Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi

បានផុស

នៅ

របាយការណ៍ចារកម្មអាមេរិកដែលផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃសៅរ៍ទី២៧ខែកុម្ភៈនេះ (ពេលវេលានៅកម្ពុជា) បានឲ្យដឹងថា រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលជាឥស្សរជនសំខាន់ម្នាក់ក្នុងទំនាក់ទំនងអាមេរិក – អារ៉ាប៊ីសាអូឌីត បានយល់ព្រមលើការធ្វើឃាតដ៏ឃោរឃៅទៅលើអ្នកកាសែតប្រឆាំងលោក Jamal Khashoggi។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍បាននិយាយថា ព្រះអង្គម្ចាស់បានយល់ព្រមឲ្យមានប្រតិបត្តិការមួយនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីចាប់ខ្លួនឬសម្លាប់អ្នកកាសែត Khashoggi។

លោក Khashoggi ជាអ្នកសរសេរឲ្យកាសែត Washington Post ដែលរិះគន់ព្រះអង្គម្ចាស់ Mohammed និងជាអ្នករស់នៅសហរដ្ឋអាមេរិក។ គាត់ត្រូវបានគេបញ្ឆោតឲ្យទៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែតុលាឆ្នាំ២០១៨ បន្ទាប់មកត្រូវបានសម្លាប់និងបំបែកសាកសព។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាឲ្យរបាយការណ៍នេះ ត្រូវបានបញ្ចេញដែលជាផ្នែកមួយ នៃការពិនិត្យទំនាក់ទំនង ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងដកខ្លួនពីព្រះអង្គម្ចាស់ Mohammed។

រឿងនេះកើតឡើងបន្ទាប់ពីការហៅទូរស័ព្ទលើកដំបូង រវាងលោក Biden និងព្រះមហាក្សត្រ Salman កាលពីល្ងាចថ្ងៃសុក្រ នៅពេលសេតវិមានបានបញ្ជាក់យ៉ាងច្បាស់ថា លោក Biden គ្មានចេតនានិយាយទៅកាន់រាជទាយាទព្រះជន្ម៣៥វស្សានោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម