Connect with us

សេចក្ដីជូនដំណឹង

IShowSpeed, Patrice Evra, Vikkstar របស់ Sidemen, Lazarbeam និង Lachlan សុទ្ធតែមានវត្តមានចូលរួមព្រឹត្តិការណ៍ធំរបស់ Gumball 3000 លើកនេះ

បានផុស

នៅ

កាន់តែជិតដល់ថ្ងៃព្រឹត្តិការណ៍ធំរបស់ Gumball  3000 នៅកម្ពុជាមែនទែនហើយ! ក្នុងឱកាស ខួបលើកទី25របស់ខ្លួន ព្រឹត្តិការណ៍​​ដ៏​ល្បី​ល្បាញ​នេះ នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2024 នេះនៅនារាជធានីភ្នំពេញ និងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូលរថយន្តទំនើបរាប់រយគ្រឿង និងមានវត្តមាននៅប្រទេសកម្ពុជាក្នុងអំឡុងពេលព្រឹត្តិការណ៍ Gumball  3000 លើកនេះ ហើយបើតាមគេហទំព័រផ្លូវការរបស់ Gumball 3000 យើងដឹងថា កម្មវិធីលើកនេះ ក៏នឹងមានវត្តមានបុគ្គលល្បីៗជាច្រើនចូលរួមផងដែរ ក្នុងនោះមានដូចជា:

  • Streamer សញ្ជាតិអាមេរិកកាំង IShowSpeed ​​និងជិះឡាន Lamborghini Huracan STO
  • វីរបុរសបាល់ទាត់របស់ក្រុម Manchester United និងក្រុមបាល់ទាត់ជម្រើសជាតិបារាំង Patrice Evera នឹងជិះឡាន Rolls Royce Cullinan
  • Youtuber សញ្ជាតិអូស្ត្រាលី Lazarbeam និង Lachlan រួមទាំង Youtuber មកពីក្រុម Sidemen សញ្ជាតិអង់គ្លេស Vikkstar។ អ្នកទាំងបី នឹងជិះឡាន Land Rover Defender
  • ក្រៅពីនេះ​នៅមានក្រុម YouTubers សញ្ជាតិអាមេរិកកាំង  Daily Driven Exotics (DDE) នឹងជិះ Lamborghini SVJ។ តារារ៉េប​ Run B រួមទាំងកំពូលកីឡាករ MLB Ken Griffey Jr និងកំពូលកីឡាករ NFL Jimmy Graham រួមទាំងបុគ្គលល្បីៗផ្សេងៗទៀតជាច្រើនផងដែរ។

ព្រឹត្តិការណ៍ថ្ងៃទី 17 ខែកញ្ញានេះ Gumball 300 គ្រោងនឹងបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបៗដ៏ធំបំផុតនៅខាងមុខប្រាសាទអង្គរវត្តដ៏អច្ឆរិយ:របស់កម្ពុជាយើង។ ពេលវេលាជាប្រវត្តិសាស្ត្រនេះ ក៏នឹងជំរុញកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ ជាមួយនឹងការរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម