កីឡា
ក្រុមនារី សៀមរាបអេហ្វស៊ី នាំចូលកីឡាការិនីបរទេស ៤ នាក់ ក្នុងនោះអាល្លឺម៉ង់ ២ នាក់
ក្រុមបាល់ទាត់នារី សៀមរាប អេហ្វស៊ី បានចាប់ផ្តើមពង្រឹងក្រុមតាមរយៈការនាំចូលកីឡាការិនីក្នុងស្រុក និងកីឡាការិនីមកពីក្រៅប្រទេស។
ក្រុមការងាររបស់ក្រុមនារី សៀមរាប អេហ្វស៊ី បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ក្រុមកំពុងត្រូវបានពង្រឹងទាំងកីឡាការិនីក្នុងស្រុក និងកីឡាការិនីបរទេស។ រហូតដល់ពេលនេះមានកីឡាការិនី ៤ នាក់គឺ កីឡាការិនីអាល្លឺម៉ង់ ២ នាក់ នីហ្សេរីយ៉ា ១ នាក់ និងកាមេរ៉ូន ១នាក់។

សម្រាប់កីឡាការិនីនីហ្សេរីយ៉ា គឺជាអតីតកីឡាការិនីរបស់ក្រុមនារី វិសាខា ដែលបានបង្ហាញខ្លួនក្នុងលីគនារីកម្ពុជារដូវកាលមុន និងស្ថិតនៅលេខ ២ ក្នុងនាមជាកីឡាការិនីរកបានគ្រាប់បាល់ច្រើនជាងគេ។
ជាមួយគ្នានេះ ក្រុមបាននាំចូលកីឡាការិនីក្នុងស្រុក ៣ នាក់គឺ មកពីក្រុមនារី ណាហ្គាវើលដ៍ ភ្នំពេញក្រោន និងក្រុមមីស្ទើរលេង។
ទោះបីជាយ៉ាងណា ក្រុមមិនទាន់ប្រកាសជាផ្លូវការអំពីសមាសភាពកីឡាការិនីថ្មីទាំងអស់៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


