ព័ត៌មានជាតិ
ធនាគារ អ អេច ប៊ី (ខេមបូឌា)ប្រគល់រង្វាន់ដល់អតិថជន ក្នុងយុទ្ធធានាការដាក់ប្រាក់បញ្ញើ ពី PREMIER BANKING
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល ៦ខែមកហើយ។ យុទ្ធនាការនេះត្រូវបានបិទបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។
ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការជួបជុំនិងប្រមូលផ្តុំ ការប្រារព្ធពិធីនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីអតិថិជន ដែលបានឈ្នះរង្វាន់នាឡិកាដៃប្រណិតចំនួនបួននាក់ (៤) ជាមួយនិងភ្ញៀវកិត្តិយសមួយចំនួន ដែលត្រូវបានគោរពអញ្ជើញតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលឈ្នះរង្វាន់លើកទឹកចិត្តជា iPad ចំនួន២០នាក់ផ្សេងទៀត ធនាគារបានធ្វើការទំនាក់ទំនងដាច់ដោយឡែកសម្រាប់ការបើករង្វាន់។
លោកអគ្គនាយក លោក Wong Kee Poh នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា “នេះជាឱកាសមួយដ៏ល្អសម្រាប់ធនាគារដើម្បីធ្វើការអបអរសាទរដល់អតិថិជនដែលបានឈ្នះរង្វាន់ធំ ពីធនាគារ Premier ហើយទោះបីជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅមានលក្ខណៈតូចតាចក៏ដោយ តែវាមានអត្ថន័យធំធេង និងជាការចងចាំដ៏ល្អ។ ធនាគារតែងតែបង្កើតយុទ្ធនាការផ្សេងៗ ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេលកំណត់ច្បាស់លាស់ណាមួយ ដើម្បីលើកកម្ពស់ពីគុណតម្លៃរបស់ធនាគារសម្រាប់អតិថិជន ហើយក៏ដូចជាការកសាងសមិទ្ធិផលល្អ នៅក្នុងគោលដៅរបស់ធនាគារផងដែរ។”

សេវាធនាគារ Premier ត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជនដែលមានសក្តានុពល ដោយផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗ រួមជាមួយនិងឧត្តមភាព និងកិត្យានុភាពក្នុងការបម្រើនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុ។ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក គឺជាធនាគារដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបម្រើជូនសេវាកម្មប្រអប់សុវត្ថិភាពដល់អតិថិជនក្នុងការរក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃដោយមានសុវត្ថិភាព ដែលនេះក៏ជាគុណតម្លៃមួយរបស់ធនាគារផងដែរ។

អតិថិជនរបស់ធនាគារ Premier អាចរីករាយជាមួយនឹង ការផ្តល់ជូនដ៏ល្អឥតខ្ចោះពីសេវាកម្ម និងផលិតផល នៃការលើកលែងថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស, សម្រាប់គណនីចរន្ត Premier ដែលទទួលបានមកវិញនូវអត្រាការប្រាក់រហូតដល់ ២,៨៨% និងផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗដូចជា៖ ទទួលបានសិទ្ធិបន្ថែមដើម្បីចូលទៅកាន់មជ្ឈមណ្ឌល Premier Banking និង Plaza Premier Lounges លំដាប់ខ្ពស់គ្មានដែនកំណត់, ទទួលការផ្តល់ជូនសេវាកម្មធនាគារពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងដោយផ្ទាល់, និងទទួលបានកន្លែងចតឡានដែលត្រូវបានរក្សាទុក សម្រាប់អតិថិជនបុព្វសិទ្ធិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



