ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់ អ្នកទោសនៅ ឈៀងម៉ៃ ឆ្លងវីរុសកូវីដក្លាយពូជ មិនខ្លាចវ៉ាក់សាំង
ករណីឆ្លងវីរុសកូវីដ-១៩ក្លាយពូជ Alpha Plus ត្រូវបានរកឃើញលើអ្នកទោសពីរនាក់ នៅពន្ធនាគារ Chiang Mai Central ដោយករណីទាំងពីរនេះ ត្រូវបានរកឃើញកាលពីចុងខែមុន។ នេះបើយោងតាមការឲ្យដឹងពីការិយាល័យសុខភាពសាធារណៈខេត្ត នៅថ្ងៃសៅរ៍ទី៣០ខែតុលានេះ។

លោកវេជ្ជបណ្ឌិត Kittipan Chalom ជំនួយការមន្ត្រីសុខាភិបាលសាធារណៈ បាននិយាយថា អ្នកជំងឺម្នាក់ បានលាប់ជំងឺកូវីដ-១៩ ខណៈម្នាក់ទៀតជាអ្នកជិតស្និទ្ធនិងបានមើលថែគាត់។ អ្នកជំងឺដំបូង ដែលក៏មានផ្ទុកមេរោគអេដស៍ផងដែរនោះ បានឆ្លងមេរោគកូវីដក្នុងខែឧសភា នៅពេលដែលវីរុសបំប្លែងខ្លួន Alpha វាយលុកខ្លាំងនៅក្នុងប្រទេសថៃ។
អ្នកជំងឺមិនមានប្រវត្តិធ្វើដំណើរ ឬទាក់ទងជាមួយអ្នកដទៃទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ អាចផ្ទុកមេរោគក្នុងរយៈពេលយូរ ដូច្នេះវាអនុញ្ញាតឲ្យវីរុសបំប្លែងខ្លួនបាន។

លោកបន្តថា ការធ្វើតេស្តកំពុងត្រូវបានអនុវត្តជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលសាធារណៈ ហើយពេលនេះ វីរុសកូវីដបំប្លែងខ្លួន Delta នៅតែជាប្រភេទមេរោគលេចធ្លោជាងគេ។
ស្របពេលជាមួយគ្នានោះដែរ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Supakit Sirilak បានពន្យល់ថា Alpha Plus គឺជាវីរុសបំប្លែងខ្លួនក្លាយពូជពីប្រភេទ Alpha ហើយមានសមត្ថភាពគេចផុតពីការឆ្លើយតបប្រព័ន្ធភាពស៊ាំ។ ដូច្នេះវាអាចបណ្តាលឲ្យមានរោគសញ្ញាបន្ថែម។

រីឯ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បានបង្ហាញទំនុកចិត្តថា ការកើនឡើងនៃមេរោគនៅ ឈៀងម៉ៃ នឹងអាចគ្រប់គ្រងបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


