ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ Archives - Kampuchea Thmey Daily

​ICC ច្រាន​ចោល​សំណើ​​ Duterte ចង់ប្តូរ​ចៅក្រម​២​រូប​​​ ខណៈ​ភស្តុ​តាង​១៣៩​ដាក់​​ចូល​តុលាការ​
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានច្រានចោលបណ្តឹង​របស់ក្រុមមេធាវីការពារក្តីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក្នុងការដោះ​ដូរ​ចៅក្រម២​រូបជាចៅក្រមក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំង​នឹង​រូប​គាត់​។ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ប្រធានចៅក្រម​នៃ​តុលាការ​ ICC ​លោកស្រី Iulia Antoanella Motoc ពេលស្បថចូលកាន់​ដំណែង​កាល​ខែមីនា​ឆ្នាំ​២០២៤​។ ICC

​សេចក្តី​ថ្លែងការណ៍​របស់ ICC បានសរសេរថា៖«ការដោះដូរ​ចៅក្រមពីការអនុវត្តមុខងារមួយអាចត្រូវបានស្វែងរកដោយ​ចៅក្រមដែលពាក់ព័ន្ធដោយផ្ទាល់នៅចំពោះមុខគណៈប្រធាន​ចៅក្រម​ប៉ុណ្ណោះ​​ ផ្ទុយពីការដកសិទ្ធិដែលអយ្យការ ឬអ្នកដែលត្រូវបានស៊ើបអង្កេត ឬកាត់ទោសអាចដាក់សំណើនៅចំពោះមុខគណៈប្រធាន​ចៅក្រម»។

ប្រធានចៅក្រម​នៃ​តុលាការ​ ICC ​លោកស្រី Iulia Antoanella Motoc បានបន្ថែម​នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​នោះថា៖​«ដូចដែលបានបញ្ជាក់ដោយ​ក្រុមប្រឹក្សា​ចៅក្រម​ «គ្មានការស្នើសុំជាមុនអាចត្រូវបានធ្វើឡើងដោយភាគីដែលចៅក្រមស្នើសុំការដោះសាររបស់គាត់​នោះទេ​» ហើយសកម្មភាពបែបនេះ «ខ្វះភាពម្ចាស់ការតាមនីតិវិធី»។​​

សារព័ត៌មាន Daily Inquirer​ របស់​ហ្វីលីពីន​ បាន​រាយការណ៍ថា មុននេះ មេធាវីការពារក្តីលោក Rodrigo Duterte បាន​ដាក់ញត្តិទៅប្រធាន​តុលាការ​ICC សម្រាប់ការ​​​​បដិសេធ​​ដោយផ្នែក​របស់ចៅក្រម Reine Adelaide Sophie Alapini-Gansou និង Maria del Socorro Flores Liera ពីការចូលរួមក្នុងការពិភាក្សារបស់អង្គបុរេជំនុំជម្រះ​ទី១ លើបញ្ហានៃយុត្តាធិការ ដោយលើកឡើងពីក្តីបារម្ភចំពោះ​ភាពលម្អៀង​ដែល​ដឹងមុន​​​។

ចៅក្រម Reine Adelaide Sophie Alapini-Gansou និង Maria del Socorro Flores Liera ដែលក្រុម​ការពារក្តី​លោក​ Duterte ​ស្នើដក​។

លោក Duterte ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីលកាលពីថ្ងៃទី១១​ខែមីនា ក្រោមដីកា​បង្គាប់​​ឲ្យ​ចាប់​ខ្លួន​របស់ ICC ហើយត្រូវបាន​ចាប់​បញ្ជូន​ទៅកាន់ទីក្រុងឡាអេនៅថ្ងៃដដែលនោះ។ អតីត​ប្រធានាធិបតីហ្វីលីពីន​រូបនេះ ត្រូវបានគេស្តីបន្ទោសចំពោះការសម្លាប់​មនុស្ស​រាប់ពាន់នាក់ក្នុងអំឡុងពេល​នៃ​ការ​កាន់​អំណាច​របស់​លោក ដែលលោក​​ហៅថាសង្រ្គាមលើគ្រឿងញៀនរវាងឆ្នាំ ២០១៦​ ដល់​​២០២២។ លោក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ប្រឆាំ​ងមនុស្សជាតិ ដោយ​​សារ​តែ​ការ​សម្លាប់​មនុស្ស​រាប់​នាក់​នៅ​ក្រៅ​សំណាញ់ច្បាប់​។

