ព័ត៌មានជាតិ
ទឹកទន្លេមេគង្គកំពង់ចាម បានហក់ឡើងជន់លិចស្ពានឬស្សីកោះប៉ែន
ដោយមានបម្រែបម្រួលអាកាសធាតុ បានធ្វេីឲ្យស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម កំពុងត្រូវទឹកទន្លេមេគង្គជន់លិច ខណៈផ្នែកខាងលេីទន្លេមេគង្គបានហក់ឡេីង បច្ចុប្បន្ននេះស្ពានឬស្សីកោះប៉ែនបានផ្អាក់មិនឲ្យភ្ញៀវជាតិ និងអន្តរជាតិដេីរកម្សាន្តឆ្លងកាត់បានទៀតឡេីយ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម បានហក់ឡេីងខុសរដូវដែលបណ្តាលឲ្យស្ពានឬស្សីកោះប៉ែនត្រូវខូចខាត និងកាត់ផ្តាច់។ បេីតាមការបញ្ជាក់ពីលោក ប៊ុន ដារ៉ា ម្ចាស់សហគមន៍វិនិយោគស្ពានឬស្សីកោះប៉ែនបានប្រាប់ឲ្យដឹងទៀតថា ស្ពានឬស្សីកំពុងមានទឹកជន់លិចដោយមិនអាចបេីកឲ្យភ្ញៀវធ្វេីដំណេីរដេីរឆ្លងកាត់កម្សាន្តបានឡេីយ ព្រោះតួស្ពានចំកណ្តាលត្រូវហូរផ្តាច់ខ្លះហេីយ។

លោកបញ្ជាក់ទៀតថា ចំពោះរមណីយដ្ឋានឆ្នេរខ្សាច់វិញ គឺមានលក់ដូរកម្សាន្តធម្មតា ប៉ុន្តែភ្ញៀវទេសចរអាចធ្វេីដំណេីរតាមស្ពានថ្មកោះមិត្តឆ្លងមកកាន់ឆ្នេរខ្សាច់វិញ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


