ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រាប់ថា ការពិភាក្សាជាមួយបេសកជនអាមេរិក ប្រព្រឹត្តទៅ«យ៉ាងល្អប្រសើរ»
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែធ្នូឆ្នាំ២០២៥ថា លោកបានជួបពិភាក្សា«យ៉ាងល្អប្រសើរ» ជាមួយលោក Steve Witkoff និងលោក Jared Kushner ដែលជាបេសកជនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងបន្តស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

យោងតាម France24 នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោកហ្សេលេនស្គី បានលើកឡើងថា ការពិភាក្សាបានផ្តោតលើ «ព័ត៌មានលម្អិតសំខាន់ៗ» នៃការចរចា និងរួមបញ្ចូលនូវគំនិតទាំងឡាយណាដែលលោកយល់ថា អាចរួមចំណែកដល់ «លទ្ធផលរួម និងសន្តិភាពយូរអង្វែង»។
លោកបានថ្លែងអំណរគុណដល់បេសកជនទាំងពីរ ចំពោះអ្វីដែលលោកបានពណ៌នាថាជាវិធីសាស្ត្រប្រកបដោយន័យស្ថាបនា និងសកម្ម ដោយលោកបញ្ជាក់ថា «មានគំនិតល្អៗជាច្រើនដែលអាចសម្រេចបាននូវលទ្ធផលរួមមួយ»។
ការអត្ថាធិប្បាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនទទួលបានការយល់ព្រមលើការកែសម្រួលមួយចំនួននៅក្នុងកំណែចុងក្រោយនៃសេចក្តីព្រាងផែនការសន្តិភាពដែលដឹកនាំដោយអាមេរិក។ ក្របខណ្ឌការងារចំនួន២០ចំណុច ដែលត្រូវបានយល់ព្រមដោយអ្នកចរចាអាមេរិក និងអ៊ុយក្រែន ពេលនេះកំពុងស្ថិតក្រោមការពិនិត្យដោយទីក្រុងមូស្គូ។
លោកហ្សេលេនស្គី បានទទួលស្គាល់ថា ចំណុចខ្លះនៃសំណើនេះនៅតែជាបញ្ហាចម្រូងចម្រាស ប៉ុន្តែលោកថា ទីក្រុងកៀវបានទទួលជោគជ័យក្នុងការលុបចោលនូវបទប្បញ្ញត្តិដែលតម្រូវឲ្យមានការដកទ័ពជាបន្ទាន់ពីតំបន់ Donetsk ឬការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើទឹកដីដែលត្រូវបានកាន់កាប់។
ដោយឡែក រុស្ស៊ីបាននិយាយថា ការចរចាជាមួយអាមេរិកកំពុងមានការរីកចម្រើនជាលំដាប់។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់ថា ការចរចាកំពុងដំណើរការ «យឺតៗតែមានភាពរឹងមាំ» ខណៈពេលដែលលោកស្រីបានចោទប្រកាន់ប្រទេសអឺរ៉ុបខាងលិចមួយចំនួនថា កំពុងព្យាយាមបង្អាក់ដំណើរការនេះ។
ទោះបីជាមានការទាក់ទងតាមផ្លូវទូតក៏ដោយ រហូតមកដល់ពេលនេះ ទីក្រុងមូស្គូមិនទាន់បង្ហាញសញ្ញានៃការបោះបង់ចោលការទាមទាររបស់ខ្លួនឲ្យអ៊ុយក្រែនដកទ័ពទាំងស្រុងចេញពីតំបន់ភាគខាងកើតដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ីនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


