នយោបាយ
លោក យឿន យឿត ប្រកាសគាំទ្រច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម
ទីប្រឹក្សារាជរដ្ឋាភិបាល លោក យឿន យឿត បានប្រកាសគាំទ្រចំពោះរដ្ឋសភាកម្ពុជា ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រធាធិបតេយ្យ ដែលមាន៧មាត្រា ធ្វើឡើងដើម្បីផ្តន្ទាទោសបុគ្គណាដែលមិនទទួលស្គាល់ ជំទាស់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។

ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ។ ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេវមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានការចូលរួមពីសមាជិកសភាចំនួន ១១៥រូប នៃចំនួនសមាជិកសភាទាំងមូល។

បើតាមសេចក្តីប្រកាសរបស់រដ្ឋសភាកម្ពុជា នៅថ្ងៃ ខែ ឆ្នាំដដែល បានបង្ហាះថា សេចក្តីព្រាងច្បាប់ស្តីពីការន្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ បានរៀបចំឡើងក្នុងគោលបំណងកំណត់ពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ សម្រាល ឬបដិសេធ ឬជំទាស់អស្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអស្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកកម្ពុជាទៀត។
ចំពោះសេចក្តីអនុម័តសេចក្តីព្រាងច្បាប់នេះ លោក យឿន យឿត ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកជំនាញនយោបាយមួយរូប មើលឃើញថា ជាការណ៍ល្អបំផុតដែលរដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ខាងលើ ហើយលោកក៏គាំទ្រលើសេចក្តីព្រាងច្បាប់នេះដូចគ្នា ក្នុងគោលបំណងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងឧក្រិដ្ឋកម្មនៅរបបខ្មែរក្រហម។ ក្រៅពីការរកយុត្តិធម៌ ក៏ជាការទប់ស្កាត់កុំឱ្យកើតមានម្តងទៀតនូវឧក្រិដ្ឋកម្មដ៏សាហាវឃោឃៅនៅកម្ពុជា តាមរយៈការរួបរួមគ្នាថែរក្សាសន្តិភាពដែលថ្នាក់ដឹកនាំកំពូលបានខិតខំពុះពារស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។

បន្ថែមពីនេះ លោក យឿន យឿត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងក្នុង និងក្រៅប្រទេសកុំចាញ់បោកនូវឧបាយកលជនក្បត់ជាតិ និងរួមគ្នាទប់ស្កាត់ភាពអសន្តិសុខក្នុងសង្គម នយោបាយ រួមគ្នាកសាងជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


