Connect with us

ជីវិតកម្សាន្ដ

ល្អហួស ថា ពេលចេញទៅប្រកួតលើឆាកអន្តរជាតិ ឃើញបេក្ខភាពប្រទេសផ្សេងៗខ្លាំង ខ្លួនរឹតតែចង់ប្រកួតខ្លាំង

បានផុស

នៅ

ក្រោយទទួលបានតំណែងម្ចាស់ជ័យលាភីគ្រងមកុដ Miss Teen Cambodia 2025 និងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនៅពេលខាងមុខនោះ ជូរី ល្អហួស កាលពីថ្ងៃទី២០ ខែមករានេះ បានបង្ហោះសារមួយចេញពីទឹកចិត្តដែលកំពុងពុះកញ្ជ្រោលនឹងការប្រកួត ថា នៅពេលដែលចេញទៅប្រកួតលើឆាកអន្តរជាតិហើយឃើញបេក្ខភាពប្រទេសផ្សេងៗខ្លាំង ធ្វើឱ្យខ្លួនរឹតតែមានកម្លាំងចិត្តចង់ប្រកួតបញ្ចេញសមត្ថភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់មកុដ Miss Teen Cambodia 2025 បានឱ្យដឹងពីជំហររបស់ខ្លួនយ៉ាងមោះមុតថា “ពេលខ្ញុំចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ពេលដែលឃើញបេក្ខភាពប្រទេសផ្សេងៗ ស្អាតៗនិងខ្លាំងៗនាងខ្ញុំកាន់តែចង់ប្រកួត…”ជាមួយ ល្អ ហួស កូនស្រីកម្ពុជា”។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រនិងលេងបណ្តាញសង្គមជាច្រើនបានជូនពរហើយលើកទឹកចិត្ត ល្អហួស ឱ្យទទួលបានជោគជ័យក្នុងការប្រកួត និងបន្តសកម្មភាពល្អពង្រឹងសមត្ថភាពនិងជាគំរូល្អៗ។ ជាមួយគ្នានេះ ក៏មានមតិណែនាំឱ្យ ល្អហួស ពេលគ្រប់អាយុ ១៨ឆ្នាំ គួរតែជ្រើសរើសការចូលរួមដំបូងគេជាមួយកម្មវិធី Miss cosmo ហើយបើទោះល្ជាចូល Miss Cosmo ជាប់ ឬ ធ្លាក់ ល្អហួសអាចចាប់ឱកាស Miss Universe 2029 ព្រោះល្អហួស មានlittle3។ មតិពីគណនីដដែលបញ្ជាក់ទៀតថា “កម្មវិធី ល្អៗទៅហេីយ បេីសិនល្អហួសចូល Miss Universe បាន ជាប់ ឬ មិនជាប់ ល្អហួស នៅសល់កម្មវិធីមួយដែលសមនឹង ល្អហួស ខ្លាំងជាងគេ នោះគឺ Miss world ។ ខ្ញុំគិតថាបេីល្អហួស គឺស័ក្តសមនឹង Miss world ខ្លាំងណាស់ តែខ្ញុំចង់អោយល្អហួស ចូល កម្មវីធី Cosmo and universe សិនដេីម្បីអោយស្រួលក្នុងការយកម្កុដ Miss world” ។

គួររម្លឹកថា កាលពីថ្មីៗកន្លងទៅ ល្អហួស ក៏បានបញ្ជាក់ដូច្នេះថា នៅសល់សំឡេងកូនស្រីកម្ពុជាមួយរូបនេះទៀត ត្រៀមឈរ និងបើកបង្ហាញលើឆាកអន្តរជាតិនៅឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីទាមទាររកយុត្តិធម៌ភាពត្រឹមត្រូវជូនប្រទេសកម្ពុជារបស់យើងទាំងអស់គ្នានូវទង្វើរឈ្លានពីប្រទេសជិតខាង៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម