ព័ត៌មានអន្ដរជាតិ
អាមេរិក កំណត់ជាផ្លូវការថា រុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅ អ៊ុយក្រែន
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris និយាយថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា រុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅប្រទេស អ៊ុយក្រែន។

ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុង Munich លោកស្រី Harris បានចោទប្រកាន់រុស្ស៊ីថាប្រព្រឹត្តអំពើដ៏អាក្រក់នៃការសម្លាប់ ធ្វើទារុណកម្ម រំលោភ និងនិរទេស ចាប់តាំងពីខ្លួនបើកការលុកលុយ។
លោកស្រី Harris បានប្រាប់សន្និសីទនេះថា “ជនល្មើសនៃឧក្រិដ្ឋកម្មរុស្ស៊ី ដែលត្រូវបានចោទប្រកាន់នៅអ៊ុយក្រែន ត្រូវតែទទួលខុសត្រូវ។ សកម្មភាពរបស់ពួកគេ គឺជាការរំលោភលើតម្លៃរួមរបស់យើង និងមនុស្សជាតិរបស់យើង”។

មេដឹកនាំពិភពលោកនៅក្នុងសន្និសីទនោះ ក៏បានអំពាវនាវឲ្យមានការគាំទ្ររយៈពេលវែងសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា ឥឡូវនេះគឺជាពេលវេលាដើម្បី បង្កើនការគាំទ្រផ្នែកយោធាឲ្យបានទ្វេដង។

នាយករដ្ឋមន្ត្រីរូបនេះអះអាងថា សម្ព័ន្ធមិត្តលោកខាងលិច ត្រូវតែចាប់ផ្តើមរៀបចំផែនការសម្រាប់សន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន ក៏ដូចជាការបញ្ជូនសព្វាវុធដែលពួកគេត្រូវការដើម្បីការពារខ្លួននៅពេលនេះផងដែរ។
គួរបញ្ជាក់ថា សន្និសីទនៅប្រទេសអាល្លឺម៉ង់ ធ្វើឡើងស្របពេលខួបមួយឆ្នាំនៃការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែខិតជិតមកដល់នៅថ្ងៃទី២៤ខែកុម្ភៈ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


