Connect with us

ព័ត៌មានអន្ដរជាតិ

​​​ហ្សេលេនស្គីផ្តាស់ប្តូរ​ក្បាលម៉ាស៊ីន​ក្នុងវិស័យ​យោធា ដោយ​តែងតាំងអ្នក​ជំនាញ​ផលិត​ដ្រូន​

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃទី២​ខែមករា​ បានស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​​​ចំនួន​នៅ​ក្នុង​​​​​​ក្បាលម៉ាស៊ីន​ដឹកនាំ​​​​​ផ្នែកយោធា បន្ទាប់​ពី​​មានរឿងអាស្រូវ​ពុករលួយ​ក្នុងការ​គ្រប់គ្រង​​ជំនួយ​ក្នុងវិស័យ​យោធា រហូតដល់​មានការ​​​​​​ឆ្មក់ចូល​លើ​​លំនៅឋាន​​ជំនួយ​ការ​របស់​លោក ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ​។

ប្រធានាថិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ពេលទៅ​​ជួបកងទ័ពជួរមុខ​នៅ​តំបន់ Donbass​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ផ្សាយ​ថា ​​​លោក​ ហ្សេលេនស្គី បាន​​តែងតាំងឧបនាយករដ្ឋមន្ត្រីទីមួយ លោក Mykhailo Fedorov ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែន ជំនួស​​ លោក Denys Shmyhal ដោយសរសើរសមត្ថភាពរបស់គាត់ក្នុងការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក និងឌីជីថលដែលចាំបាច់សម្រាប់ការពារប្រទេស។

​នៅ​ក្នុងការ​ផ្លាស់ប្តូរ​ដ៏សំខាន់​នេះ​ដែរ លោក​​ ​​ហ្សេលេនស្គី ​បាន​​តែងតាំង លោក Kyrylo Budanov ដែល​ជា​​​ប្រធាន​​​អង្គភាព​ចារកម្ម​​អ៊ុយក្រែន​​ជា​ជំនួយការ​​​​​​​ជាន់ខ្ពស់​ជំនួស​ លោក Andriy Yermak ដែល​​បាន​ស្ម័គ្រចិត្តលាលែង​ពី​តំណែង​ ក្រោយ​​ភ្នាក់ងារ​​ប្រឆាំង​អំពើពុករលួយ​​បានឆ្មក់​ចូល​​​​ផ្ទះរបស់​ដើម្បីស៊ើបអង្កេត​​ក្នុងករណី​​សង្ស័យ​ប្រព្រឹត្តអំពើពុករលូយ​។ នេះ​បើយោង​តាមការចេញផ្សាយ​របស់សារព័ត៌មាន​អ៊ុយក្រែន Kyiv Post។

យោង​ការដកស្រង់ពីរ៉យទ័រ លោក ​ហ្សេលេនស្តី បាននិយាយនៅក្នុង​ការបង្ហោះ​​វីដេអូពេលយប់របស់គាត់ថា «Mykhailo ត្រូវបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងគំនិតផ្តួចផ្តើម​​ផលិត​​យន្តហោះគ្មានមនុស្សបើក​ ហើយធ្វើការយ៉ាងមានប្រសិទ្ធភាពលើការធ្វើឌីជីថលនៃសេវាកម្មរដ្ឋ និងដំណើរការនានា»​។

ប្រធានាធិបតី​អ៊ុយក្រែន បាន​លើក​ឡើង​​បន្តថា៖«​រួមគ្នា​ជាមួយបុគ្គលិកយោធា បញ្ជាការយោធា ក្រុមហ៊ុនផលិតអាវុធជាតិ និងដៃគូរបស់អ៊ុយក្រែនទាំងអស់ យើងត្រូវអនុវត្តការផ្លាស់ប្តូរនៅក្នុងវិស័យការពារជាតិ ដែលនឹងជួយយ៉ាងពិតប្រាកដ»​​។

​​​​​ប្រទេសអ៊ុយក្រែន​កំពុង​ប្រយុទ្ធ​​​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​បាន​​អូសបន្លាយ​អស់រយៈពេល​ជិត​៤ឆ្នាំទៅហើយ ប៉ុន្តែ​​រដ្ឋបាល​​​របស់​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​​​​ប្រឹងប្រែងដើម្បីរក​វិធីបញ្ចប់សង្គ្រាម​នេះ​ជាមួយ​ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​​​ដាក់​លក្ខខណ្ឌ​​​ម្តងហើយ​ម្តងទៀត ឲ្យអ៊ុយក្រែងកាត់ទឹកដី​​ឲ្យរុស្ស៊ី និង​ឲ្យ​អ៊ុយក្រែន​បោះបង់​​ការចូលជា​សមាជីក​របស់អង្គការ​ណាតូ ជាដើម៕

រ៉ាន់ រើយ​​

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន​ទើបតែងតាំងថ្មី លោក Mykhailo Fedorov។ Kyiv Post
​លោក Kyrylo Budanov ត្រូវ​តែងតាំងជា​​​ជំនួយ​ការ​លោកហ្សេលេនស្គី និង ​នាយកសេនាធិការចម្រុះ​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម