Alpha Plus Archives - Kampuchea Thmey Daily

ថៃ បញ្ជាក់ អ្នកទោសនៅ ឈៀងម៉ៃ ឆ្លងវីរុសកូវីដក្លាយពូជ​ មិនខ្លាចវ៉ាក់សាំង
ករណីឆ្លងវីរុសកូវីដ-១៩ក្លាយពូជ Alpha Plus ត្រូវបានរកឃើញលើអ្នកទោសពីរនាក់ នៅពន្ធនាគារ Chiang Mai Central ដោយករណីទាំងពីរនេះ ត្រូវបានរកឃើញកាលពីចុងខែមុន។ នេះបើយោងតាមការឲ្យដឹងពីការិយាល័យសុខភាពសាធារណៈខេត្ត នៅថ្ងៃសៅរ៍ទី៣០ខែតុលានេះ។

លោកវេជ្ជបណ្ឌិត Kittipan Chalom ជំនួយការមន្ត្រីសុខាភិបាលសាធារណៈ បាននិយាយថា អ្នកជំងឺម្នាក់ បានលាប់ជំងឺកូវីដ-១៩ ខណៈម្នាក់ទៀតជាអ្នកជិតស្និទ្ធនិងបានមើលថែគាត់។ អ្នកជំងឺដំបូង ដែលក៏មានផ្ទុកមេរោគអេដស៍ផងដែរនោះ បានឆ្លងមេរោគកូវីដក្នុងខែឧសភា នៅពេលដែលវីរុសបំប្លែងខ្លួន Alpha វាយលុកខ្លាំងនៅក្នុងប្រទេសថៃ។

អ្នកជំងឺមិនមានប្រវត្តិធ្វើដំណើរ ឬទាក់ទងជាមួយអ្នកដទៃទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ អាចផ្ទុកមេរោគក្នុងរយៈពេលយូរ ដូច្នេះវាអនុញ្ញាតឲ្យវីរុសបំប្លែងខ្លួនបាន។

លោកបន្តថា ការធ្វើតេស្តកំពុងត្រូវបានអនុវត្តជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលសាធារណៈ ហើយពេលនេះ វីរុសកូវីដបំប្លែងខ្លួន Delta នៅតែជាប្រភេទមេរោគលេចធ្លោជាងគេ។

ស្របពេលជាមួយគ្នានោះដែរ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Supakit Sirilak បានពន្យល់ថា Alpha Plus គឺជាវីរុសបំប្លែងខ្លួនក្លាយពូជពីប្រភេទ Alpha ហើយមានសមត្ថភាពគេចផុតពីការឆ្លើយតបប្រព័ន្ធភាពស៊ាំ។ ដូច្នេះវាអាចបណ្តាលឲ្យមានរោគសញ្ញាបន្ថែម។

រីឯ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បានបង្ហាញទំនុកចិត្តថា ការកើនឡើងនៃមេរោគនៅ ឈៀងម៉ៃ នឹងអាចគ្រប់គ្រងបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

The post ថៃ បញ្ជាក់ អ្នកទោសនៅ ឈៀងម៉ៃ ឆ្លងវីរុសកូវីដក្លាយពូជ​ មិនខ្លាចវ៉ាក់សាំង appeared first on Kampuchea Thmey Daily.