Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានពីការរាលដាលនៃការឆបោក​អ៊ិនធឺណិត​ពាន់លាន​ដុល្លារជុំវិញសកល

បានផុស

នៅ

អង្គការសហប្រជាជាតិ (UN) បានព្រមាន​ក្នុងរបាយការណ៍​មួយ​កាលពីថ្ងៃចន្ទថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ដែល​នៅពីក្រោយ «​ឧស្សាហកម្មបោកប្រាស់តាមអ៊ិនធឺណិត» ​រាប់ពាន់លានដុល្លារ កំពុងរីករាលដាលជា​សកល រួមទាំងទៅកាន់អាមេរិកខាងត្បូង និងអាហ្រ្វិក ដោយសារការ​បង្រ្កាបក្នុងតំបន់អាស៊ីអាគ្នេយ៍មិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មរបស់ពួកគេបាន។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយថា បណ្តាញឧក្រិដ្ឋកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍នា​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាន​បើកបរិវេណអាគារធំៗ ដោយ​ដាក់​មនុស្ស​ដែលត្រូវបាន​គេជួញដូរ​រាប់ម៉ឺននាក់ ​ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ិនធឺណិត​លើ​ជនរងគ្រោះជុំវិញពិភពលោក។ ​បណ្ដាញឧក្រិដ្ឋកម្មទាំងនេះ បច្ចុប្បន្ន​បានវិវត្ត​ក្លាយទៅជាឧស្សាហកម្មសកលដ៏ទំនើបមួយរួចទៅហើយ​។

ទីភ្នាក់ងារ​បន្ថែមថា ​ខណៈរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ បានបង្កើនការបង្រ្កាប​ ក្រុមឧក្រិដ្ឋកម្ម​​បាន​ពង្រីកខ្លួនទាំងក្នុង និងក្រៅតំបន់ ​ដោយ «ការរីករាលដាលដែលមិនអាច​ទប់ស្កាត់បាន​កើត​ឡើង​… ​ដោយផ្ដល់​ឱ្យក្រុមឧក្រិដ្ឋជន​នូវសេរីភាពក្នុងការជ្រើសរើស ​និងផ្លាស់ទី ទៅតាមតម្រូវការរបស់ពួកគេ»។

តំណាងប្រចាំតំបន់របស់ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក Benedikt Hofmann បាន​ថ្លែងថា៖ «វារីករាលដាលដូចជាមហារីក។ ​ក្រុមអាជ្ញាធរ​​បង្រ្កាបក្នុងតំបន់​មួយ ប៉ុន្តែ​ឫសគល់វា​មិន​ដែល​បាត់នោះ​ឡើយ ​ដោយ​ពួកគេផ្លាស់ទីចុះឡើងធម្មតា»។​

តាម​ការប៉ាន់ស្មានរបស់​ UNODC ​កន្លែង​បោកប្រាស់ទ្រង់ទ្រាយធំរាប់រយនៅជុំវិញពិភពលោក បង្កើតប្រាក់ចំណេញប្រចាំឆ្នាំរាប់សិបពាន់លានដុល្លារ។ ទីភ្នាក់ងារនេះ បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មនេះ។

គេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ​ អាជ្ញាធរមកពីប្រទេសចិន ដែលជា​ប្រភពនៃឧក្រិដ្ឋកម្មភាគច្រើន​ ​ថៃ និងមីយ៉ាន់ម៉ា បានដឹកនាំការបង្រ្កាបលើប្រតិបត្តិការឆបោក​ក្នុងតំបន់ ​ដោយ​ថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ប្រេងឥន្ធនៈ និងអ៊ិនធឺណេតដល់តំបន់​មាន​អាគារ​ឆបោក។

យ៉ាងណា​មិញ UNODC បាននិយាយថា ​ក្រុម​ឧក្រិដ្ឋកម្មបានសម្របខ្លួន ផ្លាស់ប្តូរប្រតិបត្តិការរ​ជាច្រើនកន្លែងតាម​តំបន់ដាច់ស្រយាល​ ងាយរងគ្រោះ និងមិនទាន់អភិវឌ្ឍន៍ ​នៃបណ្ដាប្រទេស​អាស៊ីអាគ្នេយ៍ដីគោក​មួយចំនួនរួមមាន​ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ​ដោយ​ពួកគេ​ឆ្លៀតឱកាស​​ក្នុងកម្សោយ​នៃអភិបាលកិច្ច​ និង​អត្រាអំពើពុករលួយខ្ពស់។

ចំពោះកម្ពុជា UNODC បាន​និយាយថា ​ការ​បង្រ្កាបតាមតំបន់មួយចំនួន ​ដែល​គេឃើញ​មាន​ឧក្រិដ្ឋកម្មឆបោកច្រើន ធ្វើឱ្យ​វាបាន​រីករាលដាលទៅតំបន់ដាច់ស្រយាលបន្ថែមទៀត រួមទាំងខេត្តកោះកុង ​ក៏ដូចជាតំបន់ជាប់ព្រំដែនប្រទេសថៃ និងវៀតណាមផងដែរ។

យ៉ាងណាមិញ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បាន​មានប្រសាសន៍​ថា ​កម្ពុជា​ស្ថិតក្នុងចំណោមប្រទេស​ជាជនរងគ្រោះនៃឧស្សាហកម្ម​បោកប្រាស់តាមអ៊ិនធឺណិត ហើយរដ្ឋាភិបាល​បាន​ប្តេជ្ញាប្រយុទ្ធប្រឆាំង​វា។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ទើប​បង្កើតគណៈកម្មការចំពោះកិច្ចមួយដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ បង្កើត​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ និង​បង្កើន​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​ដៃគូ និង​អង្គការ​សហប្រជាជាតិ។

លើសពីតំបន់​អាស៊ីអាគ្នេយ៍ ទីភ្នាក់ងារ UNODC បាននិយាយថា ​ក្រុមឧក្រិដ្ឋកម្ម​បានពង្រីកខ្លួន​ទៅអាមេរិកខាងត្បូង ​ដោយ​ផ្ដោតលើការលាងលុយ និងភាពជាដៃគូធនាគារ​ក្រៅផ្លូវការ​ជាមួយក្រុមជួញដូរគ្រឿងញៀននៅអាមេរិកខាងត្បូង។ ទីភ្នាក់ងារ​បន្ត​ថា ពួកគេកំពុងបង្កើតប្រតិបត្តិការកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក រួមទាំងនៅប្រទេសហ្សាំប៊ី អង់ហ្គោឡា និងណាមីប៊ី និងនៅអឺរ៉ុបខាងកើត រួមទាំងហ្សកហ្ស៊ីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម