Mohammed bin Salman Archives - Kampuchea Thmey Daily

ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអ៊ូឌីត ចង់ចាយលុយជាង ១០ ពាន់លានដុល្លារ ទិញក្លិបយក្សមួយនៅ អេស្ប៉ាញ
ព្រះអង្គម្ចាស់របស់ អារ៉ាប៊ីសាអ៊ូឌីត​ ព្រះនាម Mohammed bin Salman កំពុងពិចារណាចង់ចាយលុយយ៉ាងច្រើនមហាសាលរហូតដល់ទៅ ១១.៧ ប៊៊ីលានដុល្លារអាមេរិក (១១.៧ ពាន់លានដុល្លារអាមេរិក) ដើម្បីដេញថ្លៃទិញយកក្លិបអ្នកមានបុណ្យ FC Barcelona។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ El Chiringuito’s Francois Gallardo។

វិបត្តិហិរញ្ញវត្ថុដែលបន្តអស់រយៈពេលយូររបស់ Barcelona បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍អះអាងថា ព្រះអង្គម្ចាស់ Mohammed bin Salman កំពុងពិចារណាផ្តល់សំណើដ៏ធំមហាសាលចំនួន ១១.៧ ពាន់លានដុល្លារអាមេរិក ដើម្បីទិញ។ ចំនួនទឹកប្រាក់ដ៏អស្ចារ្យនេះ ត្រូវបានគេដឹង ថា អាចគ្រប់គ្រាន់សម្រាប់ Barcelona សងបំណុលរបស់ខ្លួន ហើយវាក៏នឹងអាចផ្លាស់ប្តូរអនាគតក្លិបនេះឱ្យកាន់តែធំផងដែរ។

ទោះជាយ៉ាងណា សំណើនេះនឹងជួបប្រទះនូវឧបសគ្គធំមួយពាក់ព័ន្ធផ្នែកច្បាប់ និងរចនាសម្ព័ន្ធ។ Barcelona គឺជាក្លិបដែលជាសម្បត្តិរួមរបស់សមាជិក (socio-ownership model) មានន័យថា មិនអាចលក់ក្លិបទាំងមូលឱ្យបុគ្គលណាមួយ ឬអង្គភាពបរទេសណាមួយបានឡើយ។ ដូច្នេះ ការចង់ទិញយកក្លិបនេះផ្តាច់មុខទាំងស្រុង គឺស្ទើរតែមិនអាចទៅរួចឡើយ។

អ្នកវិភាគជាច្រើននៅអេស្ប៉ាញជឿ ថា សំណើដែលត្រូវបានរាយការណ៍នេះ គ្រាន់តែបង្ហាញពីគោលបំណង ឬជាការស្ទង់មតិជំហានដំបូងប៉ុណ្ណោះ ប៉ុន្តែមិនមែនជាការប៉ុនប៉ងពិតប្រាកដក្នុងការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិក្លិបភ្លាមៗនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ទំហំទឹកប្រាក់ដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់នេះ បានបង្កើតការពិភាក្សាយ៉ាងទូលំទូលាយ និងការចាប់អារម្មណ៍ខ្លាំង ដោយសារបច្ចុប្បន្ន Barcelona កំពុងជាប់គាំងជាមួយវិបត្តិហិរញ្ញវត្ថុ ហើយក្នុងពេលជាមួយគ្នានេះ ក៏មានការចាប់អារម្មណ៍ពីព្រះអង្គម្ចាស់របស់ អារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងពង្រីកខ្លាំងលើការ​វិនិយោគបាល់ទាត់អន្តរជាតិ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

The post ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអ៊ូឌីត ចង់ចាយលុយជាង ១០ ពាន់លានដុល្លារ ទិញក្លិបយក្សមួយនៅ អេស្ប៉ាញ appeared first on Kampuchea Thmey Daily.

គ្រួសារ​លោក​ដូណាល់​ ត្រាំ មាន​ទំនាក់​ទំន​ង​យ៉ាងជិតស្និទ្ធ​ ស៊ីជម្រៅ​​អ្នកដឹកនាំ​អារ៉ាប៊ីសាអូឌីត​
​មាន​ចម្ងល់​​ជាច្រើន​​បានចោទ​ឡើង​​ថា​​ តើ​ហេតុអ្វី​បាន​ជា​​​​ ប្រទេសអារ៉ាប៊ី​​សាអូឌីត ដែល​​​ដឹកនាំ​ដោយព្រះអង្គម្ចាស់ Mohammed bin Salman ​បាន​ទទួល​សិទ្ធិពិសេស​​ពី​ភាគី​​​ប្រធានាធិបតី ដូណាល់ ត្រាំ ​និង ​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌី​មៀរ​ ពូទីន​ ក្នុងការ​រៀបចំ​ជំនួប​​ចរចា​​រវាងអាមេរិក​និងរុស្ស៊ី​ ដើម្បី​រកដំណោះស្រាយ​សន្តិភាព​អ៊ុយ​​ក្រែន​។

​លោក​ដូណាល់ត្រាំ (ស្តាំ) ជជែក​ជាមួយ​​​ព្រះអង្គម្ចាស់ Mohammed bin Salman ​នៃ​ប្រទេសអារ៉ាប៊ី​សាអូឌីតក្នុងអាណត្តិដំបូងរបស់​លោក។ រូបតូច​ជា​កូន​ប្រសាររបស់​លោក ដូណាល់ ត្រាំ។ Newsweek

​មក​ដឹង​ពី​ទំនាក់​ទំនង​ស៊ីជម្រៅ​​​រវាង​គ្រួសារ​​ក្រុម​គ្រួសារ​​របស់​ប្រធានាធិបតី ​ដូណាល់​ និង​​​ខ្សែ​​ស្តេច​​​​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដែល​កំពុង​ដឹកនាំ​​កិច្ច​ប្រជុំ​ចរចា​ជា​ប្រវត្តិសាស្រ្ត​​រវា​​​ង​​​​​រដ្ឋបាល​អាមេរិក​​និង​​រដ្ឋបាល​រុស្ស៊ី​​ក្នុងជម្លោះ​អ៊ុយក្រែន​។

ទាំងស្ថិត​នៅ​ក្នុងអំណាច​​​ក្នុងអាណត្តិ​ទី​​១​របស់​លោក ដូណាល់ ត្រាំ ​អំឡុង​ពេល​អស់​អំណាច និង​​​ការកាន់​អំណា​ច​ជាថ្មី​ម្តងទៀត លោក ដូណាល់ និង​​​ក្រុមគ្រួសារ​បស់​លោក តែង​​តែ​រក្សា​ទំនាក់​ទំនង​ល្អ ល្អូកល្អើន​ជាមួយ​​ខ្សែ​រាជវង្ស​​​​​​​​​អារ៉ាប៊ី​សាអូឌីត​ក្នុង​វិថី​ជំនួញ​។​

​​ក្រោយ​អស់​តួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមានក្នុងឆ្នាំ២០២១​ ពេលដែល​លោកត្រាំ​ផុត​អាណត្តិទី១​  កូ​ន​ប្រសារ​​របស់​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ​​​ត្រាំ លោក Jared Kushner ​ដែល​រៀបការ​ជាមួយ​នាង Ivanka Trump បានបង្កើតក្រុមហ៊ុន Affinity Partners ដែលជាក្រុមហ៊ុនភាគហ៊ុនឯកជនដែលមានមូលដ្ឋាននៅទីក្រុង Miami ។

ក្រុមហ៊ុននេះទទួលបានការវិនិយោគចំនួន ២ពាន់លានដុល្លារពីមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាមូលនិធិវិនិយោគសាធារណៈ (PIF) ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Mohammed bin Salman។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានធ្វើឡើង បើទោះបីជាមានការព្រួយបារម្ភជាបឋមពីក្រុមប្រឹក្សាយោបល់របស់ PIF អំពីភាពគ្មានបទពិសោធន៍របស់ក្រុមហ៊ុន​​គ្រប់គ្រង​ដោយ​កូន​ប្រសារលោកត្រាំ​ក្តី​ និងហានិភ័យដែលពាក់ព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន​​ទៀត​ក៏ដោយ​​។

កូ​ន​ប្រសារ​​របស់​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ​​​ត្រាំ លោក Jared Kushner (ឆ្វេង)។ Times of Israel

​ក្រុមហ៊ុន Affinity Partners មានគោលបំណងប្រើប្រាស់​​មូលនិធិ​​ពី​អារ៉ាប៊ី​សាអូឌីត​ទាំងនេះដើម្បីវិនិយោគនៅក្នុងក្រុមហ៊ុនអាមេរិក និងអ៊ីស្រាអែលដែលពង្រីកទៅក្នុងតំបន់ដូចជាប្រទេសឥណ្ឌា អាហ្វ្រិក និងផ្នែកផ្សេងទៀតនៃអាស៊ី។

ក្រុមហ៊ុន​របស់​កូន​ប្រសារ​លោក ដូណាល់ ត្រាំ បានដឹកនាំការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់អ៊ីស្រាអែល ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់មួយ ដោយសារអវត្តមាននៃទំនាក់ទំនងការទូតផ្លូវការរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលនៅពេលនោះ។

ការ​ទទួល​យក​ការ​វិនិយោគ​នេះ ​បាន​ជំរុញ​ឱ្យ​មាន​ការ​តាមដាន​​​និង​ការ​រិះគន់។ អ្នកជំនាញខាង​ក្រមសីលធម៌ និងសមាជិកសភាបានលើកឡើងពីការព្រួយបារម្ភអំពីជម្លោះផលប្រយោជន៍ដែលអាចកើតមាន ដោយលើកឡើងថា ការផ្តល់មូលនិធិនេះអាចត្រូវបានគេយល់ថាជារង្វាន់សម្រាប់ជំហរអំណោយផលរបស់ Kushner ចំពោះអារ៉ាប៊ីសាអូឌីត អំឡុងពេលដែលលោកកាន់តំណែង​​​​ក្នុង​រដ្ឋបាល​របស់​លោក​ដូណាល់​ត្រាំ។

ជាការឆ្លើយតប គណៈកម្មាធិការត្រួតពិនិត្យសភាអាមេរិកបានផ្តួចផ្តើមការស៊ើបអង្កេតនៅឆ្នាំ២០២២​ ដើម្បីពិនិត្យមើលថាតើផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោក Kushner​ មានឥទ្ធិពលមិនត្រឹមត្រូវលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែរឬទេ។

គិត​ត្រឹម​ចុងឆ្នាំ២០២៤​ របាយការណ៍បង្ហាញថា ខណៈពេលដែល​​ក្រុមហ៊ុន Affinity Partners បានប្រមូលបាន​ទឹកប្រាក់​ប្រហែល១៥៧​លានដុល្លារសម្រាប់​គ្រប់​គ្រង​ ប៉ុន្តែ​​ក្រុមហ៊ុន​នេះ​មិនទាន់​រក​បាន​​ប្រាក់ចំណេញណាមួយដល់អ្នកវិនិយោគរបស់ខ្លួននៅឡើយទេ។ លទ្ធផលហិរញ្ញវត្ថុនេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន និងលក្ខណៈនៃទំនាក់ទំនងរបស់ខ្លួនជាមួយវិនិយោគិនបរទេស។

ការបណ្តាក់ទុនក្រោយសេតវិមានរបស់ Jared Kushner ដែលជាដៃគូសហការ បានបង្កើតទំនាក់ទំនងហិរញ្ញវត្ថុដ៏សំខាន់ជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការវិនិយោគយ៉ាងច្រើនពីមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត៕​

ដោយ រ៉ាន់ រើយ

The post គ្រួសារ​លោក​ដូណាល់​ ត្រាំ មាន​ទំនាក់​ទំន​ង​យ៉ាងជិតស្និទ្ធ​ ស៊ីជម្រៅ​​អ្នកដឹកនាំ​អារ៉ាប៊ីសាអូឌីត​ appeared first on Kampuchea Thmey Daily.

លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់
ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះ មុនកិច្ចប្រជុំកំពូលដ៏ចម្រូងចម្រាសរបស់លោកជាមួយ ព្រះអង្គម្ចាស់ Mohammed bin Salman។

លោក Biden នឹង​ជួប​ទាំង​ព្រះអង្គម្ចាស់ និង​បិតា​របស់ទ្រង់ គឺ​ស្តេច Salman។

កាលពី២ឆ្នាំមុន លោក Biden បានប្តេជ្ញាកាត់ផ្តាច់អារ៉ាប៊ីសាអូឌីតចេញពីគេ ជុំវិញឃាតកម្មលើអ្នកកាសែត Jamal Khashoggi ឆ្នាំ២០១៨ ដោយភ្នាក់ងារអារ៉ាប៊ីសាអូឌីត។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ប៉ុន្តែចារកម្មអាមេរិកបានសន្និដ្ឋានថា ទ្រង់បានយល់ព្រមឲ្យមានការធ្វើឃាតនោះ។

ប្រធានបទនៃកិច្ចពិភាក្សាសម្រាប់មេដឹកនាំទាំង២នឹងរួមមានការផ្គត់ផ្គង់ថាមពល សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការសន្តិសុខ។

អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតប្រេងធំបំផុតរបស់ពិភពលោក ហើយការព្យាយាមស្តារទំនាក់ទំនងឡើងវិញនេះ គឺកើតឡើងបន្ទាប់ពីការឡើងថ្លៃប្រេង ដែលជំរុញដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជំរុញ​មន្ត្រី​អារ៉ាប៊ីសាអូឌីត​ឲ្យ​ប្តេជ្ញា​បង្កើន​ផលិតកម្ម។

មន្ត្រីសេតវិមានបានបដិសេធនិយាយថាតើលោក Biden នឹងលើកឡើងពីករណីឃាតកម្មលើលោក Khashoggi ដែលជាអ្នកសរសេរអត្ថបទរបស់កាសែត Washington Post និងជាអ្នករស់នៅសហរដ្ឋអាមេរិកដែរឬក៏អត់។

ជំនួបនេះបានបង្កឲ្យមានការខឹងសម្បាដល់គណបក្សប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក ដែលចង់ឲ្យលោកប្រើកិច្ចប្រជុំកំពូលនេះ ដើម្បីប្រឆាំងអារ៉ាប៊ីសាអូឌីតលើកំណត់ត្រាសិទ្ធិមនុស្ស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អារ៉ាប៊ីសាអូឌីត ប្រកាសបើកដែនអាកាសរបស់ខ្លួនចំពោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់

The post លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់ appeared first on Kampuchea Thmey Daily.

អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi
របាយការណ៍ចារកម្មអាមេរិកដែលផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃសៅរ៍ទី២៧ខែកុម្ភៈនេះ (ពេលវេលានៅកម្ពុជា) បានឲ្យដឹងថា រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលជាឥស្សរជនសំខាន់ម្នាក់ក្នុងទំនាក់ទំនងអាមេរិក – អារ៉ាប៊ីសាអូឌីត បានយល់ព្រមលើការធ្វើឃាតដ៏ឃោរឃៅទៅលើអ្នកកាសែតប្រឆាំងលោក Jamal Khashoggi។

សេចក្តីរាយការណ៍បាននិយាយថា ព្រះអង្គម្ចាស់បានយល់ព្រមឲ្យមានប្រតិបត្តិការមួយនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីចាប់ខ្លួនឬសម្លាប់អ្នកកាសែត Khashoggi។

លោក Khashoggi ជាអ្នកសរសេរឲ្យកាសែត Washington Post ដែលរិះគន់ព្រះអង្គម្ចាស់ Mohammed និងជាអ្នករស់នៅសហរដ្ឋអាមេរិក។ គាត់ត្រូវបានគេបញ្ឆោតឲ្យទៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែតុលាឆ្នាំ២០១៨ បន្ទាប់មកត្រូវបានសម្លាប់និងបំបែកសាកសព។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាឲ្យរបាយការណ៍នេះ ត្រូវបានបញ្ចេញដែលជាផ្នែកមួយ នៃការពិនិត្យទំនាក់ទំនង ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងដកខ្លួនពីព្រះអង្គម្ចាស់ Mohammed។

រឿងនេះកើតឡើងបន្ទាប់ពីការហៅទូរស័ព្ទលើកដំបូង រវាងលោក Biden និងព្រះមហាក្សត្រ Salman កាលពីល្ងាចថ្ងៃសុក្រ នៅពេលសេតវិមានបានបញ្ជាក់យ៉ាងច្បាស់ថា លោក Biden គ្មានចេតនានិយាយទៅកាន់រាជទាយាទព្រះជន្ម៣៥វស្សានោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

The post អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi appeared first on Kampuchea Thmey Daily.