ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ សូមពលករខ្មែរ និងសាច់ញាតិរក្សាភាពស្ងប់ស្ងាត់ មិនមានការបញ្ជូនពលករខ្មែរស្របច្បាប់មកកម្ពុជាវិញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ រួមទាំងសាច់ញាតិ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះពុំមានការបញ្ជូនពលករខ្មែរស្របច្បាប់ឱ្យត្រឡប់មកកម្ពុជាវិញនៅខែកុម្ភៈ ឆ្នាំ២០២៦ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួននោះឡើយ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា “ពុំមានពលករខ្មែរស្របច្បាប់ដែលនឹងត្រូវផុតកំណត់សុពលភាពនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេ ហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងការងារថៃ ក៏បានបញ្ជាក់ថា ពុំមានការបញ្ជូនពលករកម្ពុជាចេញនោះឡើយនៅថ្ងៃនោះ ហេតុដូចនេះទាំងបងប្អូននៅថៃ និងសាច់ញាតិនៅខ្មែរ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះជាព័ត៌មានមិនពិតទេ”។

សម្រាប់អ្នកនាំពាក្យរូបនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងធ្វើការទំនាក់ទំនងជាប្រចាំជាមួយពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនពលករ។
ជាមួយគ្នានេះ ក្រសួង បាននិងកំពុងសហការជាមួយអង្គការសហប្រជាជាតិ (UN), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសិទ្ធិ និងសុវត្ថិភាពរបស់ពលករខ្មែរ ត្រូវបានគាំពារស្របតាមច្បាប់ អន្តរជាតិផងដែរ។

ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ លោក ស៊ុន មេសា បានជំរុញឱ្យពលករខ្មែរទំនាក់ទំនងស្វែងរកការគាំពារសុវត្ថិភាព តាមរយៈអាសយដ្ឋាន និងលេខទូរសព្ទរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨/០៨៥ ០១២ ៣៦៦៨ ក៏ដូចជាលេខទំនាក់ទំនងអនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៦២ ០៨៩ ៨៩១៨/០៨០ ៨១០ ៥៥០៥ និងស្ថាប័នអន្តរជាតិនានា ផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


