Connect with us

ជីវិតកម្សាន្ដ

អ្នកស្និតនឹង ព្រាប សុវតិ្ថ បុកល្ហុង អះអាងថា ទោះមរណភាពដោយសារក្រិនថ្លើម តែលោកមិនមែនជនប្រមឹកឡើយ

បានផុស

នៅ

មហាជនអ្នកគាំទ្រនិងសិល្បករសិល្បការិនីបានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ទទួលដំណឹងនៃការទទួលមរណភាពរបស់អ្នកចម្រៀងដែលមានរហ័សនាម ព្រាប សុវតិ្ថ បុកល្ហុង មានឈ្មោះពិត ទូច សុធា ដោយសារជំងឺក្រិនថ្លើម។ កាលជំនាន់នោះ គេល្បីថាលោកមានសំឡេងនិងមុខមាត់ដូចកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា គ្រាន់តែពាក្យថាក្រិនថ្លើម ធ្វើឱ្យអ្នកមួយចំនួនវាយតម្លៃលើអតីតសិល្បកររូបនេះជាជនប្រមឹក តែលោក មករា វុទ្ធ ដែលជាអ្នកស្និតនឹង ព្រាប សុវត្ថិ បុកល្ហុង រៀបរាប់ថា “អ្នកដែលមិនដឹងគេថាប្អូនប្រុសជាជនប្រមឹក តែប្អូនប្រុសមិនដែលចំណាយលុយខ្ជះខ្ជាយទៅលើការផឹកស៊ីទេ ខំណាស់ដើម្បីលុយធីបដើម្បីតែអាហារបីពេលខ្ញុំរួមការងារជាមួយប្អូនមិនតិចជាង ១០ឆ្នាំខ្ញុំស្គាល់ពីប្អូនប្រុសច្បាស់។ នេះហើយជីវិតសិល្បៈដែលក្រីក្រធ្វើការពេលយប់”។

តាមការបង្ហោះរបស់លោក ខេមរ: ភារុណ ដែលជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះបានរៀបរាប់ថា “តារាចម្រៀងសំឡេងក្រៅច្រៀងឆៅពិរោះណាស់ពិសសច្រៀងនៅក្លឹប U2 បាត់និងបែកគ្នាមួយរយៈ កាលធំលោកបុកល្ហុង សូមដួងវិញ្ញាណក្ខន្ធលោកបានដល់ឋានសុគតិភព(ពិធីបុណ្យវត្តសំបូរមាសចំការដូង)”។

លោកបន្តថា លោកកម្សត់ណាស់បុកល្ហុងច្រៀងយប់ចិញ្ចឹមម្តាយប្អូនៗឈឺមិនហ៊ានថ្ងូរទេ ប្រឹងទាំងយប់ទាំងថ្ងៃ មិនហ៊ានសម្រាកទេ ចុងក្រោយនៃជីវិតមានប៉ុណ្ណឹង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម