ព័ត៌មានជាតិ
តំណាងអភិបាលរាជធានី អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកម្មង់ដូឆ័ត្រយោងទី ២
លោក ឆាយ វីរៈ និង លោក ឯក ឃុនដឿន អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកម្មង់ដូឆ័ត្រយោងទី ២ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៥៧ ឆ្នាំ ដោយរោគាពាធ ខណៈកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវសៀមឈ្លានពាននៅតំបន់ ជាំស្រង៉ាំ។ សពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅវត្តតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនោះ លោក ឆាយ វីរៈ និង លោក ឯក ឃុនដឿន បាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១០ លានរៀល និងអង្ករ ៥០០ គីឡូក្រាម ចូលរួមបុណ្យ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ផងដែរ។


លោក ឃួង ស្រេង ក្នុងនាម រដ្ឋបាលរាជធានីភ្នំពេញ មានសេចក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ដែលត្រូវជាស្វាមី បានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី ២០ ខែមីនា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៥៧ ឆ្នាំ ដោយរោគាពាធ។


មរណភាពរបស់ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុកបង្កើត ឪពុកក្មេក បងប្រុស ជីតា និងញាតិមិត្ត នៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលមានគុណូបការៈដ៏ធំធេង ក្នុងការវាយប្រយុទ្ធនៅលើសមរភូមិពីខ្មាំងសត្រូវសៀមឈ្លានពាន ដើម្បីការពារជាតិមាតុភូមិជាទីស្នេហា។


វីរភាពដ៏អង់អាចក្លាហាន និងពលិកម្ម ដ៏ធំធេងរបស់ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ “ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងខ្ញុំទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន សូមកត់ត្រា និងចងចាំទុកនូវគុណូបការៈដ៏ធំធេងនេះ។


ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគ ជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មានកូន ៤ នាក់ ដោយ ២ នាក់ បានរៀបអាពាហ៍ពិពាហ៍រួចរាល់ និង ២ នាក់ទៀត នៅលីវនៅឡើយ។ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ជាឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានវាយប្រយុទ្ធនៅលើសមរភូមិពីខ្មាំងសត្រូវសៀមឈ្លានពាននៅតំបន់ ជាំស្រង៉ាំ ហើយបានកើតជម្ងឺគាំងបេះដូងនៅឯព្រំដែននោះ ហើយត្រូវបានជួយសង្គ្រោះ ដោយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយបានបាត់បង់ជីវិតនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


