សេដ្ឋកិច្ច
ក្រុមហ៊ុន OCIC បានសម្ពោធសាលាអន្តរជាតិនរា ដោយបានប្រកាសបើកដំណាក់កាលក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
ភ្នំពេញ, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានប្រកាសបើកដំណើរការសាលាអន្តរជាតិនរា (NIS) ដែលជាសាលាអន្តរជាតិថ្មីមួយ ដែលនឹងស្វាគមន៍សិស្សដំបូងរបស់ខ្លួននៅខែសីហា ឆ្នាំ២០២៦ មុនពេលបើកសាខាថ្មីរបស់ខ្លួននៅក្នុងកោះនរា ក្នុងឆ្នាំ២០២៧។

កម្មវិធីសិក្សាអង់គ្លេស និងខ្មែរ (ចក្រភពអង់គ្លេស និងកម្ពុជា) សម្រាប់កម្មវិធីសិក្សាអន្តរជាតិ និងមូលដ្ឋាន
សាលាអន្តរជាតិនរាមិនត្រឹមតែផ្ដោតលើការផ្ដល់កម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្ដល់ជូនសិស្សានុសិស្សរបស់យើងនូវឱកាសដើម្បីបន្តការសិក្សាតាមប្រព័ន្ធអប់រំភាសាខ្មែរ សម្រាប់ត្រៀមការប្រឡងថ្នាក់ជាតិ។ សាលាក៏នឹងផ្ដល់នូវបរិយាកាសសិក្សាបែបទំនើប រួមជាមួយឱកាសសម្រាប់ការហាត់កីឡា តន្ត្រី ល្ខោន និងភាសានានាលើពិភពលោក គាំទ្រដល់បទពិសោធន៍សិក្សាដែលមានលក្ខណៈទូលំទូលាយ។
ការអភិវឌ្ឍនៃបរិវេណទីក្រុងនរាថ្មីៗនេះបានឈានដល់ចំណុចសំខាន់ជាមួយនឹងពិធីបើកពិធីបញ្ចុះបឋមសិលានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងនរា ដែលជាការចាប់ផ្តើមនៃការដ្ឋានសាងសង់ផ្លូវការ។

បរិវេណសិក្សា សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍សិស្សានុសិស្សគ្រប់ផ្នែក
គ្រោងនឹងបើកនៅឆមាសទី២ ឆ្នាំ២០២៧ បរិវេណសាលាអន្តរជាតិនរា ទំហំ ២ហិកតា ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សិស្សគ្រប់ផ្នែកនៅក្នុងបរិយាកាសមាត់ទន្លេដែលមានសុវត្ថិភាព និងភាពស្ងប់ស្ងាត់។ បរិវេណសាលានឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកីឡា និងសិល្បៈ ជាមួយនឹងកន្លែងលេងកីឡាដ៏ទូលំទូលាយ រួមជាមួយនឹងកន្លែងកម្សាន្ត ច្នៃប្រឌិត និងសម្តែង។
ដើម្បីចាប់ផ្តើមបម្រើដល់ក្រុមគ្រួសារយ៉ាងឆាប់រហ័ស, សាលាអន្តរជាតិនរា (NIS) នឹងទទួលសិស្សជំនាន់ដំបូង តាមរយៈការបើកដំណើរការសាកល្បង (soft launch) នៅ អេលីហ្សេ (កោះពេជ្រ) នៅខែសីហា ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្នាក់ទី ១ ទៅទី ៥ ដើម្បីជាការរៀបចំសម្រាប់ការបើកដំណើរការជាផ្លូវការរបស់សាលាអន្តរជាតិនរានៅពេលបន្ទាប់។
លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិនរា ក្នុងពិធីបើកការសាងសង់ បានមានប្រសាសន៍ថា “សាលាអន្តរជាតិនរា ត្រូវបានសាងសង់ឡើងដោយមានភាពជឿជាក់ថា ការអប់រំបែបអន្តរជាតិ និងរួមបញ្ចូលនូវប្រព័ន្ធសិក្សាអប់រំខ្មែរអាចរីកចម្រើនរួមគ្នា បង្កើតបរិយាកាសប្រកបដោយបរិយាបន្ន ដែលកុមារគ្រប់រូបទទួលបានការថែរក្សា មានឱកាសច្នៃប្រឌិត និងទទួលបានភាពជោគជ័យ” ។

បង្កើតឡើងដោយក្រុមជំនាញផ្នែកអប់រំដែលមានសក្តានុពល និងបទពិសោធន៍
ក្រោមអធិបតីភាពលោកស្រីបណ្ឌិត លឹម លីណា, សាលាអន្តរជាតិនរា ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC ដែលមានវត្តមានក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាក្រុមហ៊ុនស្ថិតនៅពីក្រោយស្ថាប័នមួយចំនួន រួមមាន សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS), សាលាបារាំងអន្តរជាតិភ្នំពេញ (EFI), សាលា Aspen Learning Academy និងសាកលវិទ្យាល័យ CamTech។ សាលាអន្តរជាតិនរា កំពុងត្រូវបានអភិវឌ្ឍដោយការសហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក និងអន្តរជាតិរបស់ក្រុមហ៊ុន OCIC ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះវិស័យអប់រំ ដែលជាសមាសធាតុសំខាន់នៃការអភិវឌ្ឍជាតិ។
ជាមួយនឹងការសម្ពោធសាលាអន្តរជាតិនរា ក្រុមហ៊ុន OCIC បន្តបញ្ចូលការអប់រំទៅក្នុងចក្ខុវិស័យសហគមន៍ដ៏ទូលំទូលាយរបស់ខ្លួន ដោយផ្ដលនូវកន្លែងដែលគ្រួសារអាចរស់នៅ រៀនសូត្រ និងរីកចម្រើន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


