Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង

បានផុស

នៅ

កាលពីវេលាម៉ោង ២ និង ២០ នាទីរសៀល ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ រោងចក្រផលិតស័ង្កសី គាបស្នោ (KO PVC) ១ កន្លែង ស្ថិតនៅផ្លូវឆេកូ ភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាត ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ទីតាំងឈ្មោះ ហុង ប៉ាវម៉េង ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់រោងចក្រ។ ទីតាំងខាងលើប្រភេទសំណង់ ថ្មដែកប្រក់ស័ង្កសី ទំហំ ៣០០០ ម៉ែត្រការ៉េ ដោយឃ្លាំងទំហំ (១៥ ម៉ែត្រ x ២៥ ម៉ែត្រ) សម្ភារ រួមមាន ៖ អ៊ីស៊ីឡុងចំនួន ១០ តោន និង ម៉ាស៊ីនផលិតគ្រាប់ជ័រចំនួន ៤ គ្រឿង។

ក្នុងវង្វង់ប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីចំនួន ២៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ គ្រឿង ស្មើនឹង ៩០ ម៉ែត្រគូប។ រថយន្តអគ្គិភ័យកងពលតូចង ៧០ ចំនួន ៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤គ្រឿង ស្មើនឹង ២៤ ម៉ែត្រគូប។ រថយន្តអគ្គិភ័យតម្រួតបទបញ្ជា ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង ស្មើនឹង ៦ ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ គ្រឿង ស្មើនឹង ៦ ម៉ែត្រគូប។ រថយន្តអគ្គិភ័យ បុរី ប៉េង ហួត ចំនួន ២ គ្រឿង ពុំបានប្រើប្រាស់ទឹក។

គ្រោះអគ្គិភ័យខាងលើមិនមានមនុស្សរងរបួស និង រាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ដោយពន្លត់ចប់កាលពីវេលាម៉ោង ១៥ និង ២០ នាទីរសៀល នាថ្ងៃខែឆាំ្នដដែល៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម