ព័ត៌មានជាតិ
ប្រធានក្រុមយុវជនសង្គមស៊ីវិល គាំទ្រឱ្យបង្កើតច្បាប់ដាក់ទោសជនណានិយាយថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍
ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលស្នើឱ្យបង្កើតច្បាប់ដាក់ទោសជនណានិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។

បើតាមការលើកឡើងរបស់លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្ពុជាមុននឹងមានថ្ងៃនេះ បានរងគ្រោះព្រោះរបបខ្មៅងងឹងស្ទើបាត់បង់ប្រទេស ទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍពេលនេះ មិនមែនជារឿងងាយ និងចៃដន្យឡើយ។ លោក បន្តថា ប្រជាជនកម្ពុជាគ្រប់រូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយចំពោះសោកនាដកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ដោយប្រវត្តិសាស្រ្ត មិនអាចក្រឡៃមិនបំភ្លេចបាននោះទេ ជនរងគ្រោះជាង ៣លាននាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍នេះ។
ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្ថែមថា ប្រជាជនកម្ពុជា រួមនឹងពិភពលោកបានដឹងយ៉ាងច្បាស់អំពីកត្តាសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺកម្ពុជាបានឆ្លងកាត់ការឈឺចាប់ ជូរចត់ឥតល្ហែស្ទើតែបាត់បង់ប្រទេសជាតិ។ ប៉ុន្តែជាអកុល មានជនឆ្លៀតឱកាស ឬអ្នកនយោបាយជ្រុលនិយម តែងតែសាបព្រោះនូវមនោគមវិជ្ជាខ្មៅកខ្វក់ ធ្វើប្រជាភិថុតភូតភរ បណ្តុះមនសិការទុច្ចរិច ក្នុងគោលដៅដើម្បីកេងចំណេញនយោបាយ ដោយបានបំភ្លៃប្រវត្ថិសាស្រ្ដ។

ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានប្រល័យពូជសាសន៍ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានរបបប្រល័យពូជសាសន៍»។ ក្រុមយុវជនសង្គមស៊ីវិល រួមទាំងយុវជន និងប្រជាជនខ្មែរ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងឱ្យអ្នកច្បាប់នៅក្នុងប្រទេសកម្ពុជា ដោយរៀបចំបង្កើតច្បាប់នេះ ដើម្បីដាក់ទោសចំពោះជនណាដែលចង់បំភ្លៃប្រវត្តិសាស្រ្ដ។
ក្នុងនាមជាយុវជនជំនាន់ក្រោយ លោក ហេង សំណាង បានសម្ដែងនូវស្មារតីមិនអាចបំភ្លេចបានទេនូវការលះបង់របស់ឥស្សរជនខ្មែរជាច្រើនដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិ និងប្រជាជន ជាពិសេសគុណូបការៈ និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុនប្តូរយកសន្តិភាព ការអភិវឌ្ឍ ឯកភាពជាតិពេញលេញសម្រាប់ប្រជាជាតិទាំងមូល។

លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងយុត្តិធម៌ និងក្រុមអ្នកច្បាប់ ពិនិត្យរៀបចំតាក់តែងច្បាប់ផ្តន្ទាទោសចំពោះអ្នកនិយាយថា«កម្ពុជាគ្មានរបបប្រល័យពូជសាសន៍» ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញម្ដងទៀត ហើយបង្ការកុំឱ្យមានជនឆ្លៀតឱកាសជ្រុលនិយមបំភ្លៃប្រវត្តិសាស្រ្ដរបស់កម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


