ព័ត៌មានអន្ដរជាតិ
លោក Elon Musk លួងចិត្តមេដឹកនាំសម្ព័ន្ធអារ៉ាប់ ដោយហាក់ជំទាស់គោលនយោបាយអន្តរជាតិរបស់ត្រាំ
លោក Elon Musk ដែលជាអ្នកមានទ្រព្យច្រើនផ្តាច់គេលើពិភពលោក និងជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលជាក្រសួងទើបបង្កើតថ្មី របស់លោក ដូណាល់ ហាក់បង្ហាញពីចេតនាយកចិត្តមេដឹកនាំតំបន់អារ៉ាប់ដោយមិនពេញចិត្តចំពោះការជ្រៀតជ្រែកលើរបបដឹកនាំប្រទេសផ្សេងៗ ដោយបញ្ជាក់ថា «សហរដ្ឋអាមេរិកគួរតែគិតគួររឿងរ៉ាវរបស់ខ្លួនជាជាងជំរុញឱ្យមានការផ្លាស់ប្តូររបប»។

Elon Musk បានរិះគន់គោលនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលមានចរិតលក្ខណៈ «ជំរុញ» នៅពេលដែលលោកថ្លែងទៅកាន់មេដឹកនាំជាច្រើននៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមក្នុងតំបន់មជ្ឈឹមបូព៌ា ជាទីដែលប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហាញបំណងកាន់កាប់តំបន់ហ្គាហ្សា ដោយជម្លៀសប្រជាជនប៉ាឡេស្ទីនជាង២លាននាក់ចេញពីតំបន់នោះ។
មហាសេដ្ឋីកំពូលរួបនេះត្រូវបានអញ្ជើញឱ្យប្រកាសអំពីការបង្កើតបណ្តាញផ្លូវក្រោមដី «Loop» ឆ្លងកាត់ទីក្រុងធំបំផុតរបស់ អារ៉ាប់រួម (UAE) ដោយភាពជាដៃគូជាមួយអាជ្ញាធររបស់ទីក្រុងឌូបៃ។ បណ្តាញផ្លូវក្រោមដី «Loop» គឺជាប្រព័ន្ធដឹកជញ្ជូនដែលបង្កើតឡើងដោយក្រុមហ៊ុន The Boring ដែលជាក្រុមហ៊ុនផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតឡើងដោយ Elon Musk ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីបង្កើតការដឹកជញ្ជូនក្រោមដីល្បឿនលឿន ដែលកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្ទៃក្នុងទីក្រុងធំៗ។

លោក Musk ត្រូវបានសារព័ត៌មាន Independent ស្រង់សម្តីដូចបាននិយាយថា៖«ជាទូទៅ ខ្ញុំគិតថា យើងគួរតែទុកឲ្យប្រទេសនានា គិតគួរពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ» ដោយបន្តថា៖«ជាមូលដ្ឋានគ្រឹះ អាមេរិកគួរតែគិតគួរពីបញ្ហារបស់ខ្លួនឯងវិញ»។
ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផែនការ កាន់កាប់តំបន់ហ្គាហ្សាដើម្បីអភិវឌ្ឍទីក្រុងទំនើបជាថ្នូរនឹងការកសាងសន្តិភាពនៅក្នុងតំបន់ ដោយជម្លៀសប្រជាជនហ្គាហ្សាទៅកាន់ប្រទេសជិតខាងក្នុងតំបន់នោះ ដោយប្រកាសថាវានឹងក្លាយជា «ការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់អនាគត» នៅក្នុងបទសម្ភាសន៍របស់ Fox News ។
ក្រោយមានការលើកឡើងជាបន្តបន្ទាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit កាលពីថ្ងៃពុធកន្លងទៅនេះ បានបញ្ជាក់ជាថ្មីពីការបដិសេធអំពីផែនការណាមួយដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេនៅតំបន់ហ្គាហ្សា ដោយព្រមានថា សម្ពាធរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាទៅជា «ជម្លោះធ្ងន់ធ្ងរ» ហើយនឹងបង្កឱ្យមាន«វិបត្តិសកល»។

លោក Aboul Gheit បាននិយាយក្នុងអំឡុងសម័យប្រជុំមួយដែលបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ២០២៥នៅទីក្រុងឌូបៃ ដែរនោះថា៖«យើងបដិសេធផែនការណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ហើយការដោះស្រាយដោយយុត្តិធម៌រវាង (ប៉ាឡេស្ទីន និងអ៊ីស្រាអែល) ត្រូវតែសម្រេចបាន»។
លោកបានព្រមានថា៖«ប្រសិនបើលោកត្រាំ បន្តដាក់សម្ពាធលើភាគីអារ៉ាប់ និងប៉ាឡេស្ទីន លោកដូណាល់ត្រាំនឹងរុញតំបន់មជ្ឈិមបូព៌ាទៅជាវដ្ដថ្មីនៃជម្លោះធ្ងន់ធ្ងរ» ដោយបន្តថា៖«ផែនការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីននឹងបង្កើតបញ្ហាសកល។ វាមិនត្រឹមតែជាភាពអយុត្តិធម៌ដែលមនុស្សជាតិមិនអាចអត់ឱនបាននោះទេ ប៉ុន្តែវាក៏នឹងក្លាយជាវិបត្តិអន្តរជាតិដ៏ធ្ងន់ធ្ងរផងដែរ»។
ផែនការរបស់លោក ដូណាល់ ត្រាំ គឺផ្លាស់ទីប្រជាជនប៉ាឡេស្ទីនជាង២លាននាក់ដែលរស់នៅតំបន់ហ្គាហ្សាទៅកាន់ប្រទេសហ្ស៊កដានី ប្រទេសអេហ្ស៊ីប និងប្រទេសអារ៉ាប៊ី សាអូឌីត ប៉ុន្តែប្រទេសដែលជាសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈឹមបូព៌ានេះ បានបដិសេធសំណើររបស់លោក ដូណាល់ត្រាំ ជាបន្តបន្ទាប់។
ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះទទួលបដិសណ្ឋារកិច្ចមហាក្សត្រហ្ស៊កដានី គឺព្រះមហាក្សត្រ Abdullah II នៅសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជំហរកាលពីថ្ងៃអង្គារថា លោកនឹងយកGaza នៅក្រោមអំណាចរបស់សហរដ្ឋអាមេរិក ហើយអភិវឌ្ឍវាជាមួយនឹងសណ្ឋាគារ អគារការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


