ព័ត៌មានជាតិ
អ្នកចិញ្ចឹមត្រីធ្លាក់ចុះ ៦០ភាគរយ ក្រោយចំណីឡើងថ្លៃ តម្លៃត្រីថោក
ការចិញ្ចឹមត្រីរបស់សមាជិកក្នុងសមាគម មានការធ្លាក់ចុះប្រមាណជិត ៦០ ភាគរយ បន្ទាប់ពីមានប្រជាកសិករ មួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនទៀតកាត់បន្ថយបរិមាណត្រីចិញ្ចឹមក្នុងស្រះ ក្រោយតម្លៃចំណីត្រី មានការកើនឡើង ខណៈត្រីមានតម្លៃទាបខ្លាំងនៅអំឡុងខែ ឧសភា កន្លងទៅធ្វើឱ្យអ្នកចិញ្ចឹមពុំសូវទទួលបាន ប្រាក់ចំណេញ ឬប្រឈមនឹងការខាតបង់។ នេះបើតាមការបញ្ជាក់របស់លោក ឡែមផូរ សុថាវរិទ្ធិ គណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ឡែមផូរ សុថាវរិទ្ធិ បានឱ្យដឹងថា កត្ដាចម្បងដែលធ្វើឱ្យអ្នកចិញ្ចឹមមានការធ្លាក់ចុះ ដោយសារការខាតបង់ ព្រោះតែវារីវប្បករចូលចិត្តចិញ្ចឹមតាមបែបប្រពៃណី ដោយមិនអនុវត្តតាមស្ដង់ដារ បច្ចេកទេស ឱ្យបានត្រឹមត្រូវ ដូចជា ការដាក់កូនត្រីលើសចំណុះ និងខ្ជះខ្ជាយនៃការប្រើប្រាស់ចំណីហួសកំណត់ ជាដើម។
លោកបន្តថា បច្ចុប្បន្ននេះ វត្ថុធាតុដើមមានតម្លៃថ្លៃ ពោលគឺចំណីគ្រាប់ឡើងថ្លៃពី ២០-៣០ ភាគរយ ចំណីដែល មានធាតុផ្សំសំខាន់ៗដូចជា កន្ទុកមានតម្លៃឡើងដល់ជាង ៦ពាន់រៀល ទៅ ១ម៉ឺន៣ពាន់រៀល ក្នុងមួយគីឡូ និងឧបករណ៍ប្រើប្រាស់ផ្សេងៗដទៃទៀត ខណៈតម្លៃត្រីនៅដដែល។
បើតាមលោក សុថាវរិទ្ធិ គិតត្រឹមឆ្នាំ ២០២៣ បរិមាណទិន្នផលត្រីមិនមានកំណើនទេ ព្រោះមានអ្នកឈប់ ចិញ្ចឹមខ្លះ និងខ្លះទៀត នៅរក្សាបរិមាណចិញ្ចឹមដដែល ឬកាត់បន្ថយការចិញ្ជឹម ឬមិនទាន់ហ៊ានបង្កើនបរិមាណ ចិញ្ចឹមនៅ ស្ថានភាពតានតឹងនេះ។
រយៈពេលជាង ២ឆ្លាំកន្លងមក ប្រធានគណៈកម្មការប្រតិបត្តិ គូសបញ្ជាក់ថា ខេត្តគោលដៅសំខាន់ៗ ៦ ដែលចិញ្ចឹមត្រីច្រើន រួមមាន៖ ខេត្តកណ្តាល កំពង់ធំ កំពង់ចាម ពោធិ៍សាត់ សៀមរាប និងខេត្តបាត់ដំបង។ ដោយឡែកខេត្ត ដែលមានការថយចុះអ្នកចិញ្ចឹមច្រើនជាងគេនោះគឺ ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។
អ្នកជំនាញវារីវប្បកម្ម បាលើកឡើងថា ចាប់ពីខែ កក្ដដា ឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន តម្លៃត្រីប្រាចន្លោះពី ៤ ២០០រៀល ទៅជាង ៥ ០០០ រៀល, ត្រីអណ្ដែងពី ៤ ០០០ ទៅជាង ៥ ០០០ រៀល និងត្រីពោមានតម្លៃកើន ឡើងពី ៧ ៥០០ រៀល ទៅ ៨ ០០០ រៀល។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សមាជិកសរុបជិករបស់សមាគមសរុបចំនួន ១០៦៣ នាក់ ក្នុងនោះអ្នកចិញ្ចឹម ៧៥៣ នាក់ ស្មើនឹងជាង ៧០០ កសិដ្ឋាន(សិដ្ឋានខ្នាតតូច មធ្យម និងខ្នាតធំ)៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


