ឧក្រិដ្ឋកម្ម Archives - Kampuchea Thmey Daily

UN ព្រមានពីការរាលដាលនៃការឆបោក​អ៊ិនធឺណិត​ពាន់លាន​ដុល្លារជុំវិញសកល
អង្គការសហប្រជាជាតិ (UN) បានព្រមាន​ក្នុងរបាយការណ៍​មួយ​កាលពីថ្ងៃចន្ទថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ដែល​នៅពីក្រោយ «​ឧស្សាហកម្មបោកប្រាស់តាមអ៊ិនធឺណិត» ​រាប់ពាន់លានដុល្លារ កំពុងរីករាលដាលជា​សកល រួមទាំងទៅកាន់អាមេរិកខាងត្បូង និងអាហ្រ្វិក ដោយសារការ​បង្រ្កាបក្នុងតំបន់អាស៊ីអាគ្នេយ៍មិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មរបស់ពួកគេបាន។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយថា បណ្តាញឧក្រិដ្ឋកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍នា​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាន​បើកបរិវេណអាគារធំៗ ដោយ​ដាក់​មនុស្ស​ដែលត្រូវបាន​គេជួញដូរ​រាប់ម៉ឺននាក់ ​ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ិនធឺណិត​លើ​ជនរងគ្រោះជុំវិញពិភពលោក។ ​បណ្ដាញឧក្រិដ្ឋកម្មទាំងនេះ បច្ចុប្បន្ន​បានវិវត្ត​ក្លាយទៅជាឧស្សាហកម្មសកលដ៏ទំនើបមួយរួចទៅហើយ​។

ទីភ្នាក់ងារ​បន្ថែមថា ​ខណៈរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ បានបង្កើនការបង្រ្កាប​ ក្រុមឧក្រិដ្ឋកម្ម​​បាន​ពង្រីកខ្លួនទាំងក្នុង និងក្រៅតំបន់ ​ដោយ «ការរីករាលដាលដែលមិនអាច​ទប់ស្កាត់បាន​កើត​ឡើង​… ​ដោយផ្ដល់​ឱ្យក្រុមឧក្រិដ្ឋជន​នូវសេរីភាពក្នុងការជ្រើសរើស ​និងផ្លាស់ទី ទៅតាមតម្រូវការរបស់ពួកគេ»។

តំណាងប្រចាំតំបន់របស់ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក Benedikt Hofmann បាន​ថ្លែងថា៖ «វារីករាលដាលដូចជាមហារីក។ ​ក្រុមអាជ្ញាធរ​​បង្រ្កាបក្នុងតំបន់​មួយ ប៉ុន្តែ​ឫសគល់វា​មិន​ដែល​បាត់នោះ​ឡើយ ​ដោយ​ពួកគេផ្លាស់ទីចុះឡើងធម្មតា»។​

តាម​ការប៉ាន់ស្មានរបស់​ UNODC ​កន្លែង​បោកប្រាស់ទ្រង់ទ្រាយធំរាប់រយនៅជុំវិញពិភពលោក បង្កើតប្រាក់ចំណេញប្រចាំឆ្នាំរាប់សិបពាន់លានដុល្លារ។ ទីភ្នាក់ងារនេះ បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មនេះ។

គេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ​ អាជ្ញាធរមកពីប្រទេសចិន ដែលជា​ប្រភពនៃឧក្រិដ្ឋកម្មភាគច្រើន​ ​ថៃ និងមីយ៉ាន់ម៉ា បានដឹកនាំការបង្រ្កាបលើប្រតិបត្តិការឆបោក​ក្នុងតំបន់ ​ដោយ​ថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ប្រេងឥន្ធនៈ និងអ៊ិនធឺណេតដល់តំបន់​មាន​អាគារ​ឆបោក។

យ៉ាងណា​មិញ UNODC បាននិយាយថា ​ក្រុម​ឧក្រិដ្ឋកម្មបានសម្របខ្លួន ផ្លាស់ប្តូរប្រតិបត្តិការរ​ជាច្រើនកន្លែងតាម​តំបន់ដាច់ស្រយាល​ ងាយរងគ្រោះ និងមិនទាន់អភិវឌ្ឍន៍ ​នៃបណ្ដាប្រទេស​អាស៊ីអាគ្នេយ៍ដីគោក​មួយចំនួនរួមមាន​ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ​ដោយ​ពួកគេ​ឆ្លៀតឱកាស​​ក្នុងកម្សោយ​នៃអភិបាលកិច្ច​ និង​អត្រាអំពើពុករលួយខ្ពស់។

ចំពោះកម្ពុជា UNODC បាន​និយាយថា ​ការ​បង្រ្កាបតាមតំបន់មួយចំនួន ​ដែល​គេឃើញ​មាន​ឧក្រិដ្ឋកម្មឆបោកច្រើន ធ្វើឱ្យ​វាបាន​រីករាលដាលទៅតំបន់ដាច់ស្រយាលបន្ថែមទៀត រួមទាំងខេត្តកោះកុង ​ក៏ដូចជាតំបន់ជាប់ព្រំដែនប្រទេសថៃ និងវៀតណាមផងដែរ។

យ៉ាងណាមិញ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បាន​មានប្រសាសន៍​ថា ​កម្ពុជា​ស្ថិតក្នុងចំណោមប្រទេស​ជាជនរងគ្រោះនៃឧស្សាហកម្ម​បោកប្រាស់តាមអ៊ិនធឺណិត ហើយរដ្ឋាភិបាល​បាន​ប្តេជ្ញាប្រយុទ្ធប្រឆាំង​វា។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ទើប​បង្កើតគណៈកម្មការចំពោះកិច្ចមួយដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ បង្កើត​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ និង​បង្កើន​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​ដៃគូ និង​អង្គការ​សហប្រជាជាតិ។

លើសពីតំបន់​អាស៊ីអាគ្នេយ៍ ទីភ្នាក់ងារ UNODC បាននិយាយថា ​ក្រុមឧក្រិដ្ឋកម្ម​បានពង្រីកខ្លួន​ទៅអាមេរិកខាងត្បូង ​ដោយ​ផ្ដោតលើការលាងលុយ និងភាពជាដៃគូធនាគារ​ក្រៅផ្លូវការ​ជាមួយក្រុមជួញដូរគ្រឿងញៀននៅអាមេរិកខាងត្បូង។ ទីភ្នាក់ងារ​បន្ត​ថា ពួកគេកំពុងបង្កើតប្រតិបត្តិការកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក រួមទាំងនៅប្រទេសហ្សាំប៊ី អង់ហ្គោឡា និងណាមីប៊ី និងនៅអឺរ៉ុបខាងកើត រួមទាំងហ្សកហ្ស៊ីផងដែរ៕

The post UN ព្រមានពីការរាលដាលនៃការឆបោក​អ៊ិនធឺណិត​ពាន់លាន​ដុល្លារជុំវិញសកល appeared first on Kampuchea Thmey Daily.

លោក យឿន យឿត ប្រកាសគាំទ្រច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម
ទីប្រឹក្សារាជរដ្ឋាភិបាល លោក យឿន យឿត បានប្រកាសគាំទ្រចំពោះរដ្ឋសភាកម្ពុជា ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រធាធិបតេយ្យ ដែលមាន៧មាត្រា ធ្វើឡើងដើម្បីផ្តន្ទាទោសបុគ្គណាដែលមិនទទួលស្គាល់ ជំទាស់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។

ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ។ ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេវមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានការចូលរួមពីសមាជិកសភាចំនួន ១១៥រូប នៃចំនួនសមាជិកសភាទាំងមូល។

បើតាមសេចក្តីប្រកាសរបស់រដ្ឋសភាកម្ពុជា នៅថ្ងៃ ខែ ឆ្នាំដដែល បានបង្ហាះថា សេចក្តីព្រាងច្បាប់ស្តីពីការន្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ បានរៀបចំឡើងក្នុងគោលបំណងកំណត់ពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ សម្រាល ឬបដិសេធ ឬជំទាស់អស្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអស្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកកម្ពុជាទៀត។

ចំពោះសេចក្តីអនុម័តសេចក្តីព្រាងច្បាប់នេះ លោក យឿន យឿត ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកជំនាញនយោបាយមួយរូប មើលឃើញថា ជាការណ៍ល្អបំផុតដែលរដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ខាងលើ ហើយលោកក៏គាំទ្រលើសេចក្តីព្រាងច្បាប់នេះដូចគ្នា ក្នុងគោលបំណងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងឧក្រិដ្ឋកម្មនៅរបបខ្មែរក្រហម។ ក្រៅពីការរកយុត្តិធម៌ ក៏ជាការទប់ស្កាត់កុំឱ្យកើតមានម្តងទៀតនូវឧក្រិដ្ឋកម្មដ៏សាហាវឃោឃៅនៅកម្ពុជា តាមរយៈការរួបរួមគ្នាថែរក្សាសន្តិភាពដែលថ្នាក់ដឹកនាំកំពូលបានខិតខំពុះពារស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។

បន្ថែមពីនេះ លោក យឿន យឿត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងក្នុង និងក្រៅប្រទេសកុំចាញ់បោកនូវឧបាយកលជនក្បត់ជាតិ និងរួមគ្នាទប់ស្កាត់ភាពអសន្តិសុខក្នុងសង្គម នយោបាយ រួមគ្នាកសាងជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត៕

The post លោក យឿន យឿត ប្រកាសគាំទ្រច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម appeared first on Kampuchea Thmey Daily.

ថៃ៖ PTTOR គ្រោង​ផ្អាកការនាំចេញប្រេងទៅមីយ៉ាន់ម៉ា
ក្រុមហ៊ុនថាមពលរដ្ឋ​ថៃ OR (PTT Oil and Retail Business Plc) ដែល​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ PTT ​កំពុង​ត្រៀម​សម្រាប់ការផ្អាកការនាំចេញប្រេងចម្រាញ់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាបទៅ​លើប្រតិបត្តិការ​របស់ក្រុមឧក្រិដ្ឋជន​នៅមីយ៉ាន់ម៉ា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍នេះ​។

អនុប្រធានប្រតិបត្តិរបស់ OR ទទួលបន្ទុកធុរកិច្ចអន្តរជាតិ លោក​ Racha Uthaichan បាននិយាយថា OR ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តតាមការបង្រ្កាបរបស់រដ្ឋាភិបាល ហើយកំពុងរង់ចាំបទបញ្ជាផ្លូវការហាមឃាត់ការនាំចេញប្រេងតាមច្រកព្រំដែនចំនួន៥ ពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)។

តាម​ការរាយការណ៍ NSC បានចេញសេចក្ដីសម្រេច​កាលពីថ្ងៃទី ៤ ខែកុម្ភៈ ដើម្បីអនុម័តវិធានការបន្ថែមមួយ ​ក្នុង​គោលបំណង​ដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ដោយធ្វើការជាមួយអាជីវកម្មដើម្បីបញ្ឈប់ការនាំចេញប្រេង និងសេវាទូរគមនាគមន៍ទៅកាន់តំបន់​ជាប់​ការសង្ស័យពីប្រតិបត្តិការឧក្រិដ្ឋកម្ម ដូជជា​មជ្ឈមណ្ឌលបោកប្រាស់អនឡាញជាដើម​។

ក្រុមហ៊ុន OR នាំចេញប្រេងសាំង និងម៉ាស៊ូត ១៥-២០ លាន​លីត្រ/ខែ ទៅ​កាន់ប្រទេស​មីយ៉ាន់ម៉ា ដោយ​ផ្គត់ផ្គង់ឱ្យ​អតិថិជននូវ​ប្រេង​ចម្រាញ់រួច​ នៅតាម​​ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្បែរថៃ ដូចជា​ក្រុង​ ​Myawaddy ក្រុង Tachileik ក្រុង Myeik និង​ Kawthoung ជាដើម​។

គួរ​គូស​បញ្ជាក់ថា​ ការបង្រ្កាបរបស់​អាជ្ញាធរ​ថៃ​ធ្វើ​ឡើងក្រោយ​រដ្ឋាភិបាល​ថៃបាន​ប្ដេជ្ញា​ការពារ​ពង្រឹង​សន្តិសុខ និងសុវត្ថិភាព​ទេសចរ​ ក្រោយ​ករណីជួញដូរ​មនុស្ស​លើតារាសម្ដែង​ចិនកាលពីដើមខែមករា​​ បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយ​​បង្កការ​លុបចោល​ដំណើរកម្សាន្តមកថៃទ្រង់ទ្រាយធំពីទេសចរចិន​។

ទន្ទឹម​នឹង​ការ​កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង​ កាល​ពីថ្ងៃ​ពុធ ថៃ​ក៏បាន​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ថាមពលអគ្គិសនី​ទៅតំបន់មួយចំនួន​ក្នុងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ ដែលជាប់​ការសង្ស័យ​ពី​ប្រតិបត្តិការ​របស់​ឧក្រិដ្ឋជន​ផងដែរ៕

The post ថៃ៖ PTTOR គ្រោង​ផ្អាកការនាំចេញប្រេងទៅមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

សាកសព​កាត់​ក្បាល​ចំនួន​ប្រាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ផ្លូវ​ក្នុងរដ្ឋ Jalisco ប្រទេស​ម៉ិកស៊ិក
ប៉ូលិសនៅក្នុងប្រទេសម៉ិកស៊ិកបានរកឃើញសាកសពបុរស៥នាក់ដែលត្រូវបានកាត់ក្បាល នៅលើផ្លូវមួយក្នុងរដ្ឋ Jalisco ខណៈដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះប្រឈមនឹងសម្ពាធដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដ៏ធំ។

(រូបភាព៖ X)

សារព័ត៌មាន Al Jazeera ​ផ្សាយ​​នៅថ្ងៃទី១៥ខែតុលានេះ បាន​ឱ្យ​ដឹងថា សាកសពទាំងនេះត្រូវបានរកឃើញដោយអ្នកបើកបរនៅតាមដងផ្លូវដែលបានប្រទះឃើញថង់ប្លាស្ទិកមានសំណល់នៅខាងក្នុងដែលមើលទៅដូចជារូបរាងរបស់មនុស្ស ក្នុងក្រុង Ojuelos ភាគឦសានរដ្ឋ Jalisco កាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីប៉ូលិសបានទៅដល់កន្លែងកើតហេតុបានរកឃើញសាកសពបុរស៥នាក់ដែលគ្មានក្បាល និង​ក៏​បាន​រក​ឃើញ​កាបូប​​ក្បែរ​នោះ​ដែល​គេ​ជឿ​ថា​ មាន​ក្បាល​របស់​ជន​រង​គ្រោះ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ព្រះរាជអាជ្ញា។ មកដល់ពេលនេះ កម្លាំងជំនាញផ្នែកកោសល្យវិច្ច័យ កំពុងស្រាវជ្រាវរកភស្តុតាងបន្ថែម និងព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះ។

ឃាតកម្មដ៏សាហាវជាមួយនឹងសាកសពដែលត្រូវបានគេបោះចោលតាមទីសាធារណៈជាធម្មតាពាក់ព័ន្ធទៅនឹងក្រុម​ជួញ​ដូរ​គ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក ខណៈដែលរដ្ឋ Jalisco គឺជាផ្ទះរបស់ក្រុមឧក្រិដ្ឋកម្ម Jalisco Nueva Generacion Cartel (CJNG) ដ៏មានឥទ្ធិពល និងហិង្សាបំផុតមួយរបស់ប្រទេសនេះ​។ យោងតាមតួលេខផ្លូវការ ឮមនុស្ស ១៤១៥នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋនេះ ចន្លោះពីខែមករាដល់ខែកញ្ញាឆ្នាំនេះ។

(រូបភាព៖ X)

អំពើហិង្សា​ស្ទើរ​តែ​​ក្លាយ​ជា​រឿងធម្មតានៅទូទាំងប្រទេសម៉ិកស៊ិក ជាពិសេសនៅពេលដែលក្រុមអ្នកលេងក្នុងតំបន់ប៉ះទង្គិចជាមួយអាជ្ញាធរ។ ក្នុង​ឆ្នាំ២០០៦ រដ្ឋាភិបាល​ម៉ិកស៊ិក​បាន​ដាក់​ពង្រាយ​កងទ័ព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ហើយចាប់តាំងពីពេលនោះមក មនុស្សជាង ៤៥ម៉ឺន​​នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានបាត់ខ្លួន។

កាលពីថ្ងៃទី៦ខែតុលា អភិបាលក្រុង Chilpancingo នៅភាគខាងត្បូងរដ្ឋ Guerrero លោក Alejandro Arcos ក៏ត្រូវបានសម្លាប់តិចជាងមួយសប្តាហ៍ បន្ទាប់ពីឡើងកាន់តំណែងផងដែរ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាក្បាលរបស់គាត់ត្រូវបានទុកនៅលើក្រណាត់នៃរថយន្តភីកអាប់។

ពាក់ព័ន្ធបញ្ហានេះមេដឹកនាំស្ត្រីដំបូងគេរបស់ប្រទេសម៉ិកស៊ិក គឺ​ប្រធានាធិបតី Claudia Sheinbaum ដែលបានចូលកាន់តំណែងនៅថ្ងៃទី១​ខែតុលា បានប្រឈមមុខនឹងបញ្ហាធំមួយដើម្បីដោះស្រាយអំពើហិង្សារបស់ក្រុមជួញដូរ។

លោកស្រី បានសន្យាថា នឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «hugs not bullets» ដែល​មិនប្រើ​ចុង​កាណុង​ដោះស្រាយ​បញ្ហា របស់លោក Andres Manuel Lopez Obrador ដែលជាអ្នកកាន់តំណែងមុនក្នុងការប្រើប្រាស់គោលនយោបាយសង្គមដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនិងរកឫសគល់របស់វា៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post សាកសព​កាត់​ក្បាល​ចំនួន​ប្រាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ផ្លូវ​ក្នុងរដ្ឋ Jalisco ប្រទេស​ម៉ិកស៊ិក appeared first on Kampuchea Thmey Daily.