម្បីបានប្រាក់កម្រៃចិញ្ចឹមខ្លួននិងកូនៗទាំង៣ដែលកំព្រាម្តាយ។
ដោយឡែកអ្វីដែលធ្វើឱ្យមហាជន និង អ្នកគាំទ្រកាន់តែអាណិតនោះ ខណ:ដែលកូនស្រីពៅរបស់តារាកំប្លែងលោក ទេស សុជន ហៅ នាយ ក្រិន ឈ្មោះ អូន បញ្ញា បានរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនដែលរស់នៅកម្សត់ជាមួយឪពុកធ្វើឱ្យអ្នកទស្សនាពោលទប់ទឹកភ្នែកមិនជាប់ ព្រោះតែក្តីអាណិតដល់ពួកគេដែលគ្មានម្តាយ។
តាមរយ:កិច្ចសម្ភាសមួយ កុមារីរូបនេះបាននិយាយទាំងកម្សត់ថា “ពេលអត់បាយហូប នាងនិងបងៗរួមទាំងឪពុក ធ្លាប់ហូបអំបិល ហើយបាយទទេក៏មានដែរ ។ បញ្ញា បន្តថា ពេលអត់បាយនាងទ្រាំបាន ហើយមានទឹកនាងផឹកទឹកឆ្អែត”។
ឃើញកូនស្រីពៅ នាយក្រិន រឹងមាំមានគំនិតចាស់ទុំ ចេះគិតគូរដល់គ្រួសារដូចមនុស្សពេញវ័យ ឧកញ៉ា យឹម តាស្រង់ ពោលសរសើរថា “អ៊ំសូមជូនពរក្មួយស្រីតទៅថ្ងៃមុខអនាគតរុងរឿង ជាសសរទ្រូងសម្រាប់គ្រួសារក្មួយ ក្មួយអាយុនៅក្មេងទេ ប៉ុន្តែចិត្តគំនិតក្មួយគឺប្រពៃជាងមនុស្សមានវ័យធំៗមួយចំនួនផង”។

មហាជននិងអ្នកគាំទ្រកត់សម្គាល់ថា ការបាត់ដំណឹងពីសិល្ប:របស់នាយ ក្រិន នេះគឺចាប់តាំងពីនាយជួបរឿងអកុសលត្រូវបែកបាក់ភរិយាទី២ ដោយសារលួចផិតក្បត់មានអ្នកថ្មីរហូតឈានដល់ផ្លូវលែងលះគ្នា។ មិនតែប៉ុណ្ណោះអាជីពបើកហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វារទាំងស្រុងព្រោះក្ស័យធន។
ដោយសារហេតុផលខាងលើនេះ ទើបកាលពីចុងឆ្នាំ២០១៩ នាយ ក្រិន បានសម្រេចវេចបង្វិចនិងនាំកូនៗទាំង៣នាក់យ៉ាងកម្សត់ចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនៅខេត្តបាត់ដំបង៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


