ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម (UAE) រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងចំណោមប្រទេស៦នៅមជ្ឈិមបូព៌ា
ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង គិតត្រឹមថ្ងៃទី៦ខែមិនានេះ មានរយៈពេល៧ថ្ងៃជាប់គ្នាហើយ។ ការវាយប្រហារនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ មជ្ឈមណ្ឌលបញ្ជាការ រោងចក្រនុយក្លេអ៊ែរ សាលារៀន ជាពិសេសសម្លាប់មនុស្សចំនួន ១ ២០០នាក់ រួមទាំងកុមារចំនួន ១៨១នាក់ផងដែរ។
យោងតាម Al Jazeera ផ្សាយថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦, ប្រតិបត្តិការយោធាបច្ចុប្បន្ន ដែលលោកត្រាំផ្តល់ រហស្សនាមថា «ប្រតិបត្តិការ Epic Fury» សម្រាប់ភាគីអាមេរិក និងប្រតិបត្តិការ Genesis (ឬប្រតិបត្តិការ តោគ្រហឹម) សម្រប់ភាគីអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។

គួរបញ្ជាក់ថា ថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារគោលដៅជាង ១ ០០០ រួមទាំងមជ្ឈមណ្ឌលបញ្ជាការ និងរោងចក្រនុយក្លេអ៊ែរ។
ថ្ងៃនេះជាថ្ងៃទី៧ នៃការវាយប្រហារតាមអាកាសយ៉ាងខ្លាំង នៅតែបន្តលើទីក្រុងតេហេរ៉ង់ និងទីក្រុងដទៃទៀត ដោយមន្ត្រីសហរដ្ឋអាមេរិកបានព្រមានថានឹងកើនឡើងយ៉ាងខ្លាំងថែមទៀតក្នុងយុទ្ធនាការនេះ។
យ៉ាងណាមិញនៅក្នុងការវាយប្រហារចំនួន៧ថ្ងៃមកនេះ វាមិនត្រឹមតែប៉ះពាល់តែប្រទេសអ៊ីរ៉ង់តែមួយនោះទេ ប៉ុន្តែប្រទេសក្នុងឈូងសមុទ្រក៏ប៉ះពាល់មិនធម្មតាដែរ ព្រោះតែអ៊ីរ៉ង់សងសឹកលើអាមេរិក-អ៊ីស្រាអែល។
យោងតាម Atlantic Council ផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦, ប្រទេសដែលប៉ះពាល់ខ្លាំងជាងគេ គឺប្រទេសមីរ៉ាតអារ៉ាប់រួម (UAE) ជាប្រទេសដែលងាយរងគ្រោះបំផុត ចំពោះការសងសឹករបស់អ៊ីរ៉ង់។ ខណៈប្រទេសជាច្រើនដែលមានសម្ភារៈយោធាអាមេរិកត្រូវបានកំណត់ជាគោលដៅ តែអារ៉ាប់រួមទទួលរងថ្មបាក់ធ្ងន់បំផុតនៃការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។
អារ៉ាប់រួម៖ បានរងការវាយប្រហារកាន់តែខ្លាំង បើប្រៀបធៀបទៅនឹងឧប្បត្តិហេតុកន្លងមក មានទាំងការវាយប្រហារលើសណ្ឋាគារ Palm Jumeirah នៃទីក្រុងឌូបៃ អាប៊ូដាប៊ី និងមូលដ្ឋានទ័ពអាកាសជាច្រើន។
បារ៉ែន៖ ទីស្នាក់ការកណ្តាលកងនាវាចរទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅទីក្រុងម៉ាណាម៉ាត្រូវបានកំណត់គោលដៅដោយមីស៊ីល និងដ្រូនម៉ាក Shahed បណ្តាលឱ្យមានអគ្គិភ័យក្នុងតំបន់លំនៅដ្ឋានជាច្រើន។
គុយវ៉ែត៖ មូលដ្ឋានទ័ពអាកាស Ali al-Salem និងអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែតត្រូវបានវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក(ដ្រូន)។
កាតា៖ មីស៊ីលអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid និងប្រព័ន្ធរ៉ាដាផងដែរ ។
អារ៉ាប៊ីសាអូឌីត៖ ការវាយប្រហារប្រឆាំងនឹងទីក្រុងរីយ៉ាដ ខេត្តភាគខាងកើត និងអាកាសយានដ្ឋានសំខាន់ៗ។
អ៊ីស្រាអែល៖ ត្រូវបានកំណត់គោលដៅដោយប៉ុនប៉ងវាយប្រហារជាង ៩០ដង តាំងពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី០៤ ខែមីនា ដោយមានការវាយប្រហារដោយផ្ទាល់ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


