ព័ត៌មានអន្ដរជាតិ
អាមេរិកទំនងនឹងដាក់សម្ពាធឲ្យជប៉ុនជួយក្នុងសង្គ្រាមអ៊ីរ៉ង់ អំឡុងជំនួបនៅសេតវិមាន
នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦នេះ ពិភពលោកកំពុងអ៊ុតមើលជំនួបនៅសេតវិមានរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្វីដែលជាកម្មវត្ថុចម្បងនៃជំនួបនេះ គឺលោកត្រាំគ្រោងនឹងជំរុញឲ្យជប៉ុនបញ្ជូនកប៉ាល់ទៅជួយបោសសម្អាតមីន និងការពារនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ ទោះបីជាកន្លងមក លោកត្រាំធ្លាប់បានរិះគន់សម្ព័ន្ធមិត្តថាផ្តល់ការគាំទ្រ «ត្រឹមតែបង្គ្រប់កិច្ច» ក៏ដោយ ក៏ប៉ុន្តែលើកនេះលោកទំនងជានៅតែទទូចសុំឲ្យទីក្រុងតូក្យូចេញមុខជួយការពារផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ។
ស្ថានភាពនេះបានធ្វើឲ្យលោកស្រី Takaichi ធ្លាក់ក្នុងស្ថានភាពដ៏លំបាកបំផុត។ ម្ខាង លោកស្រីមានគោលដៅចង់កែប្រែរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុនឲ្យមានអំណាចយោធាឡើងវិញ ប៉ុន្តែម្ខាងទៀត លោកស្រីត្រូវប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រជាជនក្នុងស្រុកដែលមិនចង់ឲ្យជប៉ុនពាក់ព័ន្ធនឹងសង្គ្រាម។ ដើមឡើយ ជំនួបនេះគ្រោងនឹងជជែកតែពីរឿងពាណិជ្ជកម្ម និងការគំរាមកំហែងពីប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែដោយសារដំណើរទស្សនកិច្ចរបស់លោកត្រាំ ទៅកាន់ទីក្រុងប៉េកាំងត្រូវបានពន្យារពេល ទើបបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់បានក្លាយជាប្រធានបទក្ដៅបំផុតជំនួសវិញ។
ក្រៅពីកម្លាំងជើងទឹក អាមេរិកក៏រំពឹងថាជប៉ុននឹងចូលរួមសហការផលិតគ្រាប់មីស៊ីល ដើម្បីបំពេញឃ្លាំងអាវុធរបស់អាមេរិកដែលកំពុងស្រកចុះដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន។ ដើម្បីជាការឆ្លើយតប លោកស្រី Takaichi ត្រៀមនឹងប្រកាសថា ជប៉ុននឹងចូលរួមក្នុងគម្រោងការពារមីស៊ីល «Golden Dome» ដើម្បីតាមដាន និងទប់ទល់នឹងការគំរាមកំហែងពីលើអាកាស។ លើសពីនេះ ដើម្បីបន្ធូរបន្ថយពន្ធនាំចូលពីអាមេរិក លោកស្រីក៏ត្រៀមនឹងសន្យាដាក់ទុនវិនិយោគប្រមាណ៦០ពាន់លានដុល្លារ បន្ថែមទៀតលើវិស័យថាមពល និងរ៉ែសំខាន់ៗផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


