ព័ត៌មានអន្ដរជាតិ
ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង (មានវីដេអូ)
ករណីវីរុសកូវីដ-១៩បំប្លែងខ្លួន Delta Plus ដំបូងបង្អស់ដែលរកឃើញនៅក្នុងប្រទេសថៃ គឺជាវីរុសបំប្លែងខ្លួន AY.1 មិនមែនប្រភេទ AY.4.2 ដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសនោះទេ។
អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី២៦ខែតុលាថា នាយកដ្ឋានបានរកឃើញករណី Delta Plus (AY.1) មួយករណី នៅក្នុងខ្លួនបុរសម្នាក់មកពីខេត្ត អាយុធ្យា កាលពីខែកញ្ញា និងករណីវីរុស Alpha Plus ចំនួន១៨ករណីផងដែរនៅក្នុងខែកញ្ញាដូចគ្នា។
ក្នុងចំណោមករណីវីរុសកូវីដបំប្លែងខ្លួនប្រភេទ Alpha Plus ដែលថៃរកឃើញថ្មីគឺមាន២ករណីជាអ្នកទោសនៅ Chiang Mai ហើយ ១៦ករណីទៀតគឺនៅក្នុងខេត្ត Chanthaburi ជាប់ខេត្ត បាត់ដំបង និងប៉ៃលិន របស់កម្ពុជានិងខេត្ត Trat ជាប់ខេត្ត កោះកុង ពោធិ៍សាត់ និងបាត់ដំបងរបស់កម្ពុជា។
ករណីវីរុស Alpha Plus ១៦ករណីរួមមានថៃ៤នាក់ និងខ្មែរ១២នាក់ ដែលជាកម្មករចម្ការតាង៉ែន ក្នុងខេត្តភាគខាងកើតទាំងពីរនេះ ជាប់ព្រំដែនកម្ពុជា។
លោកវេជ្ជបណ្ឌិត Supakit បានពន្យល់ថា Alpha Plus គឺជាវីរុសបំប្លែងខ្លួនក្លាយពូជពីប្រភេទ Alpha ហើយមានសមត្ថភាពគេចផុតពីការឆ្លើយតបប្រព័ន្ធភាពស៊ាំ មិនខ្លាចវ៉ាក់សាំង។ ដូច្នេះវាអាចបណ្តាលឲ្យមានរោគសញ្ញាបន្ថែម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ចូលដល់ ថៃ ហើយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


