Connect with us

ព័ត៌មានជាតិ

រដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី

បានផុស

នៅ

មានករណីគ្រោះធម្មជាតិរន្ទះបាញ់បណ្តាលឱ្យសត្វគោរបស់ប្រជាកសិករចំនួន ១៩ក្បាល ងាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ១:២០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ផ្លូវការពីរដ្ឋបាលឃុំជ័យឧត្ដម បានឱ្យដឹងថា សត្វគោដែលងាប់ទាំងនោះរួមមាន ៩ក្បាល ស្ថិតនៅក្នុងភូមិថ្មី និង ១០ក្បាលទៀត ស្ថិតនៅក្នុងភូមិស្រែឈូក។ ហេតុការណ៍នេះបានបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិយ៉ាងធំធេងដល់ក្រុមគ្រួសារកសិកររងគ្រោះ។ មន្ទីរព័ត៌មានខេត្តរតនគិរី បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារសត្វគោទាំងនោះស្ថិតនៅទីវាល និងក្រោមដើមឈើ ដែលជាចំណុចស្រូបចរន្តអគ្គិសនីងាយរងគ្រោះបំផុតនៅពេលមានភ្លៀងផ្គរ។

ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅដើមរដូវវស្សានេះ ដោយជៀសវាងការលែង ឬចងសត្វពាហនៈនៅទីវាលទូលាយ និងក្រោមដើមឈើខ្ពស់ៗ ក្នុងពេលដែលមានមេឃរកកល្បនឹងភ្លៀង ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម