Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងទសវត្សរ៍៩០ លោក​ ឃ្លាំង​ កេតសិលា ហាក់បាត់មុខពីសិល្បៈឈឹង ធ្វើឱ្យសាធារណជនចង់ដឹងសុខទុក្ខ

បានផុស

នៅ

លោក​ ឃ្លាំង​ កេតសិលា ជាសិល្បករល្បីឈ្មោះមួយរូបចាប់តាំងពីទសវត្សរ៍៩០ ដែលលោកបានចូលប្រឡូកក្នុងវិស័យសិល្ប:យូរឆ្នាំ ដោយធ្វើការងារនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍​ជជាតិ និងឯកជន​មួយចំនួនទៀត ខណៈបានសាងស្នាដៃច្រើននៅក្នុងវិស័យសិល្ប:របស់ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅលើផេកផ្លូវការរបស់ក្រុមព្រះសុរិយា បានបង្ហោះរូមភាពអមជាមួយខ្លឹមសារថា ប្រហែលជាមហាទស្សនិកជនខ្មែរដែលនិយមគាំទ្រវិស័យសិល្បៈវីដេអូ​ចម្រៀងកាយវិការ​ karaoke និងកម្មវិធីកំសាន្តសិល្បៈផ្សេងនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍​ជាតិ​ និងឯកជនអំឡុងទសវត្សរ៍៩០​និង ឆ្នាំ២០០០​ នៅមិនទាន់ភ្លេចរូបសម្រស់ដ៏ស្រស់សង្ហារបស់តារាសម្តែង​ និងជាពិធីករក្នុងកម្មវិធី”តារាក្នុងដួងតារា​ “គឺលោក​ ឃ្លាំង​ កេតសិលា​ ។

ប្រភពដដែលបានបន្តថា លោក​ ឃ្លាំង​ កេតសិលា​ ត្រូវបាន​កំពូលតារា​ភាពយន្តខ្មែរដ៏មានឈ្មោះល្បីល្បាញលោកស្រី​ ឌី​ សាវ៉េត​ ដែលជាអ្នកផលិតកម្មវិធី​ តារាក្នុងដួងតារាបានជ្រេីសរេីសមកធ្វេីជាពិធីបុរសប្រចាំកម្មវិធីនេះផ្ទាល់តែម្តង ហេីយ​លោកមានវាសនា​ បានរួមការងារជាមួយលោកស្រី​ សេង​ បុទុម​ ធ្វេីជាពិធីការិនីថែមទៀតផង​កាលឆ្នាំ១៩៩៨​ ។

ជាការពិត បន្ទាប់ពីលោក ឃ្លាំង​ កេតសិលា បានបង្ហាញស្នាដៃជាច្រើនក្នុងវិស័យសិល្ប:ខ្មែរក៏ស្រាប់តែអំឡុងមួយរយ:ចុងក្រោយនេះ លោកហាក់ឃ្លាតឆ្ងាយពីកម្មវិធីសិល្ប:ទើបមានសំណួរខ្លះចង់ដឹងថា តើលោកកេតសិលា បោះបង់សិល្ប:ចោលឬយ៉ាងណា? ហើយបច្ចុប្បន្នលោកកំពុងប្រកបការងារអ្វី? ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម