Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បង្កើន​វត្តមាន​កង​​ទ័ព​​​​និង​យុទ្ធោបករណ៍​នៅជិត​វ៉េណេស៊ុយអេឡាយ​​​

បានផុស

នៅ

​សហរដ្ឋអាមេរិក​បាន​បង្កើន​​​​វត្តមាន​​យោធា​របស់ខ្លួន​បន្ថែមទៀត នៅ​ដែល​​អធិបតេយ្យ​ ព័រតូរីកូ (Puerto Rico) ដែល​គ្រប់​គ្រង់​ដោយសហរដ្ឋអាមេរិក នៅ​​​តំបន់សមុទ្រ​​ការ៉ាប៊ីន ជិត​ប្រទេស​វ៉េណេស៊ុយអេឡា ដោយការ​ដាក់ពង្រាយយន្តហោះ Osprey នាវាកងទ័ពជើងទឹក និង​​ពល​ទាហាន ស្រប​​​ពេល​ដែលក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធ​លើវ៉េណេស៊ុយអេឡា​កាន់តែ​ខ្លាំង​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើងនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូលាស់ ម៉ាឌូរ៉ូ (Nicolas Maduro)​ បានបញ្ជាក់ការហៅទូរស័ព្ទ «ប្រកបដោយការគោរព និងស្និទ្ធស្នាល» ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលលោកបានចាត់ទុកថាជាការបើកសក្តានុពលសម្រាប់ការទូត។

​​ផ្ទុយទៅវិញ ប្រធានាធិបតី​សហរដ្ឋមអាមេរិក លោក ដូណាល់ ត្រាំ បាន​​​​បង្កើន​​​ការ​ដាក់សម្ពាធ​ឲ្យ​លោក ម៉ាឌូរ៉ូ បោះបង់​អំណាច​នៅ​វ៉េណេស៊ុយអេឡា ហើយ​ថា ​​​​ការ​វាយប្រហារ​​​​​ចូល​ប្រទេសនេះ​​នឹង​ធ្វើ​ឡើង​ក្នុងពេលឆាប់ៗ ប៉ុន្តែ​​លោក មិនបាន​បញ្ជាក់​ពីពេលវេលា​ជាក់​លាក់​នោះទេ។​

រ៉យទ័របានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ប្រភពចំនួនបួនដែល បាន​ដឹង​ពី​ការ​ហៅ​​ទូរស័ព្ទ​រវាង​លោក ម៉ាឌូរ៉ូ និង លោកត្រាំ​ ថា ម៉ាឌូរ៉ូ បានប្រាប់ ​លោក​ ត្រាំ​ ថាគាត់សុខចិត្តចាកចេញពីប្រទេសវេណេស៊ុយអេឡា ប្រសិនបើគាត់និងគ្រួសាររបស់គាត់ទទួលបានការលើកលែងទោសតាមផ្លូវច្បាប់ពេញលេញ រួមទាំងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការបញ្ចប់សំណុំរឿងដ៏លេចធ្លោមួយនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

​​​ការ​​​​​ចង់បានរបស់​លោក ម៉ាឌូរ៉ បែបនេះ ធ្វើឡើងបន្ទាប់ពីសម្ពាធរបស់សហរដ្ឋអាមេរិកជាច្រើនខែមកលើប្រទេស​វ៉េណេស៊ុយអេឡា រួមទាំងការវាយប្រហារប្រឆាំងនឹងទូករត់ពន្ធគ្រឿងញៀន ការគំរាមកំហែងនៃសកម្មភាពយោធា និងការចាត់តាំងក្រុម Cartel de los Soles ជាក្រុមភេរវករបរទេស៕​​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម