United Arab Emirate (UAE) Archives - Kampuchea Thmey Daily
អារ៉ាប់រួម បញ្ជាក់ជំហររឹងមាំ និងបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់ ក្នុងកិច្ចប្រជុំប្លុក BRICS
អារ៉ាប់រួម (UAE) កាលពីថ្ងៃសុក្រទី១៥ ខែឧសភា បានប្រកាសទាត់ចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ និងការប៉ុនប៉ងសម្រាលកំហុសរបស់ប្រទេសអ៊ីរ៉ង់ ជុំវិញ «ការវាយប្រហារភេរវកម្ម» ដែលបានកំណត់គោលដៅលើទឹកដីរបស់ខ្លួន ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Khalifa Shaheen Al Marar (រូបភាព៖ WAM)
យោងតាមការចេញផ្សាយពី Emirates News Agency  នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស BRICS នៅក្នុងប្រទេសឥណ្ឌា រដ្ឋមន្ត្រីរដ្ឋនៃសហរដ្ឋអារ៉ាប់រួម លោក Khalifa Shaheen Al Marar បានសង្កត់ធ្ងន់ជាថ្មីនូវការបដិសេធរបស់ UAE ចំពោះរាល់ការចោទប្រកាន់ ឬការគំរាមកំហែងទាំងឡាយណាដែលប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខជាតិ ឬការសម្រេចចិត្តឯករាជ្យរបស់ខ្លួន។
លោកបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា UAE រក្សាសិទ្ធិពេញលេញទាំងផ្នែកអធិបតេយ្យភាព ច្បាប់ ការទូត និងយោធា ដើម្បីឆ្លើយតបទៅនឹងរាល់ការគំរាមកំហែង ការចោទប្រកាន់ ឬសកម្មភាពអរិភាពនានា។
លោកបានថ្លែងទៅកាន់សមាជិកប្លុក BRICS បន្ថែមទៀតថា «ការប៉ុនប៉ងបង្ខិតបង្ខំ ការចោទប្រកាន់ខុស ឬការបំភាយការអះអាងប្រកបដោយគំនិតអាក្រក់ នឹងមិនអាចធ្វើឲ្យរង្គោះរង្គើដល់ជំហរដ៏រឹងមាំរបស់ UAE បានឡើយ ហើយក៏មិនអាចរារាំងប្រទេសជាតិពីការការពារផលប្រយោជន៍ជាតិដ៏ខ្ពង់ខ្ពស់ ការពារអធិបតេយ្យភាព និងការសម្រេចចិត្តដោយឯករាជ្យរបស់ខ្លួនបានដែរ»។
ទន្ទឹមនឹងនេះ តំណាងជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ច្បាស់ៗក្នុងន័យព្រមានទៅវិញថា UAE មិនមែនជាប្រទេសទន់ខ្សោយ ដែលត្រូវស្វែងរកការការពារពីបរទេសនោះឡើយ ពោលគឺរដ្ឋភិបាលមានសមត្ថភាពការពារខ្លួន និងបូរណភាពទឹកដីយ៉ាងពេញលេញពីការឈ្លានពានដែលគ្មានមូលហេតុទាំងនេះ។
យ៉ាងណាមិញ បទអត្ថាធិប្បាយដ៏តឹងសរសៃករបស់មន្ត្រីជាន់ខ្ពស់ UAE រូបនេះ បានស្តែងឲ្យឃើញពីភាពរកាំរកូសផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ចំពេលដែលអ៊ីរ៉ង់កំពុងរងការរិះគន់ពីបណ្តាប្រទេសជិតខាងជុំវិញការគាំទ្រដល់ក្រុមប្រដាប់អាវុធស្របបស្របច្បាប់នៅក្នុងតំបន់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ត្រាំ ប្រកាសថា ចិន ព្រមទិញយន្តហោះ ២០០គ្រឿង ពីក្រុមហ៊ុន Boeing
The post អារ៉ាប់រួម បញ្ជាក់ជំហររឹងមាំ និងបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់ ក្នុងកិច្ចប្រជុំប្លុក BRICS appeared first on Kampuchea Thmey Daily.
​លោក​​​ Elon Musk លួង​ចិត្ត​មេដឹកនាំ​សម្ព័ន្ធ​​អារ៉ាប់​ ដោយហាក់​​​​​​ជំទាស់​គោលនយោបាយ​អន្តរជាតិ​​របស់​ត្រាំ
​លោក Elon Musk ដែលជាអ្នកមាន​ទ្រព្យ​ច្រើន​ផ្តាច់​គេ​​​លើពិភពលោក និង​ជា​រដ្ឋមន្ត្រី​ក្រសួង​​​ប្រសិទ្ធភាពរដ្ឋាភិបាល ដែល​ជា​ក្រសួង​ទើប​បង្កើត​ថ្មី ​​របស់​​លោក ដូណាល់ ​ហាក់​​បង្ហាញ​​ពី​​ចេតនា​​យក​ចិត្ត​មេដឹកនាំ​​តំបន់​អារ៉ាប់​​ដោយ​មិនពេញចិត្ត​ចំពោះ​​ការ​ជ្រៀត​ជ្រែក​​លើ​របប​ដឹកនាំ​​ប្រទេសផ្សេង​ៗ ដោយ​​បញ្ជាក់​ថា «សហរដ្ឋអាមេរិកគួរតែគិតគួរ​រឿង​រ៉ាវ​របស់ខ្លួនជាជាងជំរុញឱ្យមានការផ្លាស់ប្តូររបប»​។
លោក Elon Musk ​ថ្លៃ​ទៅកាន់​​វេទិកា​ធុរកិច្ច​នៅ​តំបន់អារ៉ាប់​កាល​ថ្ងៃសុក្រ។
Elon Musk បានរិះគន់គោលនយោបាយអន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ ដែល​មានចរិត​លក្ខណៈ​​ «ជំរុញ» នៅពេល​​ដែល​លោក​ថ្លែង​ទៅកាន់មេដឹកនាំ​ជា​ច្រើន​​នៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ​ប្រទេសអារ៉ាប់រួម​ក្នុងតំបន់​មជ្ឈឹមបូព៌ា ជាទីដែល​ប្រធានាធិបតី​ដូណាល់​ ត្រាំ បាន​បង្ហាញ​​​បំណង​​កាន់​កាប់​តំបន់​ហ្គាហ្សា ដោយ​ជម្លៀស​ប្រជាជន​​ប៉ាឡេស្ទីន​ជាង​​២​លាន​នាក់​ចេញ​ពីតំបន់​នោះ​។
​មហាសេដ្ឋី​កំពូល​រួបនេះ​ត្រូវបានអញ្ជើញឱ្យប្រកាសអំពីការបង្កើតបណ្តាញផ្លូវក្រោមដី «Loop» ​ឆ្លង​កាត់​ទីក្រុងធំបំផុតរបស់ ​អារ៉ាប់រួម (UAE) ដោយភាពជាដៃគូជាមួយអាជ្ញាធររបស់ទីក្រុងឌូបៃ។ បណ្តាញផ្លូវក្រោមដី «Loop»​ គឺជាប្រព័ន្ធដឹកជញ្ជូនដែលបង្កើតឡើងដោយក្រុមហ៊ុន The Boring ដែលជាក្រុមហ៊ុនផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតឡើងដោយ Elon Musk ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីបង្កើតការដឹកជញ្ជូនក្រោមដីល្បឿនលឿន ដែលកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្ទៃក្នុងទីក្រុងធំៗ។
​ផ្លូវ​ក្រោម​ដី​​​​នៅ​​ទីក្រុង​ឌូបៃ​វិនិយោគ​ដោយ​​ក្រុមហ៊ុន​អារ៉ាប់​ក្នុងភាព​ជាដៃគូ​ជាមួយ Elon Musk។
លោក Musk ត្រូវ​បាន​សារព័ត៌មាន Independent ស្រង់សម្តី​ដូច​បាននិយាយថា៖«ជាទូទៅ ខ្ញុំគិតថា យើងគួរតែ​​ទុក​ឲ្យ​​ប្រទេសនានា ​គិត​គួរ​ពី​​​បញ្ហា​ផ្ទា​ល់ខ្លួនរបស់ពួកគេ» ដោយ​បន្តថា​៖«​ជា​មូល​ដ្ឋាន​​​គ្រឹះ​ អាមេរិកគួរតែគិតគួរ​ពី​បញ្ហា​​របស់ខ្លួនឯង​វិញ​​»។
ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផែនការ កាន់កាប់តំបន់ហ្គាហ្សា​​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទំនើប​​​ជាថ្នូរ​នឹង​ការ​កសាង​សន្តិភាព​នៅ​ក្នុងតំបន់​ ដោយ​​ជម្លៀសប្រជាជន​ហ្គាហ្សា​​​ទៅ​កាន់​ប្រទេសជិត​ខាង​ក្នុងតំបន់​នោះ​ ដោយប្រកាសថាវានឹងក្លាយជា «ការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់អនាគត» នៅក្នុងបទសម្ភាសន៍របស់ Fox News ។
​​ក្រោយ​មាន​ការ​លើក​ឡើង​ជាបន្តបន្ទាប់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការ​កាន់​កាប់​​តំបន់ហ្គាហ្សា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit កាលពីថ្ងៃពុធ​​កន្លងទៅនេះ បានបញ្ជាក់ជាថ្មីពីការបដិសេធ​អំពីផែនការណាមួយដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ​នៅ​តំបន់ហ្គាហ្សា ដោយព្រមានថា សម្ពាធរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កំពុងរុញច្រាន​តំបន់​មជ្ឈិមបូព៌ាទៅជា «ជម្លោះធ្ងន់ធ្ងរ» ហើយនឹងបង្កឱ្យមាន«វិបត្តិសកល»។
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit។ Anadolu
លោក Aboul Gheit បាននិយាយក្នុងអំឡុងសម័យប្រជុំមួយដែលបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ២០២៥​នៅទីក្រុងឌូបៃ ដែរនោះ​ថា៖​«យើងបដិសេធផែនការណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ហើយការដោះស្រាយដោយយុត្តិធម៌រវាង (ប៉ាឡេស្ទីន និងអ៊ីស្រាអែល) ត្រូវតែសម្រេចបាន»។
​ផែន​ការ​របស់​លោក ដូណាល់ ត្រាំ គឺ​ផ្លាស់​ទី​ប្រជាជន​ប៉ាឡេស្ទីន​​ជាង​​២លាន​នាក់​ដែលរស់​នៅ​តំបន់​ហ្គាហ្សា​ទៅ​​កាន់​ប្រទេស​ហ្ស៊កដានី ប្រទេសអេហ្ស៊ីប និង​ប្រទេសអារ៉ាប៊ី សាអូឌីត ប៉ុន្តែ​ប្រទេសដែលជាសម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​មជ្ឈឹមបូព៌ានេះ បាន​បដិសេធ​សំណើរ​របស់​លោក ដូណាល់ត្រាំ ជា​បន្តបន្ទាប់។
ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះ​ទទួល​បដិសណ្ឋារកិច្ច​​មហាក្សត្រ​ហ្ស៊ក​ដានី គឺ​ព្រះមហាក្សត្រ​ Abdullah II នៅសេតវិមាន ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បាន​បញ្ជាក់​ជំហរ​កាលពីថ្ងៃអង្គារថា លោកនឹងយកGaza នៅក្រោមអំណាចរបស់សហរដ្ឋអាមេរិក ហើយអភិវឌ្ឍវាជាមួយនឹងសណ្ឋាគារ អគារការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕​
ដោយ រ៉ាន់ រើយ​
The post ​លោក​​​ Elon Musk លួង​ចិត្ត​មេដឹកនាំ​សម្ព័ន្ធ​​អារ៉ាប់​ ដោយហាក់​​​​​​ជំទាស់​គោលនយោបាយ​អន្តរជាតិ​​របស់​ត្រាំ appeared first on Kampuchea Thmey Daily.