ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសថា ចិន ព្រមទិញយន្តហោះ ២០០គ្រឿង ពីក្រុមហ៊ុន Boeing
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ថា ក្រុមហ៊ុនផលិតយន្តហោះ Boeing នឹងសម្រេចបាននូវការលក់ដ៏ធំលើកដំបូងបង្អស់របស់ខ្លួនទៅឲ្យប្រទេសចិន ក្នុងរយៈពេលជិតមួយទសវត្សរ៍នេះ ជាមួយនឹងការបញ្ជាទិញយន្តហោះចំនួន ២០០ គ្រឿង។
លោកបានបន្តថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់លោក ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នាសប្តាហ៍នេះ ហើយទំហំនៃការបញ្ជាទិញនេះអាចនឹងកើនឡើងរហូតដល់ទៅ ៧៥០ គ្រឿងឯណោះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន PBS ។

លោក ត្រាំ ក៏បានបន្ថែមទៀតថា កិច្ចព្រមព្រៀងនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន General Electric ផងដែរ ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុននេះនឹងផ្គត់ផ្គង់ម៉ាស៊ីនយន្តហោះពី ចំនួន ៤០០ ទៅ ៤៥០ គ្រឿង។
ទោះជាយ៉ាងណាក៏ដោយ ខាងសេតវិមានមិនទាន់បានបញ្ចេញព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ ហើយក្រុមហ៊ុន Boeing ផ្ទាល់ក៏មិនទាន់បានចេញមុខបកស្រាយអ្វីដែរ។ ជាក់ស្ដែង លោក Kelly Ortberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing បានរួមដំណើរជាមួយលោក ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនេះ ក្នុងចំណោមក្រុមនាយកប្រតិបត្តិក្រុមហ៊ុនធំៗជាច្រើនរូបទៀត ដែលស្វែងរកឱកាសលក់ផលិតផល និងសេវាកម្មទៅឲ្យប្រទេសចិន។ សម្រាប់ក្រុមហ៊ុន Boeing កិច្ចព្រមព្រៀងនេះនឹងក្លាយជារបកគំហើញដ៏សំខាន់មួយនៅក្នុងទីផ្សារចិន ដែលធ្លាប់ជាចំណុចកណ្តាលនៃការរីកចម្រើនរយៈពេលវែងរបស់ខ្លួន។
ដោយឡែក កាលពីខែមុន លោក Ortberg បានបង្ហាញក្តីទុកចិត្តថា រាល់កិច្ចព្រមព្រៀងទូលំទូលាយរវាងអាមេរិក និងចិន នឹងរួមបញ្ចូលទាំងការទិញយន្តហោះផងដែរ ដោយលោកបានប្រាប់វិនិយោគិនថា លោកបានរំពឹងទុកថាកិច្ចប្រជុំរបស់លោក ត្រាំ ជាមួយលោក ស៊ី នឹងក្លាយជា «ឱកាសដ៏មានន័យ» សម្រាប់ក្រុមហ៊ុន Boeing៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លីបង់ ប្រកាសឈប់ធ្វើឈ្នាន់សង្គ្រាមបរទេស និងសម្លឹងរកជំនួយអន្តរជាតិ ត្រៀមចរចាជាមួយ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


