ព័ត៌មានអន្ដរជាតិ
ន័រវែស នឹងរារាំងអ្នកទេសចរ រុស្ស៊ី មិនឲ្យចូលប្រទេស
ប្រទេសន័រវេសនឹងរឹតត្បិតអ្នកទេសររុស្ស៊ីដែលចូលក្នុងប្រទេសខ្លួន ដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តប្រយុទ្ធឥតឈប់ឈរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែ ឧសភា ។

ប្រទេសន័រវេសដែលជាសមាជិកអង្គការណាតូ និងមានព្រំប្រទល់ជាប់នឹងរុស្ស៊ីនៅតំបន់អាក់ទិក មានចម្ងាយជិត ២០០ គីឡូម៉ែត្រ ធ្លាប់បានដាក់ការហាមប្រាមលើកដំបូងលើទិដ្ឋាការទេសចរណ៍រុស្ស៊ីក្នុងឆ្នាំ ២០២២ ហើយមកដល់ពេលនេះក៏ចាប់ផ្ដើមរឹតបន្តឹងបន្ថែមទៀត ។
យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ន័រេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរឹតបន្តឹងច្បាប់ចូលគឺស្របតាមវិធីសាស្រ្តរបស់ន័រវេសក្នុងគាំទ្រសម្ព័ន្ធមិត្តណាតូ និងដៃគូក្នុងការឆ្លើយតបទៅនឹងសង្គ្រាមលុកលុយខុសច្បាប់របស់រុស្ស៊ីលើអ៊ុយក្រែន ។ នៅក្នុងច្បាប់នេះមានន័យថា ប៉ូលិសអាចបដិសេធការចូលរបស់ពលរដ្ឋរុស្ស៊ីទៅតាមលក្ខខណ្ឌនានាដែលបានកំណត់ ខណៈគោលនយោបាយថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី២៩ ខែឧសភាខាងមុខ ។

នៅក្នុងគោលនយោបាយថ្មីនេះ ពលរដ្ឋរុស្ស៊ីដែលមានគោលបំណងធ្វើដំណើរទេសចរណ៍ និងការធ្វើដំណើរផ្សេងទៀត នឹងត្រូវបដិសេធ នៅពេលចូលឆ្លងកាត់ប្រទេសនេះ ប៉ុន្តែក៏មានករណីលើកលែងដូចជាការទៅសួរសុខទុក្ខគ្រួសារ ដែលរស់នៅក្នុងប្រទេសន័រវេសជាដើម ។
គួរបញ្ជាក់ថា ចាប់តាំងពីការសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនមក បណ្ដាប្រទេសនៅអឺរ៉ុបបានចាប់ផ្ដើមដាក់ទណ្ឌកម្មប្រទេសនេះតាមរបៀបផ្សេងៗដូចជា ដាក់ទណ្ឌកម្មទៅលើការនាំចេញ និងហាមប្រាមទិដ្ឋាការរបស់រុស្ស៊ីជាដើម ជាពិសេសក្រុមប្រទេសដែលជាសម្ព័ន្ធមិត្តអង្គការណាតូតែម្ដង ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


