ព័ត៌មានអន្ដរជាតិ
លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់
ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះ មុនកិច្ចប្រជុំកំពូលដ៏ចម្រូងចម្រាសរបស់លោកជាមួយ ព្រះអង្គម្ចាស់ Mohammed bin Salman។
លោក Biden នឹងជួបទាំងព្រះអង្គម្ចាស់ និងបិតារបស់ទ្រង់ គឺស្តេច Salman។
កាលពី២ឆ្នាំមុន លោក Biden បានប្តេជ្ញាកាត់ផ្តាច់អារ៉ាប៊ីសាអូឌីតចេញពីគេ ជុំវិញឃាតកម្មលើអ្នកកាសែត Jamal Khashoggi ឆ្នាំ២០១៨ ដោយភ្នាក់ងារអារ៉ាប៊ីសាអូឌីត។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ប៉ុន្តែចារកម្មអាមេរិកបានសន្និដ្ឋានថា ទ្រង់បានយល់ព្រមឲ្យមានការធ្វើឃាតនោះ។
ប្រធានបទនៃកិច្ចពិភាក្សាសម្រាប់មេដឹកនាំទាំង២នឹងរួមមានការផ្គត់ផ្គង់ថាមពល សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការសន្តិសុខ។
អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតប្រេងធំបំផុតរបស់ពិភពលោក ហើយការព្យាយាមស្តារទំនាក់ទំនងឡើងវិញនេះ គឺកើតឡើងបន្ទាប់ពីការឡើងថ្លៃប្រេង ដែលជំរុញដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
អាមេរិកត្រូវបានគេរំពឹងថា នឹងជំរុញមន្ត្រីអារ៉ាប៊ីសាអូឌីតឲ្យប្តេជ្ញាបង្កើនផលិតកម្ម។
មន្ត្រីសេតវិមានបានបដិសេធនិយាយថាតើលោក Biden នឹងលើកឡើងពីករណីឃាតកម្មលើលោក Khashoggi ដែលជាអ្នកសរសេរអត្ថបទរបស់កាសែត Washington Post និងជាអ្នករស់នៅសហរដ្ឋអាមេរិកដែរឬក៏អត់។
ជំនួបនេះបានបង្កឲ្យមានការខឹងសម្បាដល់គណបក្សប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក ដែលចង់ឲ្យលោកប្រើកិច្ចប្រជុំកំពូលនេះ ដើម្បីប្រឆាំងអារ៉ាប៊ីសាអូឌីតលើកំណត់ត្រាសិទ្ធិមនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អារ៉ាប៊ីសាអូឌីត ប្រកាសបើកដែនអាកាសរបស់ខ្លួនចំពោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


