Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋសមាជិកណាតូ​មួយទៀត​​ ស្នើណាតូ​ មាន​វិធានការដូច​នៅប៉ូឡូញដែរ​

បានផុស

នៅ

​យោង​តាមការ​ចុះ​ផ្សាយ​របស់ DW News នាយករដ្ឋមន្ត្រី អេស្តូនី បានសម្រេចចិត្តស្នើសុំការពិគ្រោះយោបល់របស់ណាតូ​តាម​មាត្រា៤​ ជុំវិញការរំលោភលើដែនអាកាសរបស់ខ្លួន ដោយយន្តហោះចម្បាំងរុស្ស៊ី លើ​ប្រទេសនៅតំបន់​បាល់​ទិក​​នេះ ក្រោយ​ពីមានភាព​តាន​តឹងផ្នែកយោធា​បាន​ផ្ទុះ​ឡើង​​​។

នាយករដ្ឋមន្ត្រី អេស្តូនី លោក Kristen Michal។ His FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី អេស្តូនី លោក Kristen Michal បានសរសេរនៅលើ​បណ្តាញ​សង្គម​ X នៅ​ថ្ងៃសុក្រថា អេស្តូនី បានសម្រេចចិត្តស្នើសុំការពិគ្រោះយោបល់របស់ណាតូ តាមមាត្រា៤​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សម្ព័ន្ធ​មិត្តយោធានេះ ​ដែល​​ទើប​អនុវត្ត​ថ្មី​ៗនេះ​ដោយ​ប្រទេសប៉ូឡូញ ដែលរងគ្រោះដោយសារតែ​ការ​រំលោភបំពាន​​ដែនអាកាសពី​សំណាក់​ប្រទេសរុស្ស៊ីដូចគ្នា។​

តាម​ការ​ចុះ​ផ្សាយ​នោះ រដ្ឋាភិបាលនៃប្រទេសអេស្តូនីបាននិយាយមុននេះថា យន្តហោះយោធារុស្ស៊ីចំនួនបីគ្រឿងបានហោះ​ចូលដែនអាកាសរបស់ខ្លួនក្នុងរយៈពេល ត្រឹមតែ​១២​នាទីនៅក្នុងអ្វីដែលខ្លួនហៅថាជាការលុកលុយដែលមិនធ្លាប់មានពីមុនមក។

ឧបទ្ទវហេតុនេះកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីជាង ២០គ្រឿងបានចូលទៅក្នុងដែនអាកាសប៉ូឡូញ។


អ្នកនាំពាក្យរបស់អង្គការណាតូបានប្រតិកម្មនៅលើ X លោកស្រី​ Kaja Kallas ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​​បាន​និយាយ​ក្នុង​ការ​អត្ថាធិប្បាយ​ដែល​បាន​បញ្ជូន​បន្ត​ដោយ​អ្នក​នាំពាក្យ​ម្នាក់​ថា​៖ «​នេះ​មិន​មែន​ជា​ឧបទ្ទវហេតុ​ទេ»។

មាត្រា៤​នៃ​ធម្មនុញ្ញ​របស់​អង្គការ​ណាតូ បាន​ចែងថា សមាជិកណាតូនឹងពិគ្រោះយោបល់ជាមួយគ្នានៅពេលណាក៏ដោយ តាមគំនិតរបស់សមាជិក​ណាមួយ ​ដែល​ទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខនៃរដ្ឋសមាជិកណាមួយត្រូវបានគំរាមកំហែង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម