ព័ត៌មានជាតិ
អាជ្ញាធរផ្ដល់អំណោយដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន២ខ្នង
ជនរងគ្រោះជាម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះអស់ទាំងស្រុងចំនួន២ខ្នងកន្លងមកនោះ បានទទួលអំណោយពីឯកឧត្តម ហង្ស ស៊ីផា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដីនិងសំណង់ខេត្តបន្ទាយមានជ័យ និងជាក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ព្រះពន្លា លោក ព្រឹម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ និងជាក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ព្រះពន្លា លោក មុំ ប៊ុណ្ណា ចៅសង្កាត់ព្រះពន្លានិងមន្ត្រីអមដំណើរជាច្រើននាក់ទៀត នៅព្រឹក ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២១ នៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អំណោយដែលទទួលបានក្នុង១គ្រួសារទទួលបានភួយ៣ អង្ក៣០គីឡូ ទឹកស៊ីអ៊ីវ៣យួរ ទឹកត្រី៣យួរ ទឹកសុទ្ធ១កេះ ស័ង្កសី ២៥សន្លឹក និងថវិការ៧០ម៉ឺនរៀល ។
គួរបញ្ជាក់ផងដែថា កាលវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន២ខ្នងទាំងស្រុងក្នុងនោះរដ្ឋបាលខេត្ត រដ្ឋបាលក្រុង សមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់ភ្លើងយ៉ាង សស្រាក់ សស្រាំមិនយូរបណ្តាលឲ្យភ្លើងរលត់ជាស្ថាពរ។

ក្នុងពិធីចែកអំណោយនោះឯកឧត្តម ហង្ស ស៊ីផា បានប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបាននាំយកអំណោយចែកជូនម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះផ្ទះនោះយកទៅឲ្យដល់កន្លែងផ្ទាល់ដៃតែម្តង។ ហើយលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង២គ្រួសារត្រូវចាប់ផ្តើមធ្វើផ្ទះឡើងវិញរស់នៅបន្តនិងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ និងត្រូវថែទាំសុខភាពឲ្យបានល្អផងដែរ៕
អត្ថបទ ៖ វ៉ាន់ណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


