ជីវិតកម្សាន្ដ
ជ្រះថ្លាណាស់ ! ខេមរៈ សិរីមន្ត ចូលរួមធ្វើទានប្រគេនភួយជាង២ពាន់ដល់ព្រះសង្ឃបីវត្ត
ភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខលោក ខេមរៈ សិរីមន្ត បើទោះបីជាមានការមមាញឹកជាមួយអាជីពសិល្បៈ និង ការងាររកស៊ីផ្ទាល់ខ្លួនយ៉ាងណាក្តី ក៏តារាប្រុសរូបនេះនៅតែឆ្លៀតឱកាសពេលទំនេរ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជួយសង្គម និង ការធ្វើបុណ្យទានដល់ព្រះសង្ឃជាដើម។

សកម្មភាពនេះ កំពុងទទួលបានការសរសើរពីសំណាក់មហាជននិងអ្នកគាំទ្រគ្រប់គ្នា។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញតារាចម្រៀងលោកខេមរៈ សិរីមន្តនិងភរិយាបានរួមដំណើរជាមួយសប្បុរសជនធ្វើការនាំយកភួយប្រមាណជាង២ពាន់ភួយ ដើម្បីយកទៅប្រគេងជូនដល់ព្រះសង្ឃចំនួន៣វត្តផ្សេងគ្នានៅខេត្តកំពង់ស្ពឺនារដូវរងាឆ្នាំនេះ។ ដំណើរពេញមួយថ្ងៃរបស់លោក ខេមរៈ សិរីមន្ត និងភរិយានេះបានធ្វើឡើងតាមរយៈលោក ប៊ុត ចាន់ថា និងភរិយា។

លោក ខេមរៈ សិរីមន្ត បានថ្លែងបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញលោកបានធ្វើដំណើរពេញមួយថ្ងៃក្នុងការចូលរួមធ្វើបុណ្យនិងយកភួយទៅប្រគេនជូនដល់ព្រះសង្ឃចំនួន៣វត្តផ្សេងគ្នានៅកំពង់ស្ពឺ។លោកថា ខ្ញុំពិតជារីករាយ និងជ្រះថ្លាណាស់ម្សិលមិញពេញមួយថ្ងៃខ្ញុំបានចូលរួមធ្វើបុណ្យជាមួយបងប្រុស ប៊ុត ចាន់ថា និងបងស្រីជំទាវភរិយារបស់គាត់។

តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបន្ថែមទៀតថា ខែរងារគាត់បានយកភួយសរុបជាង២០០០ភួយទៅប្រគល់ជូនគណៈអភិបាលខេត្តកំពង់ស្ពឺនិងប្រគេនព្រះសង្ឃបីវត្តផ្សេងៗគ្នា។ ខ្ញុំក៏បានចូលរួមថវិកាបន្តិចបន្តូចតាមសទ្ធាជាមួយគាត់ផងដែរ សូមជូនពរបងប្រុស និងបងស្រី និងក្រុមគ្រួសារមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចការងារ។
តាមការកត់សម្គាល់នេះ ពុំមែនទើបជាលើកទីមួយសម្រាប់តារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត នោះទេដែលបានបង្ហាញពីសកម្មភាពចូលរួមចំណែកការងារសង្គមខណៈកន្លងមកតារាចម្រៀងប្រុសរូបនេះតែងតែធ្វើសកម្មភាពនេះជាបន្តបន្ទាប់រហូតទទួលបានការគាំទ្រនិងលើកសរសើរពីមហាជនគ្រប់មជ្ឈដ្ឋានផងនោះ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


