ជីវិតកម្សាន្ដ
ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ
ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» បានប្រកាសជូនសាធារណជនមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោក ក្រោយមានអ្នកក្លែងបន្លំ យកឈ្មោះទូកងនេះ បង្កើតហ្វេសប៊ុកផេក ទៅរៃអង្គាសលុយពីពលរដ្ឋ និងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមការប្រកាសឱ្យដឹង ពីហ្វេសប៊ុកផេកផ្លូវការរបស់ ទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ នៅថ្ងៃទី ១៩ ខែវិច្ឆិកានេះ ។

តាមរយៈសំណេរជូនដំណឹងនេះ នរិន្ទរង្សីពិជ័យចិត្របុត្រ បានបញ្ជាក់ទៅកាន់បណ្ដាអ្នកគាំទ្រ និងសាធារណៈជនឱ្យបានដឹងថា នរិន្ទរង្សីពិជ័យចិត្របុត្រ បានរកឃើញ និងទទួលបានដំណឹងអំពីគណនីដែលយកឈ្មោះយើងទៅប្រើប្រាស់ ហើយប្រើពាក្យពេចន៍មិនសមរម្យ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺរកលុយតាមហ្វេសប៊ុកតាមរយៈ view ហើយក្នុងនោះ ក៏មានការរៃអង្គាសប្រាក់ ក្រោមរូបភាពស្វែងរកការផ្ដល់ជំនួយ (ឆបោក) ផងដែរ។

ប្រភពដដែល បញ្ជាក់ទៀតថា នរិន្ទរង្សីពិជ័យចិត្របុត្រ ផេកហ្វេសប៊ុកផ្លូវការរបស់ទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ វត្តឯករង្សី មានតែមួយគត់ ហើយគណនី Tik Tok ឬគណនីផ្សេងៗទៀតក៏ពុំមានដែរ។ ដូចនេះរាល់ផេក ឬគណនីទាំងឡាយណា ដែលបានយកឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទៅអ្នកប្រើប្រាស់សូមឱ្យមានកែប្រែឲ្យបានឆាប់៕ អត្ថបទ៖ សុធាវី


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