​សេចក្តីរាយការណ៍​​របស់ GMA News ផ្សាយ​នៅថ្ងៃពុធ​ទី​៧​ខែឧសភា​នេះ​​ ឲ្យដឹង​ថា​ ការ​ចោទ​​ប្រកាន់​ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់អតីតប្រធានាធិបតី Rodrigo Duterte នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ភស្តុតាងចំនួន ១៣៩​ ប្រឆាំងនឹងគាត់។

កញ្ចប់​ភស្តុតាង​​​​ប្រឆាំង​នឹងរូប​គាត់​ទាំងនោះត្រូវបាន​ចាត់ថ្នាក់​​ផ្សេង​​ៗគ្នា​ ដូច​ជា​​ របៀបនៃទំនួលខុសត្រូវ ឃាតកម្មក្នុងអំឡុងអាណត្តិរបស់លោក Duterte ជាអភិបាលក្រុង និងឃាតកម្មនៅក្រោមប្រតិបត្តិការបោសសម្អាត Barangay ក្នុងអំឡុងអាណត្តិរបស់លោកជាប្រធានាធិបតី។ បច្ចុប្បន្ន ​លោក Duterte ស្ថិតក្រោមការឃុំឃាំងរបស់ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ជុំវិញសង្គ្រាមរបស់រដ្ឋបាលលោកលើគ្រឿងញៀន៕

ដោយ រ៉ាន់ រើយ​

The post ​ICC ច្រាន​ចោល​សំណើ​​ Duterte ចង់ប្តូរ​ចៅក្រម​២​រូប​​​ ខណៈ​ភស្តុ​តាង​១៣៩​ដាក់​​ចូល​តុលាការ​ appeared first on Kampuchea Thmey Daily.

ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គពិនិត្យឱ្យយោបល់លើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម
ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រឹទ្ធសភាបានបន្តបើកសម័យប្រជុំពេញអង្គជាវិសាមញ្ញ ដើម្បីពិនិត្យឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរដ្ឋសភាបានអនុម័តរួច កាលពីដើមសប្ដាហ៍មុន។

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានលើកយករបៀបវារៈចាំបាច់ចំនួន៣ មកប្រជុំក្រោមអធិបតីដឹកនាំរបស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ របៀបវារៈចាំបាច់ចំនួន៣នោះ មាន១.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ២.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និង៣.កំណត់កាលបរិច្ឆេទ និងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

ក្រោយពីបានពិនិត្យ និងពិភាក្សាទៅតាមរបៀបវារៈនីមួយៗរួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈចំនួនពីរ គឺពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

ជាការកត់សម្គាល់ សម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកនេះ គ្រោងដឹកនាំក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ប៉ុន្តែដោយសារសម្ដេចតេជោ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩​ ក៏អវត្តមានក្នុងការដឹកនាំសម័យប្រជុំជាវិសាមញ្ញនេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានឆ្លងជំងឺកូវីដ១៩ និងត្រូវអវត្តមានពីកម្មវិធីមួយចំនួន រួមទាំងសម័យប្រជុំពេញអង្គព្រឹទ្ធសភា ព្រឹកនេះ ពិសេសការចូលគាល់ព្រះមហាក្សត្រ នាថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥៕

ដោយ៖ ធឿន វ៉ាន់សុង

The post ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គពិនិត្យឱ្យយោបល់លើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម appeared first on Kampuchea Thmey Daily.

ក្រសួងយុត្តិធម៌បំភ្លឺខ្លឹមសារច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមជូនគណៈកម្មការព្រឹទ្ធសភា មុនសុំការអនុម័ត
តំណាងរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ បានជួបប្រជុំជាមួយគណៈកម្មជំនាញព្រឹទ្ធសភា ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មុនដាក់ឱ្យអង្គព្រឹទ្ធសភា ពិនិត្យឱ្យយោបល់។

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិភូតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាការស្នើឡើងដោយរាជរដ្ឋាភិបាល ហើយត្រូវបានរដ្ឋសភា អនុម័ត នាពេលថ្មីៗនេះ។

សេចក្ដីព្រាងច្បាប់ទាំងពីរនេះ មានសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។

តំណាងព្រឹទ្ធសភា ដឹកនាំដោយលោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា របស់គណៈកម្មការនានានៃព្រឹទ្ធសភា។

ជាលទ្ធផល ក្រោយការជជែក និងបំភ្លឺពីតំណាងរាជរដ្ឋាភិបាល រួចមក អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង២នេះ ដើម្បីដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័ត នៅពេលខាងមុខ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គរដ្ឋសភា អនុម័តជាឯកច្ឆន្ទក្នុងសំឡេង ១១៥សំឡេងលើ ១១៥សំឡេង នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ក៏ទទួលបានការអនុម័តពីអង្គរដ្ឋសភា ដូចគ្នានេះផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ច្បាប់ថ្មីនេះ បានដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ៥០លានរៀល៕

ដោយ៖ ធឿន វ៉ាន់សុង

The post ក្រសួងយុត្តិធម៌បំភ្លឺខ្លឹមសារច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមជូនគណៈកម្មការព្រឹទ្ធសភា មុនសុំការអនុម័ត appeared first on Kampuchea Thmey Daily.

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម បានចូលដល់ដៃរដ្ឋសភាហើយ
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល បានចូលដល់ដៃរដ្ឋសភាជាតិហើយ ដើម្បីសុំការអនុម័ត បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាឆ្លង កាលពីសប្ដាហ៍មុន។

តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋសភាជាតិ ដឹកនាំដោយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ។

បន្ទាប់ពីការពិនិត្យពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ដែលបញ្ញត្តិពាក់ព័ន្ធទៅនឹងការដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមខាងលើនេះជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បន្តពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ គឺមាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

ការរៀបចំឡើងវិញនូវច្បាប់នេះ គឺបន្ទាប់ពីមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់។ ក្រសួងយុត្តិធម៌ ក៏បានពិនិត្យ សិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាមបរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អ.វ.ត.ក.។

សេចក្តីព្រាងច្បាប់ថ្មីនេះ កំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក.» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញនៅកម្ពុជា។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្ម ដែលត្រូវបានរកឃើញដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រ នៅក្នុងច្បាប់តែម្តង សំដៅម្យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិតចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។

សេចក្តីព្រាងច្បាប់នេះ បានដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារ ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារឧត្តមភាព និងកិត្យានុភាពនៃសេចក្ដីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក.។

ថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​​ជា​អធិបតីពិធីបិទ​សន្និ​សីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានអះអាងថា ការតាក់តែងច្បាប់នេះ គឺមិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ ក៏ប៉ុន្តែ ជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post សេចក្តីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម បានចូលដល់ដៃរដ្ឋសភាហើយ appeared first on Kampuchea Thmey Daily.

កម្ពុជាកំពុងពិនិត្យខ្លឹមសារច្បាប់ថ្មីមួយសម្រាប់ដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម
កម្ពុជា កំពុងរៀបចំ និងពិនិត្យខ្លឹមសារលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីកំណត់ការដាក់ទោសចំពោះជនណាដែលមិនទទួលស្គាល់ ក៏ដូចជាបដិសេធថា ពុំមានឧក្រិដ្ឋកម្មក្នុងសម័យប្រល័យពូជសាសន៍។ គោលបំណងនៃច្បាប់នេះ គឺធានាបាននូវយុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអន្តរក្រសួង លើកមកពិភាក្សាក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ក្រោមវត្តមានដឹកនាំលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មុននឹងត្រូវដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅដើមឆ្នាំ២០២៥ ខាងមុខ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។​

សេចក្តីព្រាងច្បាប់នេះ គឺកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក.» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងកេរដំណែលនៃការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) ទិដ្ឋភាពទម្រង់ និងខ្លឹមសារពាក់ព័ន្ធទៅនឹងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណេវ ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ និងទម្លាប់អន្ដរជាតិ ព្រមទាំងរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា និយាយថា «កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍»។ ថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​​ជា​អធិបតីពិធីបិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍» សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការតាក់តែងច្បាប់នេះ គឺមិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post កម្ពុជាកំពុងពិនិត្យខ្លឹមសារច្បាប់ថ្មីមួយសម្រាប់ដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី​ថៃ​ស្ទាក់ស្ទើរ​ជុំវិញ​រឿង​ក្តី​​សម្លាប់​រង្គាល​កាល​២០ឆ្នាំ​មុន​​ដែល​នឹង​អស់​សុពល​ភាព​ថ្ងៃ​២៥​តុលា​​នេះ​
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណា​វ៉ាត្រា (Paetongtarn Shinawatra) នៅ​ថ្ងៃ​ពុធ​នេះ​​បានបដិសេធ​​​​ឆ្លើយ​​សំណួរ​អ្នកសារ​​​ព័ត៌មាន​​អំពី​ថា​តើ​​ រដ្ឋាភិបាល​របស់​លោកស្រី​នឹង​​​ចេញ​​​នូវក្រឹត្យ​ថ្មីមួយ​ដើម្បី​ពន្យា​រយៈពេល​​​នៃ​ករណី​​​សម្លាប់​រង្គាល​​នៅ​​ Tak Bai ​កាល​ពី​២០ឆ្នាំ​មុន ដែល​នឹង​​ផុត​អាជ្ញាយុកាល​​​​នៅ​ថ្ងៃសុក្រ​ទី​២៥​​តុលា​​​នេះ​។

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណា​វ៉ាត្រា (កណ្តាល)​។ Ing Shinawatra

អតីតសមាជិកសភាគណបក្សភឿថៃ លោក​ឧត្តមសេនីយ Phisarn Rattanawongkhiri ​ដែល​ជាប់​សង្ស័យ​ជា​ប់​ពាក់​ព័ន្ធ​ក្នុង​ករណី​​​សម្លាប់​រង្គាល​ បាន​​ដាក់​លិខិត​លា​លែង​ពី​​​​តួនាទី​ក្នុង​​គណបក្ស​ភឿថៃ​​​និង​​តួនាទី​សមាជិក​​រដ្ឋសភា​​​​​​កាល​ថ្ងៃទី​១៤ខែតុលា ក្រោម​ហេតុ​ផល​ទៅ​ព្យាបាល​​សុខភាព និង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ទៅកាន់​ប្រទេសអង្គគ្លេស​​។

យោង​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន Khaosod English រដ្ឋមន្ត្រី​​ក្រសួង​យុត្តិធម៌ Thawee Sodsong ​​បាន​និយាយថា ​​បញ្ហានេះ​នឹង​ត្រូវ​​​ប្រឹក្សា​​យោបល់​ជាមួយ​​​ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ដែល​​ទទួល​បន្ទុក​​​បញ្ហាសន្តិសុខ​ ប៉ុន្តែ​​​យោបល់​ផ្ទាល់​ខ្លួន​របស់​លោកគឺថា ​ក្រិត្យ​មិន​អាច​​​បំពាន​​​លើ​​​​ការ​កំណត់​របស់​ច្បាប់​បាន​ទេ។

១ថ្ងៃ​បន្ទាប់​ពី​​ពី​ការដាក់​លិខិត​លាលែងនោះ ​នាយករដ្ឋមន្ត្រីថៃ ផែថងថាន បាន​និយាយថា​រដ្ឋាភិបាល​ថៃ​​​នឹង​ធ្វើការជាមួយ​ប៉ូលិស Interpol ដើម្បីស្វែងរកចាប់ខ្លួន លោក​ឧត្តមសេនីយ  Phisarn Rattanawongkhiri ​ដែលសង្ស័យថា​ បាន​​​រត់​គេច​ខ្លួន​​​ទៅកាន់​ប្រទេស​អង់គ្លេស​ ក្រោយ​​មិន​បាន​ឡើ​ង​សវនាការ​លើ​សំណុំ​រឿង​​​​​កាល​ពី​២០ឆ្នាំ​មុន​ជាប់​ព័ន្ធ​ការ​សម្លាប់​រង្គាល​ក្នុង​អំពើ​ហិង្សា​​​​។

យោង​សារ​ព័ត៌មាន​ថៃ​​ដែលចេញ​ផ្សាយ​​​កាល​ពី​សប្តាហ៍​មុន​ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើក​ឡើង​ថា​ លោក​ Phisarn Rattanawongkhiri ​ជា​សមាជិកសភានៃគណបក្សភឿថៃ បានបញ្ជូនអ្នក​​តំណាងឱ្យដាក់ឯកសារលាលែងពីតំណែងរបស់លោក​ ដែលមាន​​សុពលភាព​​​ថ្ងៃទី១៤​ខែតុលា​តទៅ។

លោក​ Phisarn Rattanawongkhiri ​អតី​ត​​សមាជិកសភា​ដែលលា​ឈប់​ដើម្បី​គេចសវនាការ​រឿងឧក្រិដ្ឋកម្ម​

​​ក្នុងលិខិត​លាង​លែង​នោះ លោក Phisarn បាន​ផ្តល់​ហេតុផល​​​ព្យាបាល​ជំងឺ ហើយ​​លោក​​នឹង​​វិល​មក​ពន្យល់​ផ្ទាល់​មាត់​វិញ​នៅ​ពេលសុខភាពលោក​​ប្រសើរ​ឡើង​។

លោក Phisarn គឺជាជនសង្ស័យក្នុងសំណុំរឿងបំបែកហ្វូងបាតុករ​ជន​ជាតិមូស្លីម​​ នៅមុខប៉ុស្តិ៍ប៉ូលិស Tak Bai ក្នុងខេត្ត Narathiwat កាលពី២០ឆ្នាំមុន ដែលពេលនោះលោកជាមេបញ្ជាការកងទ័ពភូមិភាគទី៤។ សកម្មភាព​របស់​យោធា​ក្នុង​ការបង្ក្រាប​បាតុករ​នាពេលនោះ​បណ្តាល​ឱ្យ​អ្នក​តវ៉ា​៧​នាក់ស្លាប់​ ហើយ​ការ​គប់​​គ្រាប់​បែកផ្សែង​ចូល​ក្នុង​រថយន្ត​បាន​បណ្តាល​ឲ្យ​មនុស្ស៧៨នាក់​ស្លាប់​ដោយ​សារ​ថប់​ដង្ហើម។

​លោក​​ គឺ​ជា​​​ចុង​ចម្លើយ​​ម្នាក់​ក្នុង​ចំណោម​​​​៧​នាក់​​ ដែល​ដាក់​ពាក្យ​ប្តឹង​ដោយ​​​គ្រួសារ​ន​ា​នៃ​ជន​រងគ្រោះ​ដែលបានស្លាប់​ចំនួន​៤៨​នាក់។ កាល​ពីសប្តាហ៍​មុន តុលាការ​ខេត្ត បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក Pisarn ​ដែលបរាជ័យ​ក្នុងការ​បង្ហាញ​ខ្លួន​នៅ​អង្គសវនាការ។ នេះ​បើ​យោង​តាម​ការសារព័ត៌មាន The Nation៕​

ដោយ រ៉ាន់ រើយ​

The post នាយករដ្ឋមន្ត្រី​ថៃ​ស្ទាក់ស្ទើរ​ជុំវិញ​រឿង​ក្តី​​សម្លាប់​រង្គាល​កាល​២០ឆ្នាំ​មុន​​ដែល​នឹង​អស់​សុពល​ភាព​ថ្ងៃ​២៥​តុលា​​នេះ​ appeared first on Kampuchea Thmey Daily.

អាមេរិក កំណត់ជាផ្លូវការថា រុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅ អ៊ុយក្រែន
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris និយាយថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា រុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅប្រទេស អ៊ុយក្រែន។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris

ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុង Munich លោកស្រី Harris បានចោទប្រកាន់រុស្ស៊ីថាប្រព្រឹត្តអំពើដ៏អាក្រក់នៃការសម្លាប់ ធ្វើទារុណកម្ម រំលោភ និងនិរទេស ចាប់តាំងពីខ្លួនបើកការលុកលុយ។

លោកស្រី Harris បានប្រាប់សន្និសីទនេះថា “ជនល្មើសនៃឧក្រិដ្ឋកម្មរុស្ស៊ី ដែលត្រូវបានចោទប្រកាន់នៅអ៊ុយក្រែន ត្រូវតែទទួលខុសត្រូវ។ សកម្មភាពរបស់ពួកគេ គឺជាការរំលោភលើតម្លៃរួមរបស់យើង និងមនុស្សជាតិរបស់យើង”។

មេដឹកនាំពិភពលោកនៅក្នុងសន្និសីទនោះ ក៏បានអំពាវនាវឲ្យមានការគាំទ្ររយៈពេលវែងសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា ឥឡូវនេះគឺជាពេលវេលាដើម្បី បង្កើនការគាំទ្រផ្នែកយោធាឲ្យបានទ្វេដង។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak

នាយករដ្ឋមន្ត្រីរូបនេះអះអាងថា សម្ព័ន្ធមិត្តលោកខាងលិច ត្រូវតែចាប់ផ្តើមរៀបចំផែនការសម្រាប់សន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន ក៏ដូចជាការបញ្ជូនសព្វាវុធដែលពួកគេត្រូវការដើម្បីការពារខ្លួននៅពេលនេះផងដែរ។

គួរបញ្ជាក់ថា សន្និសីទនៅប្រទេសអាល្លឺម៉ង់ ធ្វើឡើងស្របពេលខួបមួយឆ្នាំនៃការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែខិតជិតមកដល់នៅថ្ងៃទី២៤ខែកុម្ភៈ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន

The post អាមេរិក កំណត់ជាផ្លូវការថា រុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.