Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ

បានផុស

នៅ

ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ សូម​សម្តែង​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ជា​ឧត្ដម​ភរិយា​ដ៏​ឧត្តុង្គ​ឧត្ដម​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ដួល​ក្នុង​បន្ទប់​សម្រាក ហើយ​ត្រូវ​បាន​បញ្ជូន​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​ការពារ​ប្រោះព្រំ​នូវ​សព្ទសាធុការពរ​ជ័យ​គ្រប់​ប្រការ​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួល​បាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ឆាប់​បាន​ជា​សះស្បើយ​ពី​ជំងឺ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជានិច្ចកាល​តែងតែ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុង​នាម​ជា​មាតា​មនុស្សធម៌ ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ជូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​មហន្តរាយ អ្នក​ទីទ័ល​ក្រ អ្នក​ផ្ទុក​មេរោគ​អេដស៍ ក្រុម​ជន​ងាយ​រងគ្រោះ ស្ត្រី កុមារ ជន​ពិការ ជន​ចាស់ជរា​គ្មាន​ទីពឹង ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​បាន​ទាន់​ពេលវេលា ដោយ​មិន​រើសអើង និង​មិន​ទុក​នរណា​ម្នាក់​ចោល ព្រមទាំង​រួម​ចំណែក​លើកស្ទួយ​សមភាព​យេនឌ័រ និង​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​ក្នុង​សង្គម លើក​កម្ពស់​សីលធម៌ សង្គម និង​តម្លៃ​ស្ត្រី ដែល​ធ្វើ​ឱ្យ​ស្ត្រី​កម្ពុជា​មាន​ឱកាស​ចូលរួម​គ្រប់​សកម្មភាព​សង្គម និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន ជា​រៀង​ដរាប​មក។

សូម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ដែល​ជា​ឧត្ដម​ស្វាមី ព្រមទាំង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម