ព័ត៌មានអន្ដរជាតិ
ICC ច្រានចោលសំណើ Duterte ចង់ប្តូរចៅក្រម២រូប ខណៈភស្តុតាង១៣៩ដាក់ចូលតុលាការ
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានច្រានចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្តីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក្នុងការដោះដូរចៅក្រម២រូបជាចៅក្រមក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនឹងរូបគាត់។ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

សេចក្តីថ្លែងការណ៍របស់ ICC បានសរសេរថា៖«ការដោះដូរចៅក្រមពីការអនុវត្តមុខងារមួយអាចត្រូវបានស្វែងរកដោយចៅក្រមដែលពាក់ព័ន្ធដោយផ្ទាល់នៅចំពោះមុខគណៈប្រធានចៅក្រមប៉ុណ្ណោះ ផ្ទុយពីការដកសិទ្ធិដែលអយ្យការ ឬអ្នកដែលត្រូវបានស៊ើបអង្កេត ឬកាត់ទោសអាចដាក់សំណើនៅចំពោះមុខគណៈប្រធានចៅក្រម»។
ប្រធានចៅក្រមនៃតុលាការ ICC លោកស្រី Iulia Antoanella Motoc បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖«ដូចដែលបានបញ្ជាក់ដោយក្រុមប្រឹក្សាចៅក្រម «គ្មានការស្នើសុំជាមុនអាចត្រូវបានធ្វើឡើងដោយភាគីដែលចៅក្រមស្នើសុំការដោះសាររបស់គាត់នោះទេ» ហើយសកម្មភាពបែបនេះ «ខ្វះភាពម្ចាស់ការតាមនីតិវិធី»។
សារព័ត៌មាន Daily Inquirer របស់ហ្វីលីពីន បានរាយការណ៍ថា មុននេះ មេធាវីការពារក្តីលោក Rodrigo Duterte បានដាក់ញត្តិទៅប្រធានតុលាការICC សម្រាប់ការបដិសេធដោយផ្នែករបស់ចៅក្រម Reine Adelaide Sophie Alapini-Gansou និង Maria del Socorro Flores Liera ពីការចូលរួមក្នុងការពិភាក្សារបស់អង្គបុរេជំនុំជម្រះទី១ លើបញ្ហានៃយុត្តាធិការ ដោយលើកឡើងពីក្តីបារម្ភចំពោះភាពលម្អៀងដែលដឹងមុន។

លោក Duterte ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីលកាលពីថ្ងៃទី១១ខែមីនា ក្រោមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ ICC ហើយត្រូវបានចាប់បញ្ជូនទៅកាន់ទីក្រុងឡាអេនៅថ្ងៃដដែលនោះ។ អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានគេស្តីបន្ទោសចំពោះការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងអំឡុងពេលនៃការកាន់អំណាចរបស់លោក ដែលលោកហៅថាសង្រ្គាមលើគ្រឿងញៀនរវាងឆ្នាំ ២០១៦ ដល់២០២២។ លោក ត្រូវបានចោទប្រកាន់ពីបទប្រឆាំងមនុស្សជាតិ ដោយសារតែការសម្លាប់មនុស្សរាប់នាក់នៅក្រៅសំណាញ់ច្បាប់។
សេចក្តីរាយការណ៍របស់ GMA News ផ្សាយនៅថ្ងៃពុធទី៧ខែឧសភានេះ ឲ្យដឹងថា ការចោទប្រកាន់ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់អតីតប្រធានាធិបតី Rodrigo Duterte នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ភស្តុតាងចំនួន ១៣៩ ប្រឆាំងនឹងគាត់។
កញ្ចប់ភស្តុតាងប្រឆាំងនឹងរូបគាត់ទាំងនោះត្រូវបានចាត់ថ្នាក់ផ្សេងៗគ្នា ដូចជា របៀបនៃទំនួលខុសត្រូវ ឃាតកម្មក្នុងអំឡុងអាណត្តិរបស់លោក Duterte ជាអភិបាលក្រុង និងឃាតកម្មនៅក្រោមប្រតិបត្តិការបោសសម្អាត Barangay ក្នុងអំឡុងអាណត្តិរបស់លោកជាប្រធានាធិបតី។ បច្ចុប្បន្ន លោក Duterte ស្ថិតក្រោមការឃុំឃាំងរបស់ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ជុំវិញសង្គ្រាមរបស់រដ្ឋបាលលោកលើគ្រឿងញៀន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


